អត្ថប្រយោជន៍​របស់​ពោត​បារាំង​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​!

អត្ថប្រយោជន៍​របស់​ពោត​បារាំង​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​!

​ពោត​បារាំង ឬ​ហៅ​ឈ្មោះ​ជា​ភាសាបរទេស​ថា Okra គឺ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ខ្លាំង ជាពិសេស​នោះ​នៅពេល​ដែល​អ្នក​ទទួល​ទាន​វា​ឆៅ​ដូច​ជា​បន្លែ​អន្លក់​។ ចំណុច​ពិសេស​របស់​វា​ដំបូង ដែល​មនុស្ស​គ្រប់គ្នា​បាន​ដឹង​នោះ​គឺថា វា​អាច​ជួយ​បន្ទាប​កម្រិត​កាឡូរី តែ​វា​ជា​បណ្តុំ​នៃ​សារធាតុចិញ្ចឹម​។ បន្ថែម​ពី​នេះ​ទៀត ពោត​បារាំង​មាន​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ពពួក​អាហារ​ជាតិ​ស​សៃ​, វីតាមីន​A,C និង folate ។​វា​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ពពួក​វីតាមីន B ,K , ប៉ូ​តា​ស្យូម​,​កាល់ស្យូម​, ម៉ាញ៉េ​ស្យូម​, ជាតិ​ដែក និង​ជាតិ​ស័ង្កសី​។​

​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​របស់​ពោត​បារាំង​ចំពោះ​ស្ថានភាព​វេជ្ជសាស្ត្រ​មួយចំនួន​៖

  • ​ជំងឺ​ខ្វះ​ឈាម​ក្រហម​/​ស្លេកស្លាំង​៖ វា​អាច​ជួយ​បង្កើត​កោសិកា​គ្រាប់​ឈាម​ដើម្បី​បង្ការ ភាព​ស្លេកស្លាំង​។​
  • ​ប្រឆាំង​នឹង​ជំងឺ​មហារីក​៖ បរិមាណ​ដ៏​ខ្ពស់​នៃ​សារជាតិ​អង់​ទី​អុក​ស៊ីដង់ ជួយ​ការពារ​ប្រព័ន្ធ​ភាព​សុំ​ាំ​ពី​រ៉ាឌីកាល់​ដែល​ប៉ះពាល់ និង​ការ​បំបែក​ខ្លួន​របស់​កោសិកា​ទៅជា​ជំងឺមហារីក​។​
  • ​ជំងឺ​ហឺត​៖ បរិមាណ​ដ៏​ខ្ពស់​នៃ​អង់​ទី​អុក​ស៊ីដង់ និង​វីតាមីន C គឺ​មាន​គុណសម្បត្តិ​អាច​ឲ្យ​វា ជួយ​ទប់ស្កាត់​បញ្ហា​របស់​ជំងឺហឺត​បាន​។​
  • ​បង្កើត​ភាពរឹងមាំ​ដល់​ឆ្អឹង​៖ បរិមាណ​នៃ​សារធាតុ folate គឺ​ជួយ​ធ្វើឲ្យ​ឆ្អឹង​រឹងមាំ និង        កំហាប់​ឆ្អឹង​ល្អ ដែល​បង្ការ​យើង​បាន​ពី​ជំងឺ​ពុក​ឆ្អឹង​។​
  • ​កូ​ឡេ​ស្តេ​រ៉ូល​៖ សារជាតិ​សសៃរ​លាយដែល​មាន​នៅក្នុងពោ​តបា​រាំង គឺ​ជួយ​ក្នុងការ​បន្ទាប​កម្រិត​សេរ៉ូម​កូ​ឡេ​ស្តេ​រ៉ូ​ល និង​កាត់បន្ថយ​ការកកស្ទះ​ជាតិ​ខ្លាញ់​តាមស​សៃ​អាទែ​ដែល​អាច​ប្រឈម​នឹង​ជំងឺ​បេះ​ដូង​បាន​។​
  • ​ការ​ទល់លាមក​៖ ការផ្ទុក​ដ៏​សម្បូរ​នៃ​សារជាតិ​ស​សៃ គឺ​អាច​ជួយ​ឲ្យ​បញ្ចេញ​ជាតិពុល និង​ជួយ​ធ្វើឲ្យ​ចលនា​ពោះវៀន​ដើរ​ស្រួល​ព្រោះ​វា​មាន​ផ្ទុក​សារជាតិ laxative ពី​ធម្មជាតិ​។ ការ​ទទួលទាន​វា​ជា​ទៀងទាត់ ក៏​អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មហារីក​ពោះវៀនធំ​បាន​ផងដែរ​។​
  • ​ជំងឺ​ទឹកនោម​ផ្អែម​៖ វា​ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ។​
  • ​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​៖ សារជាតិ​ដែល​មាន​នៅក្នុង​ពោត​បារាំង គឺ​អាច​ជួយ​ស្រោប​ការពារ​បំពង់​ផ្លូវអាហារ​ឲ្យមាន​សុខភាព​ល្អ និង​បង្ការ​ពី​ដំបៅ​ផ្សេងៗ​ដែល​អាច​កើតមាន​។​

​ដូចដែល​បាន​រៀបរាប់​ពី​ខាងលើនេះ ពោត​បារាំង​គឺជា​ប្រភេទ​បន្លែ​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ ក្នុង​ការជួយ​បង្ការ​ជំងឺ​ផ្សេងៗ​និង​ធ្វើឲ្យ​យើង​មាន​សុខភាព​ល្អ​។ អ្នក​គួរ​ទទួល​ទាន​វា​ឲ្យបាន​ទៀងទាត់​តាម​ដែល​អាច​ធ្វើទៅបាន តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នក​មិន​ត្រូវ​ទទួល​ទាន​វា​ទៀត​នោះឡើយ ប្រសិនបើ​អ្នក​ធ្លាប់មាន​ប្រវត្តិ​នៃ​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម​៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី11 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។