ដល់​រដូវ​ផ្តាសាយ​គួរ​ធ្វើ​បែប​នេះ​កុំអោយ​កើត​ជំងឺ​នេះ​

ដល់​រដូវ​ផ្តាសាយ​គួរ​ធ្វើ​បែប​នេះ​កុំអោយ​កើត​ជំងឺ​នេះ​

​រដូវក្តៅ​បាន​កន្លង​ទៅ​ហើយ ដូច្នេះ​យូរ​មិន​ឆាប់​នឹង​ដល់​រដូវរងារ ហើយក៏​មាន​មនុស្ស​កាន់តែ​ច្រើន​ដែរ​នឹង​មាន​ជំងឺ​ជាពិសេស​ជំងឺ​ផ្តាសាយ​តែម្តង​។ ខាងក្រោម​នេះ​យើង​និង​បង្ហាញ​អំពី​របៀប​នៃ​ការ​ចៀសផុត​ពី​ជំងឺ​មួយ​នេះ​។​

សម្អាត​ដៃ​អោយ​បាន​ស្អាត​ល្អ​
​នៅ​ពេល​ថ្ងៃ មនុស្ស​ភាគច្រើន​តែងតែ​យកដៃ​ប៉ះ​មុខ​, ច្រមុះ និង​មាត់ ដែល​ទង្វើរ​បែប​នេះ​អាច​នឹង​បង្ក​ជា​ជំងឺឆ្លង​បាន​បើសិនជា​ដៃ​ពួកគេ​មាន​មេរោគ​តោង​។​

  • ​ចូរ​លាងដៃ​អោយបាន​ស្អាត​ជា​និច្ច​ក្រោយ​ចេញពី​បន្ទប់ទឹក និង​មុន​ញ៉ាំ​អាហារ​។
  • ​ដាក់​ទឹក​លាង​សម្អាត​ដៃ​ជាប់​ខ្លួន​ជាប់​ជានិច្ច​។ ចូរ​ជ្រើសរើស​ផលិតផល​ទឹក​លាងដៃ​ណា​ដែល​ល្អ ជា​ពិសេស​មាន​ការណែនាំ​ពី​គ្រូពេទ្យ សម្រាប់​យក​មក​លាងដៃ​បាន​គ្រប់ពេល​។

​ប្រើ​ឡូ​សិន ឬ​ផលិតផល​ផ្តល់​សំណើម​
 
​បើសិន​អ្នក​យល់ថា​ប្រអប់ដៃ​អ្នក​ចាប់ផ្តើម​ស្ងួត ឬ​មាន​សភាពគ្រឺម​ហើយ​នោះ ចូរ​ប្រើ​ឡូ​សិន ឬ​ផលិតផល​ផ្តល់​សំណើម​ទៅ​។

ចៀសវាង​នៅ​ជិត​អ្នក​ដែល​មាន​ជំងឺ​កាន់តែ​ច្រើន​កាន់តែ​ល្អ​
 
​ការ​នៅ​ជិត ឬ​ស្និទ្ធស្នាល​ជាមួយ​អ្នកជំងឺ​អាច​ងាយ​នឹង​ធ្វើអោយ​អ្នក​ឆ្លង​ជំងឺ​បាន​ណាស់​។ បើសិន​ជា​អ្នក​ត្រូវ​នៅ​ជិត​អ្នក​ដែល​មាន​ជំងឺ​មែន​នោះ ចូរ​ប្រាកដថា​អ្នក​លាង​សម្អាត​ដៃ​ស្អាត​ល្អ​ហើយ​ក្រោយពី​ប៉ះពាល់​ជាមួយ​ពួកគេ​។

ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​តាមរយៈ​របប​អាហារ និង​ការ​ហាត់ប្រាណ​
ចូរ​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ​ដើម្បី​ដើរ​, រត់ ឬ​ជិះ​កង់​នៅ​ទីធ្លា​ជុំវិញ​ផ្ទះ​ខ្លះទៅ​។ ចូរ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​អោយបាន​ច្រើន ជាពិសេស​អាហារ​ដែល​មាន​វីតាមីន C ខ្ពស់​។ ចំណែកឯ​ការប្រើ​ថ្នាំ​វិតាមីន​ចម្រុះក៏​មានប្រ​យោ​ជន៍​ដែរ​។

សម្រាក​អោយបាន​ច្រើន​
បើសិន​ជា​អ្នក​យល់ថា​ខ្លួនឯង​តប់​ប្រម៉ល ឬ​ពិបាក​ចិត្តច្រើន អ្នក​ពិតជា​នឹង​ឆាប់​កើតជា​ជំងឺ​ណាស់​។ ដូច្នេះ​ចូរ​ធ្វើយ៉ាងណា​ដេក​អោយបាន​យ៉ាងហោច​ណាស់ ៨​ម៉ោង និង​ចំណាយ​ពេលវេលា​ធ្វើ​អ្វីៗ​ដែល​ខ្លួន​ឯង​ចូល​ចិត្ត​អោយបាន​ច្រើន​ទៅ​។ ការថែរក្សា​ខ្លួនឯង​មាន​សារៈសំខាន់​ណាស់​នៅ​ពេល​អ្នក​ចង់​អោយ​មាន​សុខភាព​ល្អ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី11 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។