លេចចេញ​រូបរាង iPhone 5se ថ្មី​

Apple អាច​នឹង​ប្រកាស​ចេញ​នូវ iPhone ស៊េរី​ថ្មី​ដែលមាន​អេក្រង់​តូច​ទំហំ ៤ អ៊ី​ញ​ដែល​អាច​នឹងមាន​ឈ្មោះ​ជា​ផ្លូវការ​ថា iPhone 5se នៅក្នុង​ឆ្នាំនេះ តែ​ការពិត​យ៉ាងណា​នោះ​គឺ​យើង​មិនអាច​សន្និដ្ឋាន​បានដែរ ព្រោះ​ពុំមាន​ប្រភព​ពត៌មាន​ណា​អាចធ្វើ​ការបញ្ជា​ក់បាន ច្បាស់លាស់​នៅឡើយ​ទេ​។​

 

​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ យើង​បានឃើញ​រូបភាព​បែកធ្លាយ​ជា​លើកដំបូង​មួយ​សន្លឹក ដែល​បានបង្ហាញ​ពី​រូបរាង​នៃ iPhone ជំនាន់​ថ្មី​ដែលមាន​អេក្រង់ ៤ អ៊ី​ញ​យ៉ាងពិត​ប្រាកដ​ដែល​វា​ជាការ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អតិថិជន Apple ទាំងអស់​។ iPhone ស៊េរី​ថ្មី​នោះ​ត្រូវបាន​គេ​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង iPhone ៥ ពណ៌​ខ្មៅ​ដែល​រូបរាង​របស់​វា​មើលទៅ​ដូច​ទៅនឹង iPhone 6/6s និង 6 Plus/6s Plus ផងដែរ​ជាមួយនឹង​គែម ម៉ាស៊ីន​កោង ប៊ូ​តុង​បិទ​បើក​សម្លេង ប៊ូ​តុង​រំ​ញ័រ និង​ប៊ូ​តុង​បិទ​បើក​ថាមពល ថែមទាំង​មាន​ប៊ូ​តុង​ស្កេ​ន​ម្រាមដៃ​ផងដែរ​។​

 

​ឈ្មោះ se គឺជា​តំណាង​ឲ្យ​ពាក្យ special edition ឬ iPhone 5s enhanced ។​
​យ៉ាងណាមិញ​លក្ខណៈពិសេស​មួយ​ផ្សេងទៀត​ដែលមាន​ភាពខុសប្លែក​នោះ​គឺ iPhone ស៊េរី​ថ្មី​នេះ មាន​គែម​អេក្រង់​ជា​ប្រភេទ​កោង ២.៥D មិន​ដូច iPhone 5/5s ឡើយ​ដែលមាន​ផ្ទៃ​អេក្រង់​រាបស្មើ​ទៅនឹង​តួ​ម៉ាស៊ីន ចំនែកឯ​កាមេរ៉ា និង​រន្ធ​ស្ដាប់​សម្លេង​ក៏មាន​លក្ខណៈ​ខុសគ្នា​ទៀតផង​។ រូបភាព​បែកធ្លាយ​នេះ​ត្រូវបាន​បង្ហោះ​ចែកចាយ​ឡើងលើ​គេហទំព័រ One More Thing ដែល​កាលពី​លើក​មុន Forum នេះ​បាន​បង្ហោះ​ការ​បែកធ្លាយ​រូបរាង​របស់ iPad Air និង iPad Air 2 ម្ដង​រួចទៅហើយ​ដែលមាន​លក្ខណៈ​ដូច​ទៅនឹង​អ្វីដែល​ក្រុមហ៊ុន Apple ប្រកាស​ចេញ​ជា​ផ្លូវការ​។​

 

​ដូច្នេះ​រូបភាព​បែកធ្លាយ​មួយ​សន្លឹក​ខាងលើ អាច​នឹង​ជា​អ្វីដែល​នៅក្នុង​គម្រោង​រៀបចំ​របស់ Apple អាច​នឹង​អាច​ចេញ​នូវ iPhone មាន​ទំហំ​អេក្រង់ ៤ អ៊ី​ញ​ដែលមាន​ឈ្មោះថា iPhone 5se ដោយ​បំពាក់​មកជា​មួយ​ឈី​ប A8 ដូច​មាន​បំពាក់​នៅលើ iPhone 6 និង 6 Plus ចំនែក​លក្ខណៈសម្បត្តិ​ផ្សេងទៀត​របស់​វា​ដូចជា RAM កាមេរ៉ា ទំហំ​ថ្ម មេម៉ូរី​ម៉ាស៊ីន ប្រភព​ពត៌មាន​ពុំបាន​បញ្ជាក់​ឡើយ​។​

Author: ប្រែសម្រួល៖ បញ្ញាស័ក្តSource: Businessinsider