​ដោះស្រាយ​បញ្ហា​ហើមជើង​ដោយ​ប្រើ​តែ​ជី​វ៉ាន់ស៊ុយ​

​ដោះស្រាយ​បញ្ហា​ហើមជើង​ដោយ​ប្រើ​តែ​ជី​វ៉ាន់ស៊ុយ​

​មាន​មូលហេតុ​ជាច្រើន ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​បញ្ហា​ហើម ឬ​ការ​ចាល់​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ ដែល​អាច​កើតឡើង​បាន​ដោយសារ​តែ​៖
•​    ​ទម្លាប់​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​មិនល្អ ដូច​ជា​ការ​ឈរ ឬ​អង្គុយ​យូរពេក​
•​    ​ការ​បរិភោគ​អាហារ​កំប៉ុង និង​មាន​ជាតិ​ប្រៃ​ខ្ពស់​
•​    ​ចរន្តឈាម​រត់​មិន​បាន​ល្អ​
•​    ​ផល​រំខាន​នៃ​ការប្រើ​ឱសថ​មួយចំនួន​
•​    ​ការ​មាន​ផ្ទៃពោះ​

​យោងតាម​សម្តី​របស់​លោក​វេជ្ជបណ្ឌិត ច​ន អ​គ្រីស្តូហ្វឺរ (John R.Christoper) ដែលជា​អ្នក      និពន្ធ និង​អ្នកជំនាញ​ផ្នែក​ឱសថ​បុរាណ​របស់​អាមេរិក បាន​ណែនាំ​ថា ការ​ទទួលទាន​តែ​ជី​វ៉ាន់ស៊ុយ​គឺអាច​ដោះស្រាយ​នូវ​បញ្ហា​ទាំងនេះ​បាន ។​

អ្នក​អាច​បង្កើន​បរិមាណ​នៃ​ការ​ទទួលទាន​តែ​ជី​វ៉ាន់ស៊ុយ​នេះ មួយ​កែវជា​រៀង​រាល់​ម៉ោង ប្រសិនបើ​អ្នកត្រូវការ​វា​។ តែ​ទោះជា​យ៉ាងនេះក្តី លោក​វេជ្ជបណ្ឌិត​បាន​ធ្វើ​ការណែនាំ​បន្ថែមថា អ្នក​គួរប្រើ​ស្លឹក​ជី​វ៉ាន់ស៊ុយ​ខ្ចី​ស្រស់ រួម​ទាំង​ដើម​និង​ឬ​ស​របស់​វា​ប្រសិនបើ​មាន ។​

វិធី​ណែនាំ​ក្នុងការ​ធ្វើ​៖
១. ធ្វើការ​ចិញ្ច្រាំ​ស្លឹក​និង​ឬ​សរប​ស់វា​ឲ្យ​ល្អិត ( អ្នក​ក៏​អាច​ចិញ្ច្រាំ​វា​ទុក ហើយ​ដាក់​វា​ទៅ​ក្នុង​កែវ​កញ្ចក់​បិទ​ឲ្យ​ជិត​ហើយ​ដាក់​វា​ក្នុង​ទូទឹកកក បាន​មួយអាទិត្យ​) ។​
២.​ដាក់​ស្លឹក​ជី​វ៉ាន់ស៊ុយ​នេះ​ឲ្យបាន​1/4 នៃ​កែវ​ចូលទៅ​ក្នុង​កំប៉ុង​សម្រាប់​ច្រោះ​ឆុង​តែ​
៣.​ដាក់​វា​ចូលទៅក្នុង​ប៉ាន់​ឬ​កែវ​សម្រាប់​ឆុង ហើយ​ចាក់ទឹក​ក្តៅចូល​
៤. ទុក​វា​ចោល​ឲ្យបាន ៥ ទៅ​៧​នាទី​
៥.​បន្ថែម​ទឹកឃ្មុំ ក្រូចឆ្មារ ឬ​ខ្ញី​ដើម្បី​បន្ថែម​រសជាតិ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​
៦.​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​និង​ប្រសិទ្ធភាព​របស់​វា អ្នក​គួរ​ផឹក​តែ​ជី​វ៉ាន់ស៊ុយ​នេះ នៅពេល​វា​នៅក្តៅ​ឧ​ណ្ឌៗ​នៅឡើយ​។​

​ទន្ទឹម​នឹង​ការព្យាបាល​ដោយ​ការប្រើប្រាស់​តែ​ធម្មជាតិ​នេះ អ្នក​ក៏​គប្បី​អនុវត្ត​នូវ​វិធីសាស្ត្រ​មួយចំនួន ក្នុង​ការជួយ​កាត់បន្ថយ​អាការៈ​ហើម​ផងដែរ ដូច​ជា​ការ​កល់​ជើង​ឲ្យ​ខ្ពស់ ដោយ​ដាក់​នៅ​លើ​ខ្នើយ គឺ​ដើម្បី​លើក​វា​អោយ​ខ្ពស់​ជាង​បេះដូង នៅពេល​ដែល​អ្នក​គេង​នៅលើ​គ្រែ​។ ក្នុង​នោះ​ផង​ដែរ អ្នក​ក៏​ត្រូវ​ធ្វើ​លំ​ហាត់ប្រាណ​នៅ​ជើង ដើម្បី​ជួយ​រុញច្រាន​សារធាតុ​រាវ ឲ្យ​ត្រលប់​ចូលទៅ​ក្នុង​បេះដូង​វិញ ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី11 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។