ស៊ិន ស៊ី​សាមុត ទី​២​លេច​មុខ​លើ​ហ្វេ​ស​ប៊ុ​ក​ ពិតជា​ច្រៀង​ដូច​សឹងតែ​១០០​ភាគរយ​

ស៊ិន ស៊ី​សាមុត ទី​២​លេច​មុខ​លើ​ហ្វេ​ស​ប៊ុ​ក​ ពិតជា​ច្រៀង​ដូច​សឹងតែ​១០០​ភាគរយ​

ភ្នំពេញ ៖ ពិតជា​មិនធម្មតា​ឡើង​ ខណៈ​បុរស​សម្បុរ​ខ្មៅ​ស្រអែម​ម្នាក់​បាន​បង្ហើរ​សំនៀង​តាមរយៈ​បទ ផ្កា​រីក​ក្នុង​ចិត្ត របស់​លោកតា ស៊ិន ស៊ី​សាមុត បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ដល់​ទស្សនិកជន​នឹង​អ្នក​និយម​ប្រើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ស្ទើរ​គ្រប់គ្នា​។ ទស្សនិកជន​បាន​ហៅ​បុរស​ម្នាក់​នោះ​ថា ស៊ិន ស៊ី​សាមុត ទី​២​ដោយសារ​សំឡេង​ច្រៀង​របស់​គាត់​ស្តាប់​ ទៅ​ស្រដៀង​សឹងតែ​ចាប់​ច្រឡំ​គ្នា​នឹង​លោកតា ស៊ិន ស៊ី​សាមុត ស្ទើរ​១០០​ភាគរយ។

បុរស​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ព្រោះ​មាន​សំ​ម្លេ​ង​ដូច​ទៅនឹង​លោក ស៊ិន ស៊ី​សាមុត នោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ ថន សាមុត​ស៊ីន ​ថុ​ន​ខណៈ​ឃ្លី​ប​វីដេអូ​បទ​ចម្រៀង​នេះ​កំពុងតែ​ទទួល​បាន​គាំទ្រ​នឹង​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន​បន្ទាប់ពី​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាល​ពីពេល​ថ្មីៗ​នេះ។

តាមរយៈ​បទ​ចម្រៀង​មាន​ចំណងជើង​ថា ផ្កា​រីក​ក្នុង​ចិត្ត ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​មាន​សំនៀង​ដើម​ជា​សំនៀង​របស់​លោកតា ស៊ិន ស៊ី​សាមុត ហើយ​ត្រូវ​បាន​លោក ថន សាមុត​ស៊ីថុន លើក​យក​មក​ច្រៀង​ទាំង​ការ​បញ្ចេញ​សំឡេង​និង​រូបរាងកាយ​វិការ​ធ្វើ​ឲ្យ​អ្នកទស្សនា​ភ្ញាក់ផ្អើល​ជាខ្លាំង​។ បន្ទាប់ពី​បាន​ទស្សនា​វីដេអូ​នេះ​រួច​ក៏​មាន​ទស្សនិកជន​ខ្លះ​ បាន​លើកឡើង​តាមរយៈ​ហ្វេ​ស​ប៊ុ​កថា បើ​មិន​បាន​ឃើញ​មុខ​ច្បាស់​ជា​គិត​ថា ​ជា​សំឡេង​របស់​លោកតា ស៊ិន ស៊ី​សាមុត មិន​ខាន​។ ខណៈ​ខ្លះទៀត​បាន​លើក​សរសើរ​ថា​ច្រៀង​បាន​ល្អ​ស្ទើរតែ​ដូច​ម្ចាស់​ដើម​១០០​ភាគរយ​ទៅ​ហើយ​មិន​នឹកស្មាន​សោះ​។​

បើតាម​ការសង្កេត​ឃ្លី​ប​វីដេអូ ​ដែល​មាន​រយៈពេល​ជិត​៣​នាទី​ហើយ​ ត្រូវ​បាន​បង្ហោះ​ចែករំលែក​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្មីៗ​នេះ​គឺ​បាន​ទទួល​នូវ​ចំនួន​អ្នក​ចូល​ទស្សនា​និង​គាំទ្រ​យ៉ាងច្រើន​ផង​ដែរ​៕