ក្រុមហ៊ុន​ផលិត​កាមេរ៉ា​ធុន​តូច GoPro ចាយ ១០៥ លាន​ដុល្លារ​ទិញ​យក​ក្រុមហ៊ុន​ផ្នែក​កាត់ត​វីដេអូ​ចំនួន ពីរ

ក្រុមហ៊ុន ផលិត​កាមេរ៉ា អាមេរិក GoPro បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​បាន​ទិញ​យក​ នូវ​ក្រុម​ហ៊ុន​កាត់ត​វីដេអូ ចំនួន ២ ដែល​ជា​ក្រុមហ៊ុន​បង្កើត​ថ្មី។ ក្រុមហ៊ុន Stupeflix និង ក្រុមហ៊ុន Vemory ដែល​ជា​ក្រុមហ៊ុន​បង្កើត​កម្មវិធី​កាត់ត​វីដេអូ ឲ្យ​ទូរស័ព្ទ​ដៃ​ចំនួន​ពី​គឺ​កម្មវិធី(App) Replay និង កម្មវិធី​ Splice។ ក្រុមហ៊ុន GoPro បាន​ចំណាយ​ទឹក​ប្រាក់​ចំនួន ១០៥ លាន​ដុល្លារ​អាមេរិក ទៅ​លើ​ក្រុមហ៊ុន​ទាំង ២ ដោយ​បាន​ច្របាច់​បញ្ចូល​គ្នា នៃ​បុគ្គលិក​ទាំង​អស់​ឲ្យ​ចូល​រួម​ជាមួយ​ GoPro ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ​ការ​ពី​ទី​ស្នាក់​ការ​ ក្រុមហ៊ុន​ដដែល ពោល​មួយ​មាន​ទីស្នាក់ការ​នៅ​ ប៉ារីស ប្រទេស បារាំង និង​មួយ​ទៀត​នៅ​ក្នុង​ទីក្រុង Austin រដ្ឋ Texas សហរដ្ឋ​អាមេរិក។

 

កម្មវិធី​កាត់ត​វីដេអូ របស់​ក្រុមហ៊ុន​បង្កើត​ថ្មី​ទាំង​ពីរ​នេះ នឹង​អាច​នាំ​យក​នូវ លក្ខណៈ​ពិសេស​ថ្មី​ដល់​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​ក្រុមហ៊ុន GoPro។ កម្មវិធី Replay ផលិត​ដោយ ក្រុមហ៊ុន Stupeflix អាច​ឲ្យ​អ្នក​ប្រើប្រាស់ ជ្រើសរើស​នូវ​វីដេអូ ឃ្លីប​ជា​ច្រើន​ រួម​បញ្ចូល​គ្នា​ធ្វើ ជា​វីដេអូ​តែ​មួយ​។ ចំណែក​កម្មវិធី Splice បង្កើត​ដោយ​ក្រុមហ៊ុន Vemory គឺ​មាន Tool សម្រាប់​កាត់ត​វីដេអូ​ជា​ច្រើន ដែល​កម្មវិធី​កាត់ត​វីដេអូ របស់ GoPro មិន​ដែល​មាន។ ដូច្នេះ​ការ​ទិញ​យក​ក្រុមហ៊ុន​ផលិត​កម្មវិធី​កាត់ត​វីដេអូ​ទាំង​ពី អាច​ជួយ​ធ្វើ​ឲ្យ​បញ្ហា​​កម្មវិធី​កាត់ត​វីដេអូ​របស់ GoPro បាន​ល្អ​ប្រសើរ​ឡើង​។

 

ក្រុមហ៊ុន​ផលិត​កាមេរ៉ា​ធុន​តូច GoPro ចាយ ១០៥ លាន​ដុល្លារ​ទិញ​យក​ក្រុមហ៊ុន​ផ្នែក​កាត់ត​វីដេអូ​ចំនួន ពីរ

 

ក្រុមហ៊ុន​ផលិត​កាមេរ៉ា​ធុន​តូច GoPro ចាយ ១០៥ លាន​ដុល្លារ​ទិញ​យក​ក្រុមហ៊ុន​ផ្នែក​កាត់ត​វីដេអូ​ចំនួន ពីរ

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: techcrunch.com