បែក​ធ្លាយ​លោក កឹម សុខា ហៅ​ស្រី​ក្មេង​ថ្មី​ឈ្មោះ​លីន ទៅ​ដេក​ដល់​ផ្ទះ​នៅ​ព្រែក​ឯង

បែក​ធ្លាយ​លោក កឹម សុខា ហៅ​ស្រី​ក្មេង​ថ្មី​ឈ្មោះ​លីន ទៅ​ដេក​ដល់​ផ្ទះ​នៅ​ព្រែក​ឯង



ភ្នំពេញ ​៖ ​កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ Facebook ដែល​មាន​ឈ្មោះថា “​រឿង​ពិត CNRP” បាន​បន្ត​ទម្លាយ​សារ​សំឡេង​ឆ្លងឆ្លើយ​លោក​កឹម សុខា វគ្គ​ទី​២៥ ទាក់ទង​នឹង​បញ្ហា​ដែល​លោក កឹម សុខា ផ្គើន​ដល់​ថ្នាក់​ហៅ​ស្រី​ក្មេង​ថ្មី​ឈ្មោះ លីន ទៅ​ដេក​ដល់​ផ្ទះ​នៅ​ព្រែក​ឯង។

Facebook បាន​សរសេរ​ថា “​ភាព​ឈ្លក់​វង្វេង ងប់ងុល​នឹង​ការ​រួមភេទ និង​ការ​ផ្លាស់ប្តូរ​ដៃគូ​រួមរ័ក​​​បាន​ក្លាយ​ជា​ចំណី​ដ៏​ឆ្ងាញ់ ផ្អែមមាត់​របស់​លោក កឹម សុខា ដែល​មាន​វ័យ​ចាស់​អាយុ​ជាង​៦០​ឆ្នាំ​ទៅហើយនោះ ប្រៀបបាន​នឹង​គោ​ចាស់ ចង់តែ​ស៊ី​ស្មៅ​ខ្ចី ដោយ​មិន​ខ្លាច​រាគ​អាចម៍​ឡើយ។ ចំណង់​រួមភេទ​គ្រប​ដណ្តប់​គ្រប់​ពេល បាន​ធ្វើ​ឲ្យ​លោក កឹម សុខា កាន់តែ​ហ៊ាន​ទៅៗ មិន​កោតខ្លាច​រអែងចិត្ត​ប្រពន្ធដើម​សោះឡើយ គឺ​លោក កឹម សុខា បាន​នាំ​ស្រី​ក្មេង​ទៅ​ដេក​ដល់​លើផ្ទះ​ខ្លួន​ជា​បន្តបន្ទាប់​”​។

លោក​បន្តថា “​កាលពី​ថ្ងៃមុន ខ្ញុំ​បាន​បង្ហោះ​រឿងអាស្រូវ​របស់​លោក កឹម សុខា ដែល​ឲ្យ​តាក់ស៊ី​ដឹក​ស្រី ទៅ​ដេក​ដល់​លើផ្ទះ​គាត់​ម្តង​រួចមកហើយ ឥឡូវ​ពេលនេះ គាត់​បាន​ទាក់ទង​ណាត់​ស្រីក្មេង​ម្នាក់ទៀត គឺ អា​លីន ដែល​គាត់​ធ្លាប់​យក​ទៅ​ដេក​នៅ​ខេត្ត​កំពង់ចាម ឲ្យ​នាង​ទៅ​ដេក​រួមរ័ក​ជាមួយ​គាត់​ទៀត​ដល់​លើផ្ទះ​គាត់​នៅ​ព្រែក​ឯង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ជាយក្រុង​ភ្នំពេញ​”​។​

