ប្រារព្ធ​ពិធី​សម្ពោធ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ក្រុង​កំពត ខេត្តកំពត​

ប្រារព្ធ​ពិធី​សម្ពោធ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ក្រុង​កំពត ខេត្តកំពត​



កំពត ​៖ ​លោក បណ្ឌិត​មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ និង​សាសនា អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ថ្លែង​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ខេត្ត ​ដែល​បាន​ធ្វើ​ឲ្យ​ការងារ​ជួសជុល​ស្តូប​មិត្តភាព​កម្ពុជា វៀតណាម​ខេត្ត​កំពត​សម្រេច​ជា​ស្ថាពរ ហើយ​សមិទ្ធផល​ទាំងនេះ​ទុកជា​ផលប្រយោជន៍​រួម​​ ពិសេស​ដើម្បី​ពង្រឹង ចំណង​សាមគ្គីភាព​មិត្តភាព យូរអង្វែង​កម្ពុជា វៀតណាម​។

លោក បណ្ឌិត​មិន ឃិន បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី សម្ពោធ​ស្តូប​មិត្តភាព​យុទ្ធជន​ពលី កម្ពុជា​-​វៀតណាម នៅក្នុង​ក្រុង​កំពត ខេត្តកំពត ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ ដែលមាន​ការអញ្ជើញ​ចូលរួម លោក​ង្វៀង​-​ថា​ញ់​យុង អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។

លោក​ខូ​យ ឃុន​ហ៊ួ​រ​អភិបាល​ខេត្តកំពត បានធ្វើ​របាយការណ៍​ស្វាគមន៍​ឲ្យ​ដឹងថា ស្តូប​មិត្តភាព​យុទ្ធជន​ពលី​កម្ពុជា​-​វៀតណាម​នេះ​បាន​កសាង​ឡើង ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៨៨ នា​សម័យ​រដ្ឋ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ទុក​ធ្វើជា​និមិត្តរូប​រំលឹក​អនុស្សាវរីយ៍​ចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ​អន្តរជាតិ រវាង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ជាមួយ​កងទ័ព​និង​ប្រជាជន​កម្ពុជា ដែល​បាន​រួមគ្នា វាយ​ផ្តួល​រំលំ​របប​ប្រល័យពូជសាសន៍​ខ្មែរ​ក្រហម​(​កម្ពុជា​ប្រជាធិបតេយ្យ​) នា​ថ្ងៃ​៧​ ខែ​មករា​ឆ្នាំ​១៩៧៩។

លោក​ខូ​យ ឃុន​ហ៊ួ​រ​ក៏បាន​រំលឹក​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា សោកនាដកម្ម វិនាសកម្ម អំពើ​ឃោរឃៅ​ព្រៃផ្សៃ ភាពរន្ធត់ តក់ស្លុត ការ​និរាស​ព្រាត់ប្រាស​បាត់បង់​សមាជិកគ្រួសារ ក្នុង​រយៈពេល ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​ដែល​បាន​បង្កើតឡើង ដោយ​របប​ខ្មែរក្រហម ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​យើង ចងចាំ​ជានិច្ច មិនអាច​បំភ្លេចបាន​នូវ​ភាព​រស់​ឡើងវិញ ដោយសារ​គុណូបការៈ​ដ៏​ថ្លៃថ្លា​ឧត្ដុង្គឧត្ដម នៃ​វីរៈ​កងទ័ព​កម្ពុជា​ស្មា​កៀក​ស្មា​ជាមួយ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ ដោយមាន​ការឧបត្ថម្ភ​គាំទ្រ​ពី​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម បាន​វាយ​រំដោះ​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ព្រៃផ្សៃ​ខ្មែរក្រហម​នេះ​។

