ជនជាតិ​ព្នង​ម្នាក់​នៅ​ស្រុក​កែវ​សីមា​ទៅ​កាប់​ចំការ​ត្រូវ​មែកឈើ​បាក់​សង្កត់​ស្លាប់

ជនជាតិ​ព្នង​ម្នាក់​នៅ​ស្រុក​កែវ​សីមា​ទៅ​កាប់​ចំការ​ត្រូវ​មែកឈើ​បាក់​សង្កត់​ស្លាប់



មណ្ឌល​គិរី ៖ ជនជាតិ​ជាតិ​ព្នង​ម្នាក់​នៅ​ស្រុក​កែវ​សីមា​ចេញទៅ​កាប់​ចំការ​ត្រូវ​បាន​ដើមឈើ​សង្កត់​ស្លាប់​នៅ​នឹង​កន្លែង។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩និង៣០នាទី​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅ​ភូមិ​ពូ​គង់ ឃុំ ស្រែ​ព្រះ ស្រុក កែវ​សីមា​ខេត្តមណ្ឌលគិរី​។ លោក អន សា​រ៉ា អធិការរង​ស្រុក​កែវ​សីមា​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃនេះ​ថា អ្នករងគ្រោះ​ស្លាប់​ក្នុង​ហេតុ​ការណ៍​នេះ​ឈ្មោះ ប៉​ញ់ គូស​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ជនជាតិ​ព្នង​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

មុន​កើតហេតុ អ្នករងគ្រោះ​ខាងលើ​បាន​ចាក​ចេញពីផ្ទះ​តាំងពី​ព្រលឹម​ដើម្បី​ទៅ​កាប់​និង​ជំ​រះ​ចំការ​របស់​ខ្លួន​ក្នុងភូមិ​ដែល​ខ្លួន​រស់នៅ បាត់​រហូតដល់​វេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល ប្រពន្ធ កូន​នៅផ្ទះ​បាន​រង់ចាំ​ហូបបាយ​ជុំគ្នា ពេល​ចាំ​យូរ​ទៅៗ​ក៏​នាំគ្នា​មានការ​សង្ស័យ លុះដល់​ថ្ងៃបាក់រសៀល​ក៏​បាន​នាំ​គ្នា​ទៅ​តាម​រក​ប្តី ទៅដល់​ចំការ​ស្រាប់តែ​ឃើញ​ប្តី​ត្រូវបាន​ដេកស្លាប់​នៅក្រោម​មែក​ឈើ​ធំ​មួយ​សង្កត់ពីលើ​ស្លាប់​បាត់​ទៅ​ហើយ​។ តាម​កា​រពិនិត្យ​របស់​នគរបាល​បាន​ធ្វើការ​អះអាង​ថា ពិតជា​ស្លាប់​ដោយសារ មែក​ឈើ​បាក់​សង្កត់​មែន ព្រោះ​អ្នករងគ្រោះ​ដែល​បាន​ស្លាប់​នោះ​គេ​បានឃើញ​ស្នាម​កាប់​ឈើ​ទំហំ​ធំ​ល្មម​ទើប រលំ​ថ្មីៗ​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ធ្វើការ​ប្រគល់​សព​ឲ្យទៅ​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