Facebook បាន​សរសេរ​ទៀតថា “​បើ​គិតពី​តម្លៃ​សីលធម៌​សង្គម​វិញ គឺ​ទង្វើ​លាមក​របស់​លោក​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ កឹម សុខា ធ្លាក់​ដល់​បាត​ដាល គឺ​ដក​១០០ ក្រោម​សូន្យ ដែល​ចាត់ទុកថា ជា​រឿង​អាម៉ាស់​ផុត​លេខ ខណៈ​ដែល​គាត់​ថ្លើមធំ ឲ្យ​គេ​ដឹក​ស្រី និង​រូប​គាត់​ផ្ទាល់​ទាក់ទង​ នាំ​ស្រី​ក្មេង ទៅ​ដេក​ដល់​លើ​ផ្ទះ​។ តើ​គាត់​បាន​ប្រមាថ​តម្លៃ​ស្ត្រី​ជា​ប្រពន្ធដើម​របស់គាត់​ដល់​កម្រិត​ណា​? តើ​គាត់​មាន​ទុក​មុខមាត់​កិត្តិយស​ប្រពន្ធដើម និង​កូនស្រី ជាពិសេស​តម្លៃ​របស់​គ្រួសារ​គាត់​ដែរឬទេ​? អំពើ​ក្បត់​ផិត​ដល់​លើផ្ទះ គឺជា​គំរូ​អាក្រក់​បំផុត​ដែល​សង្គម​ស្អប់ខ្ពើម ហើយ​សូម​ពលរដ្ឋ ជាពិសេស​សកម្មជន​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​ងងឹតងងល់ កុំ​និយាយ​ថា រឿង​នោះ ជា​រឿង​ធម្មតា រឿង​ខិលខូច​របស់​មនុស្ស​ប្រុស​។ ប៉ុន្តែ លោក កឹម សុខា គាត់​ជា​ប្រធាន​បក្ស​នយោបាយ​មួយ ដែល​ស្រេកឃ្លាន​អំណាច ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី ដឹកនាំ​ប្រទេស​ទៅទៀត​។ តើ​បុគ្គល​ងុប​នឹង​ស្រី​ញី​បែប កឹម សុខា ស័ក្តិសម​ជា​អ្នកដឹកនាំ​ប្រទេស​ដែរ​ឬទេ​? តើ​បងប្អូន​អាច​ផ្ញើ​វាសនា​សង្គមជាតិ​លើ​ដៃ​ជន​ដែល​បន្ថោក​តម្លៃ​ស្ត្រី​ខ្មែរ​អ៊ីចឹង​មែនឬ​? ខ្ញុំ​សូម​សួរ​ទៅ​អ្នកគាំទ្រ CNRP ថា តើ​នៅ​បន្ត​ឲ្យ​លោក​ប្រធាន កឹម សុខា ធ្វើជា​ក្បាលម៉ាស៊ីន​គណបក្ស​សង្គ្រោះ​ជាតិ​តទៅទៀត​ឬ​យ៉ាងណា​? “​។

ជាមួយគ្នា​នោះ Facebook បាន​ស្នើ​ឲ្យ​បងប្អូន​ជនរួមជាតិ ពិចារណា​មើល​ថា បើ​លោក កឹម សុខា ប្រពន្ធ​កូន​ខ្លួនឯង​មិន​ផ្ដល់​តម្លៃ​ផង ចុះ​ប្រជាពលរដ្ឋ​ទូទៅ ដែល​ជា​អ្នកដទៃ​សុទ្ធសាធ​នោះ តើ​លោក កឹម សុខា នឹង​ផ្ដល់​តម្លៃ និង​គិតគូរ​ដែរ​ឬទេ​? ហើយ​ខាង​ក្រោម​នេះ​ការ​ឆ្លើយឆ្លង​គ្នា​រវាង​លោក កឹម សុខា ហៅ​ស្រី​ស្នេហ៍​ឈ្មោះ​លីន ទៅ​រួមរ័ក​​លើ​ផ្ទះ​ខ្លួន (​ថ្ងៃទី ២១ ខែ​០៨ ឆ្នាំ ២០១៤) កឹម សុខា​៖ ដល់​ណា​ហើយ​? ស្រី​កំណាន់ ​៖ ខ្លួន​ដល់​បុរី​ប៉េង​ហួត (​នៅ​បឹង​ស្នោ​)​។

កឹម សុខា​៖ ​ឥឡូវ​ហ្អែ​ង​ជិះ​មក​ហួស​ផ្សារ​ព្រែក​ឯង​បន្តិច ឃើញ​កន្លែង​លក់​ទូរស័ព្ទ​ច្រើន ខ្ញុំ​ឱ្យ​ម៉ូតូ​ខ្មៅ​មួយ​ទៅ​ចាំ​នៅ​ហ្នឹង​។ ស្រី​កំណាន់​៖ កន្លែង​លក់​ទូរស័ព្ទ​ច្រើន ហួស​ផ្សារ​បន្តិច​មែន​? កឹម សុខា​៖ ហ្នឹងហើយ ខាងស្តាំ​ដៃ មក​ហួស​ផ្សារ​បន្តិច ឃើញ​លក់​ទូរស័ព្ទ​ចុង​ខាងកើត​លក់​ទូរស័ព្ទ អញ្ចឹង​ឱ្យ​ម៉ូតូ​ខ្មៅ​អង្គរក្ស​ទៅ​ចាំ​ហ្នឹង​ទៅ​។ ស្រី​កំណាន់​៖ ចា៎​! អញ្ចឹង​បាន​ហើយ​បង​៕