លោក​សោម ស៊ុន លោក វ័ន ចេ​ន អតីត​យុទ្ធជន​ជា​ជន​ពិការ​ជើង​ទាំងពីរ​បាន​ទទួល​ផ្ទះ​មួយ​ខ្នង

លោក​សោម ស៊ុន លោក វ័ន ចេ​ន អតីត​យុទ្ធជន​ជា​ជន​ពិការ​ជើង​ទាំងពីរ​បាន​ទទួល​ផ្ទះ​មួយ​ខ្នង



កំពង់ធំ ៖ ផ្ទះ​មួយ​ខ្នង​ទំហំ ៤​គុណ​៥ ធ្វើអំពើ​ឈើ ប្រក់​ស័ង្ខ​សី ក្រោម​ការ​ជំនួយ ឧបត្ថម្ភ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ជា​ប្រធាន​សមាគមន៍ អតីត​យុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ រួម​ទាំង ក្រុមការងារ បាន​សាងសង់​ផ្ទះ​ជូន​លោក វ័ន ចេន អតីត​យុទ្ធជន​ និង ​ជា​ជន​ពិការ​ជើង​ទាំងពីរ នៅ​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ២០១៦។

ការ​សាង​សង់ផ្ទះ​ជន​អតីត​យុទ្ធជន​នេះ គឺ​ត្រូវ​បាន​ចូលរួម​ពី​សំណាក់ កងរាជអាវុធហត្ថ​ស្រុក​សន្ទុក និង​ផ្នែក​សឹក​រង​ស្រុក ប៉ូលិស​ប៉ុស្តិ៍ និង​ប្រជា​ការពារ​បាន​រួម​គ្នា សាង​សង់ផ្ទះ​យ៉ាងសកម្ម ស្ថិតនៅ​ភូមិ​ត្រើយ​អូរ ឃុំ​ព្នៅ ស្រុក​សន្ទុក ខេត្តកំពង់ធំ ព្រម ទាំង​បាន​ប្រគល់​ជូន លោក វ័ន ចេ​ន  និង​ជាការ​យកចិត្តទុកដាក់ ពី​សំណាក់​លោក លោក​ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​ក្រុម​ចលនា​យុទ្ធ​១៥៧ សាខា​ខេត្តកំពង់ធំ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន និង​ជា​ប្រធាន​សមាគមន៍​អតីត​យុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ថា អតីត​យុទ្ធជន បាន​ពិការ​ជើង​ទាំងពីរ ក្នុង​សម័យ​សង្គ្រាម គាត់​បាន​ធ្លាក់ខ្លួន​ពិការ​ជើង​ទាំងសងខាង ដោយសារ​ជាន់​មីន​នៅពេល​កំពុង​ប្រ​យុ​ទ្ធ​លើ​សមរភូមិ ពាម​អញ្ចាញ ឃុំ​ត្នោតជុំ ក្នុង​ទឹកដី​ស្រុក​បារាយ​ណ៍ ខេត្តកំពង់ធំ នៅ​ថ្ងៃទី​០៦​ ខែមិថុនា​ ឆ្នាំ​១៩៩៦ មុន​ពេល​ទទួល​បាន​ផ្ទះ​ថ្មី​នេះ លោក វ័ន ចេ​ន បាន​រស់​នៅ​ក្នុង​ជម្រក​បាក់បែក ធ្លុះធ្លាយ​តូច​ចង្អៀត ថ្វីត្បិតតែ​គាត់​ជា​ជនពិការ គាត់​មិនបាន​សុំទាន​គេ​ទេ សុខចិត្ត​ចិញ្ចឹមជីវិត​ដ៏​កំសត់​របស់​គាត់ ទាំង​កំបុត​ជើង​ទាំងពីរ​ត្រឹម​ជង្គង់  គាត់​បាន​ចែក​ទូក​ដ៏​តូច​មួយ​ដើម្បី​នេសាទ​ត្រី តស៊ូ​ជីវិត​រក​ចំណូល​ពី​ការ​នេសាទ​ត្រី ដើម្បី​ចិញ្ចឹម​គ្រួសារ  ឈ្មោះ វ័ន ចេ​ន បាន​ទទួល​អំណោយ​ពី លើកទឹកចិត្ត​និង​បាន​ផ្តល់​នូវ​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ មាន​ដូច​ជា ថវិកា​១០​ម៉ឺន​រៀល អង្ករ ១​បេ មី​២​កេស​ទឹកត្រី​១ យួរ​ទឹកស៊ីអ៊ីវ​១ យួរ និង​មាន​សម្ភារ​ផ្ទះបាយ ស្ករស ប៉ី​ចេង។

លោកសោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិ ការ​សឹក​រង​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​ចលនា​យុវជន ក​១៥៧ រួម​ទាំង​មន្ត្រី​ក្រោម​ឱវាទ ដែល​បាន​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌ រួម​ទាំង​កម្លាំង​របស់​កង​រាជ អាវុធហត្ថ​ស្រុក​សន្ទុក និង​សមត្ថកិច្ច​ប៉ូលិស រួម​ទាំង​ប្រជា​ការពារ ទាំងអស់ ដែល​បាន​ជួយ​ជា​កម្លាំងចិត្ត និង កម្លាំងកាយ​ក្នុង​ការ ជួយ​សាង​សង់ផ្ទះ​តាំងពី​ព្រឹក​រហូតដល់​ល្ងាច បាន​រួចរាល់​ជា​ស្ថាពរ ហើយ​បាន​ប្រគល់​ជូន​លោក វន ចេ​ន ដែល​ជា​ជនពិការ និង​ជា​បុរស​ពោះម៉ាយ​ផងដែរ៕

លោក​សោម ស៊ុន លោក វ័ន ចេ​ន អតីត​យុទ្ធជន​ជា​ជន​ពិការ​ជើង​ទាំងពីរ​បាន​ទទួល​ផ្ទះ​មួយ​ខ្នង លោក​សោម ស៊ុន លោក វ័ន ចេ​ន អតីត​យុទ្ធជន​ជា​ជន​ពិការ​ជើង​ទាំងពីរ​បាន​ទទួល​ផ្ទះ​មួយ​ខ្នង លោក​សោម ស៊ុន លោក វ័ន ចេ​ន អតីត​យុទ្ធជន​ជា​ជន​ពិការ​ជើង​ទាំងពីរ​បាន​ទទួល​ផ្ទះ​មួយ​ខ្នង លោក​សោម ស៊ុន លោក វ័ន ចេ​ន អតីត​យុទ្ធជន​ជា​ជន​ពិការ​ជើង​ទាំងពីរ​បាន​ទទួល​ផ្ទះ​មួយ​ខ្នង