អាជីវករ​​​ដឹក​គ្រឿងទេស​ ចូល​តាម​ច្រក​ទ្វារ​ព្រែក​ចាក​ ផ្ទុះ​ការ​តវ៉ា​ជាមួយ​កម្លាំង​គយ​ចល័ត

កំពត​ ៖​ ប្រជាពលរដ្ឋ​ អ្នក​រក​ស៊ី​ដឹក​គ្រឿងទេស​តាម​ច្រក​ទ្វារ​អន្តរជាតិ​ ព្រែក​ចាក​​ កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ខែ​មីនា ​ឆ្នាំ​២០១៦​បាន​លើកគ្នា​ប្រមាណ​ជាង​៦០​នាក់​​​​​មកកាន់​ទីស្នាក់ការ​ប្រចាំការ​របស់​កម្លាំង​គយ​ចល័ត​សាខា​គយ​រដ្ឋាករ​ខេត្ត ​ដែល​មាន​ទីតាំងនៅ​ភូមិ​ថ្កូវ ឃុំ​ឫស្សី​ស្រុក​ខាងលិច​ ស្រុក​កំពង់ត្រាច ដើម្បី​ធ្វើ​ការ​តវ៉ា ​និង​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​, ​ប្រធាន​សាខា​គយ​ ក៏​ដូច​​រដ្ឋាករ​ខេត្ត​ ឲ្យ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ ដែល​ដឹក​ឥវ៉ាន់​គ្រឿងទេស​តាម​រ៉ឺម៉ក​ និង​តាម​ម៉ូតូ​, សូម​កុំ​ឲ្យ​គាបសង្កត់​យក​ប្រាក់​ពី​ពួកគាត់​ធ្ងន់ធ្ងរ​ពេក​ ដូចជា​ដឹក​មឹក​ក្រៀម​មួយ​ម៉ូតូ​ទារ​លុយ​ដល់​ទៅ​២​ម៉ឺន​រៀល។

ភ្លាមៗ​នោះ​លោក​អ៊ឹម ស៊ីណាត​ អភិបាលស្រុក​កំពង់ត្រាច​បាន​ចុះ​ទៅ​សម្របសម្រួល​ និង ទទួល​យក​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ជា​អាជីវករ ​ដើម្បី​យក​មក​ប្រជុំ​​ដោះស្រាយ​ជូន​ពួកគាត់ ប៉ុន្តែ​អាជីវករ​ ដែល​ផ្ទុះ​ការ​តវ៉ា​ទាំង​អស់​មិន​ព្រម​ ដោយ​សុំ​ជួប​ជាមួយ​មេ​សាខា​គយ​ខេត្ត​តែ​ម្នាក់​គត់។មួយ​សន្ទុះ​ក្រោយ​មក លោក​សុខ គឹម​ហេន ​ប្រធាន​សាខា​គយ​ខេត្ត​កំពត​បាន​ចុះ​ទៅដល់​កន្លែង ប្រជាពលរដ្ឋ​ជា​អាជីវករ​ផ្ទុះ​ការ​តវ៉ា និង​បាន​​អញ្ជើញ​តំណាង​អាជីវករ​ចំនួន​បី​នាក់​មក​ធ្វើការ​ដោះស្រាយ​នៅ​ក្នុង​ស្នាក់​ការ​គយ​ចល័ត។ ពេល​នោះ ​លោក​បាន​មាន​ប្រសាសន៍​ប្រាប់​ដល់​តំណាង​អាជីវករ​ ដែល​ចូល​មក​ដោះស្រាយ ​សូម​កុំ​ឲ្យ​មាន​ការ​រក​ស៊ី​គេច​ពន្ធ ដែល​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាជីវករ​ ដែល​ប្រកប​រប​បង់ពន្ធ​ត្រឹមត្រូវ​តាមច្បាប់ ​ហើយ​​សមត្ថកិច្ច​គយ​របស់​លោក​ក៏​មិនបាន​គាបសង្កត់​អ្នក​រកស៊ី​នោះ​ដែរ ​បើ​សិន​ជា​អ្នក​រក​ស៊ី​ដឹក​ទំនិញ​ទាំង​អស់​បង់​ពន្ធ​ត្រឹម​ត្រូវ​តាម​ច្បាប់។

លោក​ប្រធាន​សាខា​គយ​បាន​ច្រាន​ចោល​​ ​​​រាល់​ការ​ប្រកាន់​របស់​អាជីវករ​ខាង​លើ ​ដោយ​លោក​បាន​ជម្រាប​ប្រាប់​ដល់​អាជីវករ​ថា លោក​នឹង​យក​ការ​ស្នើ​សុំ​ទាំង​អស់​​​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ខាងលើ និង​សូមឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ។

សូម​បញ្ជាក់​ថា ​៖​ ប្រជាពលរដ្ឋ​ ជា​អ្នក​រកស៊ី​ដឹក​គ្រឿងទេស ​ជាមួយ​កម្លាំង​គយ​ចល័ត​នៅ​ចំណុច​ខាងលើ មិនបាន​បង់​ពន្ធ​ត្រឹមត្រូវ​តាមច្បាប់​ទេ៕