ជម្រើស​នៃ​ប្រេងរំអិល​ដ៏​ពិសេស សម្រាប់​ម៉ាស៊ីន​យានយន្ត​របស់​អ្នក​

ជម្រើស​នៃ​ប្រេងរំអិល​ដ៏​ពិសេស សម្រាប់​ម៉ាស៊ីន​យានយន្ត​របស់​អ្នក​



លោក Palawat Palawatvichai អ្នក​យុទ្ធសាស្ត្រ​ទីផ្សារ​នៃ​ក្រុមហ៊ុន PTT (Cambodia) Limited ៖ បាន​មានប្រសាសន៍ថា “​ប្រេងរំអិល​របស់​ក្រុមហ៊ុន PTT មានគុណ​សម្បត្ដិ​ជួយ​ការពារ​ម៉ាស៊ីន និង​ធ្វើ​ឲ្យ​យានយន្ត​ដំណើរការ​យូរអង្វែង​។ បច្ចេកវិទ្យា​ទំនើប​នៃ​ប្រេងរំអិល​របស់​យើង ទទួល​បាន​នូវ​លទ្ធផល​ដ៏​អស្ចារ្យ​មួយ បើ​ប្រៀបធៀប​ទៅនឹង​ប្រេង​សំយោគ​មួយ ដែល​បាន​ប្រើ​នៅក្នុង​ការធ្វើ​តេស្ត”។

ប្រេងរំអិល​ជា​ញឹកញាប់ ត្រូវ​បាន​គេ​ប្រៀបប្រដូច​ជា​ឈាម​របស់​ម៉ាស៊ីន​។ ការ​ជ្រើសរើស​ប្រេងរំអិល​ដ៏​ត្រឹមត្រូវ គឺជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់ សម្រាប់​ការ​ធ្វើ​ប្រតិបត្តិការ​របស់​ម៉ាស៊ីន​មួយ។ ប្រេងរំអិល​មាន​ភាព​ចម្បង ក្នុង​កាត់បន្ថយ​នូវ​បញ្ហា​ចុះខ្សោយ​នៃ​ថាមពល​ម៉ាស៊ីន​យានយន្ដ ដែល​យើង​ត្រូវការ​ដើម្បី​យកឈ្នះ​ភាព​កកិត ព្រមទាំង​បង្កើន​អានុភាព​ថាមពល និង​បន្ត​ភាព​យូរអង្វែង​នៃ​ម៉ាស៊ីន និង​ចៀសវាង​ការខូចខាត​ធ្ងន់ធ្ងរ​នៃ​សមាសភាគ​យានយន្ត។

លោក Palawat បាន​បន្ថែម​ទៀត​ថា “​ផលិតផល​ប្រេងរំអិល​របស់​ក្រុមហ៊ុន PTT ត្រូវ​បាន​ផលិត​ឡើង ដើម្បី​ផ្តល់​ការ​ការពារ​ម៉ាស៊ីន​ល្អ​ជាងគេ ដោយ​ជួយ​រក្សា​ម៉ាស៊ីន​របស់​លោក​អ្នក​ឲ្យ​ដំណើរការ​ដូច​ម៉ាស៊ីន​ថ្មី សូម្បីតែ​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​ដ៏​ពិបាក​ក្ដី ជាពិសេស​សម្រាប់​រដូវ​កាល​ក្តៅ​នេះ​តែម្ដង”​។

ក្រុមហ៊ុន PTT បាន​បង្កើត និង​អភិវឌ្ឍ​រូបមន្ត​ល្អ​បំផុត នៅក្នុង​ការ​ឆ្លើយ​តប ទៅ​នឹង​ការ​ផ្លាស់ប្តូរ​ថាមវន្ត​បច្ចេកវិទ្យា ដើម្បី​បម្រើ​អតិថិជន​របស់​ខ្លួន ទាំង​ក្នុង​វិស័យ​រថយន្ត​និង​ឧស្សាហកម្ម​។ ក្រុមហ៊ុន PTT ជា​ក្រុមហ៊ុន​ឈានមុខ​គេ ក្នុង​ការ​នាំចេញ​នូវ​ផលិតផល ដែល​មាន​គុណភាព​ខ្ពស់​បំផុត និង​មានតម្លៃ​ល្អ​បំផុត​សម្រាប់​កម្រិត​ទឹកប្រាក់ ក្នុង​ការ​ប្រើប្រាស់​ផ្ទាល់ និង​សម្រាប់​ពាណិជ្ជកម្ម។

បើ​យោង​តាម​លោក Palawat ក្រុមហ៊ុន PTT បាន​ចំណាយ​មូលធន​ជាង ៥០ លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍ​ប្រភេទ​នៃ​ប្រេងរំអិល​បែបនេះ​។ ដោយមាន​ផលិតផល​ជាច្រើន ត្រូវបាន​ផលិត​ឡើង នៅ​ប្រទេស​ថៃ ដូច្នេះ​ប្រេងរំអិល​របស់​ពួកគេ ត្រូវបាន​ផ្ដល់​ការណែនាំ​ឲ្យ​ប្រើ​ប្រាស់​យ៉ាង​ពិត​ប្រាកដ​សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ី ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បានធ្វើឲ្យ​វា​មាន​ភាព​ខុសប្លែក​ពី​ផលិតផល​ដទៃ​។ ប្រេងរំអិល​របស់​ក្រុមហ៊ុន PTT ជា​ផលិត​លក់ដាច់​ជាងគេ​ក្នុង​តំបន់ ដែលជា​ផលិតផល​ប្រេងរំអិល​ឈានមុខ​គេ នៅ​ប្រទេស​ថៃ ហើយ​ក្រុមហ៊ុន​នេះ​មាន​ក្រុមហ៊ុន​ចំនួន ១០០ នៅលើ​ពិភពលោក​។ បើ​យោង​តាម “Fortune Global” ចាប់តាំងពី​ឆ្នាំ ២០០០ មក ផលិតផល​ប្រេងរំអិល​របស់​ក្រុមហ៊ុន PTT អា​ចរក​ជាវ​បាន នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ប្រទេស​ជាង ២៥ ទៀត ក្នុង​តំបន់​អាស៊ី អាហ្វ្រិក និង​អូ​សេ​អា​នី។

