សកម្មភាព​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​អាយុ​វែង​

សកម្មភាព​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​អាយុ​វែង​

​ប្រសិន​ជា​អ្នក​ចង់​មាន​អាយុ​វែង លុះត្រាតែ​អ្នកចេះ​ការពារ និង​ថែទាំ​សុខភាព​អ្នក​ឲ្យបាន​ល្អ ទើប​អ្នក​អាច​រស់នៅ​បាន​យូរ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ទម្លាប់​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ធ្វើ​នៅ​ពេល​ព្រឹក វា​នឹង​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​ត្រដុស​ដៃ​ទាំងសងខាង​
នៅ​ពេល​ព្រឹក អ្នក​អាច​ត្រដុស​ដៃ​ទាំង​សងខាង​ឲ្យ​លឿន​ចំនួន​៣០០​ដង នោះ​វា​នឹង​ជួយ​ព្យាបាល​ការឈឺ​ចុកចាប់​ស្មារ​របស់​អ្នក ថែម​ទាំង​ជួយ​កាត់បន្ថយ​មិន​ឲ្យ​ភ្នែក​អ្នក​ឆាប់​នឿយហត់​ឡើយ​។​
 
ដៃ​សង្កត់​ក្បាល​
អ្នក​អាច​យក​ម្រាមដៃ​អ្នក​សង្កត់​ក្បាល​អ្នក​ពីមុខ​ដល់​ក្រោយ ដោយ​ចំនួន​២​ទៅ​៤​ដង​រៀងរាល់​មួយ​វិនាទី ដើម្បី​ជួយ​ឲ្យ​ឈាម​ក្នុង​ខួរក្បាល​ដើរ​បាន​ល្អ ថែម​ទាំង​អាច​ធ្វើឲ្យ​សក់​អ្នកទទួលបាន​សារធា​តុ​ចិញ្ចឹម​បាន​គ្រប់គ្រាន់ ម្យ៉ាងទៀត​វា​ក៏​អាច​ធ្វើឲ្យ​សក់​អ្នក​ខ្មៅ និង​ភ្លឺរលោង​ដែរ​។​
 សកម្មភាព​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​អាយុ​វែង​
ឈ្លី​ទងត្រចៀក​ទាំងសងខាង​
អ្នក​អាច​យក​ដៃ​អ្នក​ឈ្លី​ត្រចៀក​អ្នក​ទាំង​សងខាង​ដល់​មាន​លក្ខណៈ​ក្តៅ នោះ​វា​នឹង​ជួយ​ព្យាបាល​ជំងឺ​ភ្លេចភ្លាំង​ច្រើន​របស់​អ្នក ថែមទាំង​ធ្វើឲ្យ​ត្រចៀកអ្នក​ស្តាប់លឺ​ច្បាស់​ទៀតផង​។​
 សកម្មភាព​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​អាយុ​វែង​
ធ្វើ​ចលនា​ភ្នែក​ចំនួន​មួយ​នាទី​
នៅពេល​ដែល​អ្នក​ក្រោក​ពី​គេង អ្នក​អាច​បង្វិល​គ្រាប់ភ្នែក​អ្នក​ចុះ​ឡើង​ចំនួន​៣០​ដង នោះ​វា​នឹង​ជួយ​ការពារ​មិន​ឲ្យ​អ្នក​មាន​ជំងឺ​ម្ញូប​ភ្នែក និង​ជំងឺ​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ភ្នែក​អ្នក​។​
សកម្មភាព​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​អាយុ​វែង​
ឈ្លី​ច្រមុះ​
​អ្នក​អាច​យក​មេដៃ​ទាំងសងខាង​ឈ្លី​ច្រមុះ​ពីលើ​ចុះ​ក្រោម​ចំនួន​៥០​ដង នោះ​វា​នឹង​ជួយ​ការពារ​បេះដូង​អ្នក សរសៃឈាម និង​ជំងឺ​ផ្តាសាយ មិន​ឲ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​ទាំងនោះ​ឡើយ​។​
 

​ពុត​ខ្លួន​មួយ​នាទី​
​នៅពេល​ដែល​អ្នក​ក្រោក​ពី​គេង អ្នក​អាច​ពុត​ខ្លួន​អ្នក​បាន ដើម្បី​ឲ្យ​ឈាម​ក្នុង​រាងកាយ​ដើរ​បាន​ស្រួល ដែល​អាច​ទៅ​ផ្គត់ផ្គង់​ដល់​បេះដូង និង​ខួរក្បាល​បាន​៕
 សកម្មភាព​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​អាយុ​វែង​
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី11 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • សកម្មភាព​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​អាយុ​វែង​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/12  Category:ជំងឺទូទៅ
Tags: