២ថ្ងៃ​អ្នក​ភូមិ​ឆាយ​លូក​រើស​បាន​កាំភ្លើង​ពី​រដើម​និង​បង់​គ្រាប់​សល់​ពី​សង្គ្រាម​ប្រគល់​ឲ្យ​សមត្ថកិច្ច

២ថ្ងៃ​អ្នក​ភូមិ​ឆាយ​លូក​រើស​បាន​កាំភ្លើង​ពី​រដើម​និង​បង់​គ្រាប់​សល់​ពី​សង្គ្រាម​ប្រគល់​ឲ្យ​សមត្ថកិច្ច



ពោធិ៍សាត់ ៖ កាំភ្លើង​ពី​ដើម​នៅ​ប្រើប្រាស់​បាន​រួម​ជាមួយ​គ្រាប់​ដែល​នៅក្នុង​បង់​កាំភ្លើង​ទាំងពីរ​មួយចំនួន ត្រូវ​បាន​ពលរដ្ឋ​គំរូ​ពី​អ្នក​ដែល​រើស​បាន​ក្នុង​ព្រៃ​ក្នុង​តំបន់​ខ្លួន​រស់នៅ​ពី​ថ្ងៃ​បន្តបន្ទាប់​គ្នា​ដែល​សេសសល់​តាំងពី​សម័យ​សង្គ្រាម យក​មក​ប្រគល់​ឲ្យ​នគរបាល​ប៉ុ​ស្តិ៍​អូ​សោម​។

ហេតុការណ៍​យក​កាំភ្លើង​មក​ប្រគល់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៦ ក្នុង​ប៉ុ​ស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ឃុំ​អូ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់។

​លោក​ធាង ឡេង អធិការ​ស្រុក​វាលវែង​ប្រាប់​ថា ពលរដ្ឋ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ចុងកាត់មាត់ញក​មាន​ការ​យល់​ដឹង​ច្រើនណាស់​ដោយ​កាលពី​ថ្ងៃទី​០៨​និង​ទី​១០ នោះ​ពលរដ្ឋ​ពី​នាក់​បាន​រើស​បាន​កាំភ្លើង​ពី​ដើម​ពីរ​ថ្ងៃ​ជាប់​គ្នា ដោយ​បុរស​ទីមួយ​ឈ្មោះ ប៊ួ​យ សុ​ភ័​ក្រ អាយុ​២១​ឆ្នាំ​ភេទ​ប្រុស បាន​រើស​បាន​កាំភ្លើង​មួយ​ដើម​នៅក្នុង​ព្រៃ​ដែល​សល់​សម័យ​សង្គ្រាម​កាល​ពី​វេលា​ម៉ោ​ង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៩ ខែមីនា ត្រង់​ចំណុច​ស្ទឹង​ចាន់​ភូមិ​ឆាយ​លូក។ ស្រាប់តែ​ស្អែក​ឡើង​ក្នុង​ថ្ងៃទី​១០ មីនា ក៏​មាន​ពលរដ្ឋ​ម្នាក់ទៀត​ឈ្មោះ ហាស់ ណា​ង អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ឆាយ​លូក​ក្នុង ​ឃុំ​អូ​សោម​ដែរ​បាន​រើស​បាន​កាំភ្លើង​នៅ​ក្រោម​ដើមឈើ​ងាប់​ក្នុង​ព្រៃ​អូ​ខាងក្រោយ​ផ្ទះ​ដែល​នៅសល់​សម័យ​សង្គ្រាម រួម​ជា​មួយ​គ្រាប់​ក្នុង​បង់​ចំនួន​០៧​គ្រាប់​នៅ​មាន​គុណភាព​នៅឡើយ​។

លោក​ធាង ឡេង បន្តថា ក្រោយពេល​ពួកគេ​ទាំងពីរ​នាក់​រើស​បាន​ពីរ​ដើម​ពីរថ្ងៃ​ជាប់​គ្នា​មក​នៅ​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ២០១៦ ក៏​បាន​នាំ​គ្នា​យក​កាំភ្លើង​និង​បង់​គ្រាប់​ប្រគល់​ឲ្យ​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​មូលដ្ឋាន​នៅ​ឃុំ​អូ​សោម​ថែរក្សា​ទុក​តែម្ដង។

លោក​ធាង ឡេង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា តំបន់​នេះ​នៅ​សេសសល់​អាវុធ​មិនទាន់​ផ្ទះ​ច្រើនណាស់​នៅក្នុង​អំឡុង​កាលពី​សម័យ​សង្គ្រាម ព្រោះ​ពលរដ្ឋ​គាត់​រើស​បាន​និង​ប្រទះឃើញ​ញឹកញាប់​ច្រើន​ជាង​គេ​បំផុត​នៅ​ទី​តាំង​អូ​សោម​នេះ ហើយ​ក៏​ពួកគាត់​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​យើង​ទាំងអស់​ដែរ​៕

២ថ្ងៃ​អ្នក​ភូមិ​ឆាយ​លូក​រើស​បាន​កាំភ្លើង​ពី​រដើម​និង​បង់​គ្រាប់​សល់​ពី​សង្គ្រាម​ប្រគល់​ឲ្យ​សមត្ថកិច្ច ២ថ្ងៃ​អ្នក​ភូមិ​ឆាយ​លូក​រើស​បាន​កាំភ្លើង​ពី​រដើម​និង​បង់​គ្រាប់​សល់​ពី​សង្គ្រាម​ប្រគល់​ឲ្យ​សមត្ថកិច្ច