ពួកគេ​ក៏បាន​គូសបញ្ជាក់​ក្នុងអំឡុងពេល​តាំងពិព័រណ៍ ២ លើក​នៃ​ផលិតផល​ប្រេងរំអិល ដែល​ពួកគេ​ផលិត​ផងដែរ​។ ទីមួយ​គឺ​ផលិតផល Dynamic Synthetic Plus ជា​ប្រេងម៉ាស៊ីន​ម៉ា​ស៊ូ​ត​សំយោគ​យ៉ាង​ពេញលេញ ដែល​ផលិត​ឡើង​ស្របតាម​បច្ចេកវិទ្យា DDL។ ប្រេង​នេះ​ត្រូវ​បាន​ផលិត​ឡើង សម្រាប់​ដំណើរការ​លើ​រថយន្ត​បង្កើត​ចុងក្រោយ ដែល​ប្រើប្រាស់​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​សម័យ​ទំនើប ក្នុង​បទដ្ឋាន​នៃ​ការ​បំ​ភាយ​ផ្សែង​ទាប​។ ទី​ពីរ​គឺ Performa Super Synthetic ជា​ប្រេង​សំយោគ​សម្រាប់​ម៉ូ​ទ័​រ ផលិតឡើង​ស្របតាម​បច្ចេកវិទ្យា DI-SYN Protect Technology ដែល​ប្រើ​សម្រាប់​រថយន្ត​ទំនើប​។ ផលិតផល​ប្រេង​ទាំងនេះ មាន​ភាព​សមស្រប ជាមួយ​អេតាណុល​លាយ​បញ្ចូល​គ្នា ហើយ​និង​ប្រេងសាំង​បាន​រហូតដល់​ទៅ ៨៥% ។ ផលិតផល​ទាំងពីរ​បង្កើន​អនាម័យ​សម្រាប់​ម៉ាស៊ីន និង​ទប់ស្កាត់​ការបង្កើត​ជា​ភក់​ខាប់ ដែល​ផ្តល់នូវ​ដំណើរការ និង​ពង្រីក​អតិបរមា​នៃ​ចន្លោះពេល​បង្ហូរ​ប្រេងម៉ាស៊ីន។

លោក Palawat ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅ​រាជធានី​ភ្នំពេញ ជា​កន្លែង​ដែលមាន​ការធ្វើ​ចរាចរ​យានយន្ដ នៅ​គ្រប់​ទីកន្លែង ហើយ​មាន​អាកាសធាតុ​ក្តៅ នៅ​គ្រប់​ទីកន្លែង ដែល​វា​មាន​ភាពល្អ​ឥតខ្ចោះ សម្រាប់​ការប្រើ​ប្រេងរំអិល PTT ។ “​ការជួប​បញ្ហា​កកស្ទះ​ចរាចរណ៍​មួយ បន្ទាប់ពី​ការបើកបរ​ក្នុង​ល្បឿន​ខ្ពស់ ហើយ​មាន​រយៈពេល​យូរ អាច​បង្កឱ្យមាន​បញ្ហា​កម្ដៅ នៅលើ​ម៉ាស៊ីន ដែល​ធ្វើឱ្យ​វា​ក្ដៅ​។ ហើយ​ជាមួយគ្នានេះ ប្រេងម៉ាស៊ីន​ផ្សេងទៀត មិនត្រូវ​បាន​រចនា​ឡើង​ដើម្បី​បញ្ហា​ដោះស្រាយ​បញ្ហា​សីតុណ្ហភាព​ឡើង​ខ្ពស់​នោះទេ ដែល​អាច​នឹងរង​ការថយចុះ​នូវ​សមត្ថភាព ក្នុងការ​ការពារ​ម៉ាស៊ីន ដែល​កំពុង​ធ្វើ​ចលនា​”​។

ក្រៅពី​ផលិតផល​របស់​ខ្លួន ក្រុមហ៊ុន PTT ក៏បាន​បង្ហាញ​ហាង​កាហ្វេ ដែល​ដៃគូ​របស់​ខ្លួន គឺ​ហាង​កាហ្វេ Amazon ។ សព្វថ្ងៃ​នេះ​ហាង​កាហ្វេ Amazon មាន​សាខា​ច្រើន​បំផុត នៅក្នុង​ស្ថានីយ​ប្រេងឥន្ធនៈ​ក្នុង​តំបន់​អាស៊ី រួមទាំង​ក្រុមហ៊ុន PTT កម្ពុជា​ផងដែរ​។ អ្នកបើកបរ​អាច​ទិញ​កាហ្វេ​បាន នៅពេលដែល​ឈប់​នៅ​ស្ថានីយ​ចាក់​ប្រេង PTT ដោយ​វា​បង្ក​ជា​ភាព​ងាយស្រួល​មួយ​សម្រាប់​អ្នកបើកបរ៕