នាំ​យក​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​១៥​គ្រួសារ ​រស់នៅ​សង្កាត់​ស្ពានថ្ម​

នាំ​យក​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​១៥​គ្រួសារ ​រស់នៅ​សង្កាត់​ស្ពានថ្ម​



ភ្នំពេញ ៖ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ និង​ជា​ប្រធាន​កិត្តិយស​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ដង្កោ បាន​នាំ​យក​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១៥​គ្រួសារ រស់​នៅ​សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។​

ក្នុង​ឱកាស​នោះ​ លោក នុត ពុធ​ដា​រ៉ា បាន​ធ្វើការ​ផ្ដាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល សម្ដេច​តែងតែ​បាន​គិតគូរ​ពី​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ ជន​ចាស់ជរា អ្នក​ផ្ទុក​មេរោគ​អេដស៍ ជំងឺ​អេដស៍ ជន​ពិការ និង​ជន​ងាយ​រងគ្រោះ​នានា។
ជា​មួយ​គ្នា​នេះ​ លោក​អភិបាល​ខណ្ឌ​ក៏បាន​ផ្ដាំផ្ញើ​ការ​យក​ចិត្ត​ទុកដាក់​ពី​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ជូន​ដល់​បងប្អូន​ទាំងអស់​ផង​ដែរ។

ក្នុង​នោះ​ដែរ​ លោក នុត ពុធ​ដា​រ៉ា ក៏បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ថែរក្សា​សុខភាព និង​រស់នៅ​ប្រកប​ដោយ​អនាម័យ​ល្អ ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត និង​ខិតខំ​ព្យាយាម​ហាត់​ប្រាណ ដើម្បី​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ បន្ត​រង់​ចាំ​មើល​ការ​អភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​យើង ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា។

ឆ្លៀត​ក្នុង​ឱកាស​នោះ ​លោក​អភិបាល​ក៏បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូល​រួម​សហការ និង​រាយការណ៍​ជាបន្ទាន់​នៅ​រាល់​បទល្មើស​គ្រប់​ប្រភេទ​ដែល​កើតមានឡើង​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ទាន់​ពេលវេលា។

សូម​បញ្ជាក់​ឲ្យ​ដឹង​ថា អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​នាំយកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​១៥​គ្រួសារ​ក្នុង​ឱកាស​នោះ​រួមមាន​ ក្នុង​១​គ្រួសារៗ​ទទួល​បាន អង្ករ​៣០​គីឡូ​ក្រាម មី​០១​កេស ត្រីខ​១០​កំប៉ុង ឃី​ត​០១​កញ្ចប់ (​មុង​១+​ភួយ​១+​សារុង​១+​ក្រមា​១) និង​ថវិកា​ចំនួន​៣​ម៉ឺន​រៀល​ផង​ដែរ៕

នាំ​យក​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​១៥​គ្រួសារ ​រស់នៅ​សង្កាត់​ស្ពានថ្ម​

នាំ​យក​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​១៥​គ្រួសារ ​រស់នៅ​សង្កាត់​ស្ពានថ្ម​