បើករថយន្ត​បុក​ម៉ូតូពីក្រោយ​បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​របួសធ្ងន់ ​រួច​គេច​ខ្លួន​បាត់

បើករថយន្ត​បុក​ម៉ូតូពីក្រោយ​បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​របួសធ្ងន់ ​រួច​គេច​ខ្លួន​បាត់



ពោធិ៍សាត់ ៖​ រថយន្ត​មួយ​គ្រឿង​បាន​បើក​បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​បណ្ដាល​ឲ្យ​របួសធ្ងន់​៣​នាក់​ហើយ​រថយន្ត​បង្ក​នោះ​បាន​បើក​គេ​បាត់​។

ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១០និង១០​នាទី​ថ្ងៃទី១ ខែ​មីនា  ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់។

បើ​តាម​លោក​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​វាលវែង​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍​មួយ​កើតឡើង​បង្កឡើង​ដោយ​រថយន្ត ម៉ាក​ហ៊ីន​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3-D3445 បាន​បើក​បុក​ម៉ូតូ​ពីក្រោយ​ក្នុង​ទិសដៅ​ស្របគ្នា ម៉ាក់ វេ​វ៉ អាល់​ហ្វា​ ពណ៌​ក្រហម ​គ្មាន​ស្លាក​លេខ​ជិះ​គ្នា​បី​នាក់​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ទាំង​បី​ហើយ​អ្នកបើកបរ​រថយន្ត​នោះ​បាន​ចុះ​រត់គេច​បាត់។

លោក​បន្ត​ថា​ ជនរងគ្រោះ​ទាំង​៣​ ទី​១​អ្នកបើកបរ​ម៉ូតូ ឈ្មោះ សៀត​សុខ​ណា ភេទ ស្រី អាយុ២០ឆ្នាំ ទី​២ អ្នក​រួម​ដំណើរ​ឈ្មោះ សេង​សូ​នី ភេទ​ស្រី អាយុ​២១ ឆ្នាំ ទី​៣​ឈ្មោះ សេង ស្រីណូ ភេទ ស្រី​អាយុ១៨ឆ្នាំ ​អ្នក​ទាំង​បី​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​រស់នៅ ភូមិ​ឃុំ​ជាមួយគ្នា​ដោយ​ជន​គ្រោះ​បញ្ជូន​ទៅ​ម​ណ្ឌ​ល​សុខភាព​ប្រម៉ោយ​ស​ង្គ្រោះ​ជាបឋម​ ដើម្បី​បន្ត​ដក​មក​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​ខេត្តពោធិ៍សាត់ ក្រោយ​កើតហេតុ វត្ថុ​តាង​រថយន្ត​និង​ម៉ូតូ​ក្រោយ​វាស់វែង​រួច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​