ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​​ ​អភិបាល​រង នៃ​គណៈ​អភិបាល​ខេត្ត​កំពត

ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​​ ​អភិបាល​រង នៃ​គណៈ​អភិបាល​ខេត្ត​កំពត

កំពត ​៖ ​លោក ចាន់ ចេស្តា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត មាន​ឋានៈ​វរមន្ត្រី​ថ្នាក់​លេខ​២ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាលរង​ នៃ​គណៈ​អភិបាល​ខេត្ត​កំពត ជំនួស​លោក​ជួង ស៊ីវ​វុ​ទ្ធ ត្រូវ​ចូលនិវត្តន៍​ នា​រសៀល ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦ នៅ​សាលា​ខេត្តកំពត​ចាស់។

ពិធី​នេះ​បានធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក​ សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេ​ស ឧបនាយករដ្ឋមន្ត្រី ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម ពី​សំណាក់​ប្រតិភូ​អមដំណើរ និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត

លោក​សក់ សេដ្ឋា បាន​ស្នើ​ឲ្យ​មន្ត្រីរាជការ សហការ​គ្នា និង​គាំទ្រ​ដល់​ការដំឡើង​មុខតំណែង​របស់​លោក​ចាន់ ចេស្តា​ជា​អភិបាលរង​ខេត្តកំពត ដែលមាន​ប្រវត្តិ​តស៊ូ និង​បម្រើ​ជាតិ​ជា​យូរ​កន្លង​មកនេះ។ លោក​ ក៏បាន​ផ្តល់នូវ​អនុសាសន៍​ល្អៗ សម្រាប់​លោក​អភិបាលរង​ខេត្ត​រូបនេះ យកទៅអនុវត្ត​ការងារ ដើម្បី​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ​យើង៕