គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១០​មីនា​ កើតឡើង​២​លើក​ មិន​មាន​មនុស្ស​ស្លាប់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១០​មីនា​ កើតឡើង​២​លើក​ មិន​មាន​មនុស្ស​ស្លាប់​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេ​ស​កើតឡើង​ចំនួន​២​លើក ( យប់​) មិន​មាន​មនុស្ស​ស្លាប់​នោះ​ទេ ប៉ុន្តែ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​៣​នាក់ ( ស្រី ១​នាក់ )។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ២​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ៤​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៣​គ្រឿង និង​រថយន្ត​ធុន​ធំ​ចំនួន ១​គ្រឿង។​

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរា​ច​រ​ណ៍ រួមមាន បត់​គ្រោះថ្នាក់ ២​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៣​នាក់ ( យប់ ១​នាក់ )។​

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១​លើក និង​ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ១​លើក។ យានយន្ត​បង្ក​ហេតុ រួមមាន ម៉ូតូ ១​លើក និង​រថយន្ត​ធុន​ធំ ១​លើក។​

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀ​ត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្តបាត់ដំបង ១​លើ​ក របួស ២​នាក់ ( ស្រី ១​នាក់​) និង​ខេត្តសៀមរាប ១​លើក របួស ១​នាក់។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យា​ន​យន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៦០៩៨​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ២៧​៤៥​គ្រឿង ពិន័យ​សរុប ៣៣៥៣​គ្រឿង និង​អប់រំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ១៥៦២​នាក់៕

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១០​មីនា​ កើតឡើង​២​លើក​ មិន​មាន​មនុស្ស​ស្លាប់​