ខាត់ ជេ​ម​ស៍ ស្ទើរ​មិន​ជឿ​ខ្លួនឯង​ ខណៈ​នារី​ម្នាក់​សារភាព ​ក្តី​ស្រលាញ់​ប្រាប់​ត្រង់ៗ​នៅ​ចំពោះ​មុខ​

ខាត់ ជេ​ម​ស៍ ស្ទើរ​មិន​ជឿ​ខ្លួនឯង​ ខណៈ​នារី​ម្នាក់​សារភាព ​ក្តី​ស្រលាញ់​ប្រាប់​ត្រង់ៗ​នៅ​ចំពោះ​មុខ​

ភ្នំពេញ ៖ លោក ខាត់ ជេ​ម​ស៍ ដែល​ជា​តារា​ចម្រៀង​ប្រុស​វិវឌ្ឍន៍​ខ្លួន​ចេញពី​ផលិតកម្ម​Rock​រសាត់​ខ្លួន​ចូល​ផលិតកម្ម​សាន់​ដេ​ថ្មីៗ​នេះ បាន​បង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង​ស្ទើរ​រក​អ្វី​មក​ប្រៀបផ្ទឹម​គ្មាន​ទេ​ខណៈ​សុខៗ​ស្រាប់​តែ​មាន​នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់​ បាន​ទម្លាយ​ប្រាប់​ក្តី​ស្រលាញ់​ចេញពី​បេះដូង​ដោយ​ត្រង់​នៅ​ចំពោះ​មុខ​ក្នុងនាម​ជា​អ្នកគាំទ្រ​លោក​ថា នាង​រំភើប​ប៊ិះ​នឹង​គាំងបេះដូង​ទៅ​ហើយ​ពេល​បាន​ជួប​មុខ​លោក​ដោយ​ផ្ទាល់។

តារា​ចម្រៀង​ប្រុស​របស់​ផលិតកម្ម​សាន់​ដេ​លោក ខាត់ ជេ​ម​ស៍ បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថាខ្ញុំបាទ​ពិតជា​មិន​ន​នឹក​ស្មាន​ថា ​មាន​អ្នកគាំទ្រ​ខ្ញុំ​ដល់​ថ្នាក់​នឹង​សោះ​គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា គាត់​ចង់​គាំងបេះដូង​ហើយ​គាត់​រំភើប​ខ្លាំង​ណាស់ ​ពេល​ដែល​បាន​ជួប​ខ្ញុំ រហូត​ដល់​ហូរ​ទឹកភ្នែក។

លោក ខាត់ ជេ​ម​ស៍ បាន​បញ្ជាក់​ទៀត​ថា ខ្ញុំ​ចង់​ប្រាប់​ប្អូនស្រី​ថា ខ្ញុំ​ក៏​សប្បាយចិត្ត​ដែរ ដែល​មាន​អ្នក​គាំទ្រ​ខ្ញុំ​ដូច្នេះ ខ្ញុំបាទ​សូម​អរគុណ​ដល់​ប្អូនស្រី​ដែល​បាន​គាំ​ទ្រ​បង ហើយ​ខ្ញុំបាទ​ក៏​សូម​អរគុណ​ទៅ​ដល់​ប្រិយមិត្ត​ទាំង​អស់គ្នា​ផង​ដែរ ដែល​បាន​គាំទ្រ​ដល់​ខ្ញុំបាទ​។ ជាមួយគ្នា​នឹង​ការ​សរសេរ​ដូច្នេះ​លោក ខាត់ ជេ​ម​ស៍ ក៏បាន​លើកឡើង​ទៀត​ថា ខ្ញុំ​ដឹង​ថា ​ខ្លួន​របស់ខ្ញុំ​ជាតា​រា ប៉ុន្តែ​មិន​អាច​ល្បី​ដោយ​គ្មាន​អ្នកគាំទ្រ ដូចជា​Fan​របស់ខ្ញុំ​នោះ​ទេ ដូច្នេះ​ខ្ញុំ​ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ឲ្យ​ក្លាយ​ជា​តារា​លេខ​មួយ​របស់​Fan​។ ខ្ញុំ​ស្រលាញ់​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​បាទ I LOVE YOU ALL។