លោក នាក់ សុ​វណ្ណា​រី​អភិបាលក្រុង​កំពត ​និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់ ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា ស្តូប​មិត្តភាព​យុទ្ធជន​ពលី​កម្ពុជា​-​វៀតណាម រួម​សួនច្បារ​ដែល​ធ្វើ​ពិធី​សម្ពោធ​នាពេល​មេះ​មាន​អាយុកាល​ជាង​២១​ឆ្នាំ​ប្លាយ ហើយ​កន្លងមក​នា​ឆ្នាំ​២០១០​ក៏ត្រូវ​បាន​ជួសជុល​កែលម្អ​​ម្តង​រួចមកហើយ​ក្រោម​ការផ្តល់​ថវិកា​ពី​អាជ្ញាធរ​ខេត្ត​គៀន​យ៉ាង​(​វៀតណាម )​ហើយ​រហូតដល់​ក្នុង​ឆ្នាំ​១០១៥​កន្លងទៅនេះ​ត្រូវបាន​ដំណើរការ​ជួសជុល​កែលម្អ​ឡើងវិញ​ថ្មី​បន្ថែមទៀត​ដោយ​ប្រើប្រាស់​ថវិកា​ទាំងស្រុង​របស់​ក្រសួង​ការពារជាតិ​នៃ​រដ្ឋាភិបាល​វៀតណាម​តាមរយៈ​ក្រសួង​ធម្មការ ​និង​សាសនា​។ បន្ទាប់ពី​ឯ​.​ឧ​ង្វៀង​-​ថា​ញ់​យុង​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម បានបញ្ជាក់​ពី​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង កម្ពុជា ជាមួយ​វៀតណាម​មាន​ប្រពៃណី​តាំងពី​យូរលង់​មក ពិសេស​រហូតដល់​បច្ចុប្បន្ន​នេះ​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ កម្ពុជា -​វៀតណាម​ក៏​នៅ​កាន់​តែមាន​ទំនាក់ទំនង​រឹងមាំ​ល្អប្រសើរ​ថែមទៀត​រួចមក, លោក​បណ្ឌិត​មិន​-​ឃិន ជំនួសមុខ​ឲ្យ​ថ្នាក់​ដឹក​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍ​មាតុភូមិ​កម្ពុជា បាន​ថ្លែងអំណរគុន​ចំពោះ​បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា​រណសិរ្ស​មាតុភូមិ​វៀតណាម ក្រុមគ្រួសារ ប្រជាជន​វៀតណាម​ដែល​បា​ន​បញ្ជូន​ ប្តី ប្រពន្ធ កូន​មក​ចូលរួម​ក្នុង​ចលនា​រណសិរ្ស​រំដោះ​មាតុភូមិ​កម្ពុជា ពី​របប​ប្រល័យពូជសាសន៍ ប៉ុលពត ដែល​សម្រេច​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​នៅ​ថ្ងៃទី​៧​មករា​ឆ្នាំ​១៩៧៩​។ លោក​បណ្ឌិត​មិន​-​ឃិន​ក៏បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ខេត្ត​ដែល​បានធ្វើ​ឲ្យ​ការងារ​ជួសជុល​ស្តូប​មិត្តភាព​កម្ពុជា វៀតណាម​ខេត្តកំពត​សម្រេច​ជា​ស្ថាពរ ហើយ​សមិទ្ធផល​ទាំងនេះ​ទុកជា​ផលប្រយោជន៍​រួម​របស់ ពិសេស​ដើម្បី​ពង្រឹង ចំណង​សាមគ្គីភាព​មិត្តភាព យូរអង្វែង​កម្ពុជា វៀតណាម​។​

ក្នុងឱកាស​នោះ ប្រតិភូ​វៀតណាម​ក៏បាន​ជូន​នូវ កុំព្យូទ័រ ​និង​ព្រី​ន​ធ័​រ​ដល់ អង្គភាព​កងកម្លាំង​នគរបាល​ខេត្ត អាវុធហត្ថ​ខេត្ត យោធា​ខេត្ត និង​ក្រុម​ប្រឹក្សាជាតិ រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា​ខេត្ត​នូ​វ​កុ​ព្យូ​ទ័​រ​មួយ​អង្គ​ភាព​០១​កំប្លេ​ និង​ជូន​សៀវភៅ​ប៊ិច ថវិកា​មួយ​ចំនួន​ដល់​សិស្ស យុវជន​កាយ​រិ​ទ្ធ និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​៣០០​នាក់​ផងដែរ៕

ប្រារព្ធ​ពិធី​សម្ពោធ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ក្រុង​កំពត ខេត្តកំពត​

ប្រារព្ធ​ពិធី​សម្ពោធ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ក្រុង​កំពត ខេត្តកំពត​

ប្រារព្ធ​ពិធី​សម្ពោធ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ក្រុង​កំពត ខេត្តកំពត​

ប្រារព្ធ​ពិធី​សម្ពោធ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ក្រុង​កំពត ខេត្តកំពត​

ប្រារព្ធ​ពិធី​សម្ពោធ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ក្រុង​កំពត ខេត្តកំពត​