បើក​កិច្ចប្រជុំ​អំពី​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​/សង្កាត់​មាន​សុវត្ថិភាព

បើក​កិច្ចប្រជុំ​អំពី​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​/សង្កាត់​មាន​សុវត្ថិភាព



ភ្នំពេញ ​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ដង្កោ ដឹកនាំ​ដោយ​លោក នុត ពុធ​ដា​រ៉ា បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង អធិការរង​នគរបាល​ខណ្ឌ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ ចៅសង្កាត់ ស្មៀន នាយ​ប៉ុស្តិ៍ ប្រធាន​ភូមិ អនុប្រធាន និង​សមាជិក​ភូមិ ព្រមទាំង​ការិយាល័យ ចំណុះ​ជំនាញ​នានា​ជុំវិញ និង​តំណាង​សាលា​រៀន​ទាំងអស់ ក្នុង​មូលដ្ឋាន​ខណ្ឌ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ លោក​អភិបាល​បាន​ផ្តោត​សំខាន់​ទៅលើ​ការងារ​សំខាន់ៗ​មួយចំនួន​ដូច​ជា​ ៖ ទី​១-ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​ភូមិ/​សង្កាត់​ មាន​សុវត្ថិភាព។ ទី​២-ទប់ស្កាត់ បង្ការ និង​បង្ក្រាប បទល្មើស​ផ្សេងៗ ដូចជា ​បទ​ល្មើស​គ្រឿងញៀន បទ​ល្មើស លួច ​ឆក់ ប្លន់ និង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ។ និង​ទី​៤-រួមគ្នា​ចំពោះ​ការងារ​បរិស្ថាន អនាម័យ សម្អាត​តាម​ផ្លូវ​សាធារណៈ។

ជា​លទ្ធផល​ នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​នេះ គណៈ​អភិបាលខណ្ឌ អធិការដ្ឋាន​នគរបាល​ខណ្ឌ មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ ចៅសង្កាត់ និង​មេភូមិ​ទាំងអស់ បាន​ប្ដេជ្ញា​ចិត្ត​រួមគ្នា អនុវត្ត​ឲ្យ​បាន​តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច​តេ​ជោ គឺ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន ត្រឹមត្រូវ និង​មាន​តម្លាភាព។
ក្នុង​ឱកាស​នោះ​ផង​ដែរ​ លោក នុត ពុធ​ដា​រ៉ា ក៏បាន​ឧបត្ថម្ភ​ដល់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដែល​បាន​បង្ក្រាប​បទល្មើស​ប្លន់ ចំនួន​១​ករណី នូវ​ថវិកា​ចំនួន​៨០០.០០០​រៀល៕បើក​កិច្ចប្រជុំ​អំពី​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​/សង្កាត់​មាន​សុវត្ថិភាព
បើក​កិច្ចប្រជុំ​អំពី​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​/សង្កាត់​មាន​សុវត្ថិភាព