បន្ថែម​ពីលើ​នេះ​តារា​ចម្រៀង​ប្រុស​លោក ខាត់ ជេ​ម​ស៍ បាន​ថ្លាង​ប្រាប់​កម្ពុជា​ថ្មី​ទាំង​អារម្មណ៍​រំភើប​នា​ម៉ោង​៣ និង​២៣​នាទី​រសៀល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦​ថា​ ក្មេងស្រី​ម្នាក់​នេះ​ លោក​បាន​ជួប​គាត់​ដោយ​ចៃដន្យ​នៅ​ក្នុង​ពិធី​ភ្ជាប់​បងធម៌ ​ដែល​ទើប​មកពី​ក្រៅ​ប្រទេស​នៅ​បុរី​ពិភពថ្មី​ កាលពី​ថ្ងៃទី ០៩ ខែមីនា កន្លងមកនេះ។

លោក ខាត់ ជេ​ម​ស៍ បាន​និយាយ​ទៀត​ថា​ គ្រា​ដែល​ដើរចូល​រួម​ពិធី​ភ្ជាប់​ពាក្យ​ដំបូង​ឡើយ ​ពុំទាន់​
មាន​នរណា​ស្គាល់​ទេ ​តែ​ក្រោយពេល​ខ្ញុំ​ចូល​អង្គុយ​តុ​ ស្រាប់​តែ​មាន​ភ្ញៀវ​មួយ​ចំនួន​បាន​នាំគ្នា​សម្លឹង​មើល​មុខ​រហូត​មាន​ក្មេងស្រី​៣​ឬ​៤​នាក់​ ដែល​ស្គាល់ ​និង​ចំណាំ​ បាន​នាំគ្នា​មក​សុំ​ថតរូប​ជាមួយ ​ទើប​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ស្គាល់​ថា​ ជា​ខ្ញុំ​តែម្តង​។ ខណៈ​នោះ​ក៏​មាន​ក្មេង​ស្រី​ម្នាក់​បាន​ដើរ​សំដៅ​មក​រក​ដោយ​មាន​ទឹកមុខ​ចង់​យំ​ផង​នោះ ​សុំ​ថត​ជាមួយ​ហើយ​និយាយ​ថា ​មកពី​នាង​ស្រលាញ់​ និង​គាំទ្រ​លោក​ខ្លាំង​ពេក​ ទើប​រំភើប​រហូត​ស្រក់​ទឹកភ្នែក​ ដោយ​មិន​ដឹង​ខ្លួន។

លោក ខាត់ ជេ​ម​ស៍ បាន​បន្ថែម​ថា ពេល​ឃើញ​ដូច្នេះ​ លោក​ស្ទើរ​សឹងតែ​មិន​ជឿ​ខ្លួនឯង​ថា Fan ម្នាក់​នេះ​គាំទ្រ​លោក​ដល់​ថ្នាក់​ហ្នឹង​ឡើយ​។ លោក​ក៏​អរគុណ​ចំពោះ​ទឹកចិត្ត​គាំទ្រ​របស់​ប្អូនស្រី​ខាងលើ​ និង​សប្បាយ​ចិត្តខ្លាំង​ពេល​មានការ​គាំទ្រ​កាន់​តែ​មាន​ស្ទុះ​កើន​ឡើង​។ តាមរយៈ​នេះ​បាន​ធ្វើ​ឲ្យ​លោក​កាន់​តែ​មាន​កម្លាំងចិត្ត​ខំប្រឹង​ហាត់​ច្រៀង ​និង​ពាំនាំ​រក​នូវ​អ្វី​ប្លែកៗ​ ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​បន្ថែម​មួយ​កម្រិត​ទៀត​៕