សម្ដេច​ប្រធាន​រដ្ឋសភា​នឹង​អញ្ជើញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​មិត្តភាព​នៅ​ប្រទេស​អូស្ត្រាលី

សម្ដេច​ប្រធាន​រដ្ឋសភា​នឹង​អញ្ជើញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​មិត្តភាព​នៅ​ប្រទេស​អូស្ត្រាលី



ភ្នំពេញ​ ៖ ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង សំរិន ​ប្រធានរដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​ កម្ពុជា ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​អញ្ជើញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​មិត្តភាព​នៅ​ប្រទេស​អូស្ត្រាលី ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។

តាម​សេចក្តីជូនដំណឹង​របស់​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា គណៈប្រតិភូ ជាន់ខ្ពស់​រដ្ឋសភា នឹង​អញ្ជើញ​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ជើង​យន្តហោះ ពិសេស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១២ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង ១៧:០០៕ សុង​យោ