“​មួក​” ការពារ​សុវត្ថិភាព​ក្បាល ប៉ុន្តែ ក៏​អាច​បណ្តាល​ឲ្យ​ស្បែកក្បាល ឬ​សក់​មាន​បញ្ហា​ដែរ​

“​មួក​” ការពារ​សុវត្ថិភាព​ក្បាល ប៉ុន្តែ ក៏​អាច​បណ្តាល​ឲ្យ​ស្បែកក្បាល ឬ​សក់​មាន​បញ្ហា​ដែរ​

​បញ្ហា​លើ​ស្បែកក្បាល ជាពិសេស ការ​ជ្រុះ​សក់ គឺជា​ក្តី​កង្វល់ដ៏​ធំ​មួយ សម្រាប់​មនុស្ស​ទូទៅ ជាពិសេស មនុស្ស​ស្រី​តែម្តង​។ បញ្ហា​ស្បែកក្បាល និង​សក់ អាច​បណ្តាលមកពី​ចំណីអាហារ ការរស់នៅ បញ្ហា​សុខភាព និង​ការប្រើប្រាស់​ទឹក (​ទឹក​មិន​ស្អាត ឬ​ទឹក​ក្តៅ​ពេក​) ជាដើម​។ យ៉ាងណាមិញ មូលហេតុ​មួយទៀត គឺ​វា​បណ្តាល​មកពី មួក​ការពារ​ក្បាល​តែ​ម្តង​។ ជា​ការពិត​ណាស់ ពេល​យើង​ជិះ​ម៉ូតូ ឬ​កង់ យើង​ច្បាស់​ជា​ត្រូវការ​មួកសុវត្ថិភាព ដើម្បី​ការពារ​ក្បាល​របស់​យើង ប៉ុន្តែ តើ​អ្នក​មាន​ធ្លាប់​គិត​ដែរ​ទេ​ថា តើ​អ្នក​លាង​សម្អាត​មួក​នោះ បាន​ញឹកញាប់​ប៉ុណ្ណា​? តើ​អ្នកថែរក្សា​សក់ និង​ស្បែកក្បាល បានល្អ​ប៉ុណ្ណា​ដែរ​?

​ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​ថែរក្សា​សក់ និង​ស្បែកក្បាល​មួយចំនួន ដែល​អ្នក​គួរតែ​សាកល្បង ៖

​ព្យាបាល​ស្បែកក្បាល ដោយ​ទឹក​ក្រូចឆ្មារ​
​ក្រូចឆ្មារ គឺជា​គ្រឿងផ្សំ​ដ៏​ល្អ​បំផុត ដែល​អ្នក​អាច​ប្រើ​បាន ដើម្បី​កាត់បន្ថយ បញ្ហា​នៅ​លើ​ស្បែកក្បាល​។ ចូរ​លាង​សក់ ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ ប្រសិនបើ​អ្នក​រមាស់ ឬ​ស្ងួត​ស្បែកក្បាល បន្ទាប់​ពី​ពាក់​ពួក​ការពារ​សុវត្ថិភាព​។​

​លើកកម្ពស់​សុខភាព​សក់ ដោយ​ទឹក​ខ្ទឹម​បារាំង​
​ទឹក​ខ្ទឹមបារាំង អាច​ជួយ​ធ្វើឲ្យ​សក់​រស់​រវើក និង​មាន​សុខភាព​ល្អ ជាង​ការប្រើ​ថ្នាំ​ទៅ​ទៀត​។ ចូរ​ដុសលាង​សក់​របស់​អ្នក ជាមួយនឹង​សាប៊ូ​ស្រាលៗ ហើយ​បន្ទន់ ឬ​អប់​ជាមួយ​នឹង​ទឹក​ខ្ទឹម​បារាំង​។ ចូរ​លាបទឹក​ខ្ទឹមបារាំង រហូត​ដល់​ស្បែកក្បាល ហើយ​ទុក​ចោល ១៥ នាទី មុន​នឹង​លាង​ទឹក​ចេញ​។ អ្នក​គួរតែ​ធ្វើបែបនេះ​រាល់​សប្តាហ៍ ប្រសិនបើ​អ្នក ត្រូវ​ជិះ​ម៉ូតូ ហើយ​ពួក​មួកសុវត្ថិភាព​រាល់​ថ្ងៃ​។ យ៉ាងណាមិញ វិធីសាស្ត្រ​នេះ ក៏​អាច​ជួយ​ការពារ​បញ្ហា​សក់​ជ្រុះ​ផងដែរ​។​

​ប្រទាល​កន្ទុយក្រពើ​
​តើ​អ្នក​កំពុងតែ​មាន​បញ្ហា នៅលើ​ស្បែកក្បាល​មែន​ទេ​? បើ​មែន អ្នក​គួរតែ​ប្រើ​ប្រទាល​កន្ទុយក្រពើ​ហើយ​។ ចូរ​លាប​ប្រទាល​កន្ទុយក្រពើ (​សាច​ប្រទាល​) ទៅលើ​ស្បែកក្បាល ហើយ​ទុក​វា​រយៈពេល ១៥ នាទី ទើប​លាង​សម្អាត​ចេញ ជាមួយ​នឹង​ទឹក​ក្តៅ​អ៊ុនៗ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។