អ្នក​អាច​មិន​ជឿ ប៉ុន្តែ វា​ជា​ការពិត​

អ្នក​អាច​មិន​ជឿ ប៉ុន្តែ វា​ជា​ការពិត​

​ការពិត ទី ១
​ការសិក្សា​បាន​បញ្ជាក់​ច្បាស់​ថា មនុស្ស​ប្រុស ចូល​ចិត្ត​មើល​រឿង​អាសអាភាស ភាគច្រើន នឹង​ខំ​ហាត់ប្រាណ​បន្ថែម​ជាង​មុន​។ មូលហេតុ​ប្រហែល​ជា​បណ្តាលមកពី ការកើនឡើង​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន (testosterone) បន្ទាប់​ពី​មើល​រឿងក្តៅ​សាច់រួច​។​

​ការពិត ទី ២
​ការ​សម្រាក ឬ​គេង​ច្រើនពេក នឹង​ធ្វើឲ្យ​អ្នក​ធាត់​ជាង​មុន​។ ការសិក្សា​បាន​បង្ហាញថា ភាព​អសកម្ម ឬ​ការរស់នៅ​ស្រួល នឹង​បង្កើន​កោសិកា​កាន់តែច្រើន នៅក្នុង​រាងកាយ ដែល​ជា​លទ្ធផល នៃ​ការឡើង​ទម្ងន់​មិន​ឈប់​។​

​ការពិត ទី ៣
​អ្នក​ស្តាប់ទៅ​ហាក់ដូច​កំប្លែង ប៉ុន្តែ ការសិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញថា តារា​សិច​ស្រី​ភាគច្រើន ពេញចិត្ត​នឹង​ជីវិត​របស់​ពួកគេ ហើយក៏​មាន​ទំនុកចិត្ត និង​ស្រឡាញ់​ខ្លួនឯង ជាង​មនុស្ស​ធម្មតាៗ​ដែរ​។​

​ការពិត​ទី ៥
​ការសិក្សា​ថ្មី​មួយ​បង្ហាញ​ថា ពលរដ្ឋ​រុស្ស៊ី​ប្រហែលជា ២២ ភាគ​នឹង​អាច​ស្លាប់​បាត់បង់​ជីវិត មុន​អាយុ ៥០ ឆ្នាំ ដោយសារតែ​ការ​ផឹកស្រា​វ៉ូ​កា (Vodka) ច្រើន​លើសលុប​។​

​ការពិត​ទី ៦
​យើង​ចិញ្ចឹម​កោសិកា​បាក់តេរី ច្រើន​ជាង​កោសិកា​ខ្លួនឯង​ទៅ​ទៀត​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។