ភ្លៀង​មួយ​មេ​ធំ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ​បណ្ដាល​ឲ្យ​របើក​ដំបូល​១៦​ខ្នង​ នៅក្នុង​ស្រុក​បន្ទាយ​អំពិល​

ភ្លៀង​មួយ​មេ​ធំ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ​បណ្ដាល​ឲ្យ​របើក​ដំបូល​១៦​ខ្នង​ នៅក្នុង​ស្រុក​បន្ទាយ​អំពិល​



ឧត្តរមានជ័យ ​៖ កាលពី​វេលា​ម៉ោង​១៩​និង​៤០​នាទី​យប់​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ភូមិ​អំពិល​ថ្មី​និង​ភូមិ​យ៉​ក ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ មាន​ភ្លៀង​ធ្លាក់​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​របើក​ដំបូល​អស់​ចំនួន​១៦​ខ្នង នៅ​ភូមិ​អំពិល​ថ្មី​៩​ខ្នង កុដិ​លោក​៣​ខ្នង ​និង​ភូមិ​យ៉​ក​៤​ខ្នង​។​

សមត្ថកិច្ច​ប៉ូលិស​ស្រុក​បាន​ឲ្យ​ដឹង​ថា ទី១​ឈ្មោះ ជី ឈាន ភេទ​ប្រុស ភូមិ​អំពិល​ថ្មី​របើក​ដំបូល​ ទី២​ឈ្មោះ​ ឡ​ម ផ្លាក​ទីន ភេទ​ប្រុស ភូមិ​អំពិល​ថ្មី របើក​ដំបូល​ ទី​៣​ឈ្មោះ ​ហឿង រិទ្ធី ភេទ​ប្រុស នៅ​ភូមិ​អំពិល​ថ្មី​របើក​ដំបូល​ ទី​៤​ឈ្មោះ អេក សុវណ្ណ ភេទ​ប្រុស ភូមិ​អំពិល​ថ្មី​របើក​ដំបូល​ ទី​៥​ឈ្មោះ​ អ៊ុន សុ​ធា ភេទ​ប្រុស ភូមិ​អំពិល​ថ្មី​របើក​ដំបូល​ ទី​៦​ឈ្មោះ​ ស្នៀម ពុន ភេទ​ប្រុស នៅ​ភូមិ​អំពិល​ថ្មី​របើក​ដំបូល​ទី​៧​ឈ្មោះ ​សឿន ម៉ៅ ភេទ​ស្រី នៅ​ភូមិ​អំពិល​ថ្មី​របើក​ដំបូល​ ទី​៨​ឈ្មោះ​ ស្រី អំណត់ ភេទ​ប្រុស នៅ​ភូមិ​អំពិល​ថ្មី​របើក​ដំបូល​ ទី​៩​ឈ្មោះ ​ផុន លីន ភេទ​ប្រុស នៅ​ភូមិ​អំពិល​ថ្មី​របើក​ដំបូល​ ទី​១០ ​កុដិ​លោក វត្ត​អំពិល​របើក​ដំបូល​អស់​ចំនួន​៣​ខ្នង​ ទី​១១​ឈ្មោះ​ វេ​ង ចាន់​រ៉ា ភេទ​ប្រុស នៅ​ភូមិ​យ៉​ក របើក​ដំបូល​ទី១២​ ឈ្មោះ ​យឿន ដាង ភេទ​ប្រុស​ នៅ​ភូមិ​យ៉​ក របើក​ដំបូល និង​ផ្ទះ​ចំនួន​២​ទៀត​ម្ចាស់​មិន​នៅ​ និង​ដើម​ឈើ​រលំ​បាក់​កាត់​ផ្លូវ ជាច្រើន​កន្លែង​។​

បច្ចុប្បន្ន សមត្ថកិច្ច​ប៉ូលិស​ស្រុក​កំពុង​ចុះ​អន្តរាគមន៍ កាប់ ​និង​អារ​ដើមឈើ ទាញ​ចេញពី​ផ្លូវ​ថ្នល់ជាតិ​និង​ផ្លូវលំ​៕

 

ភ្លៀង​មួយ​មេ​ធំ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ​បណ្ដាល​ឲ្យ​របើក​ដំបូល​១៦​ខ្នង​ នៅក្នុង​ស្រុក​បន្ទាយ​អំពិល​

ភ្លៀង​មួយ​មេ​ធំ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ​បណ្ដាល​ឲ្យ​របើក​ដំបូល​១៦​ខ្នង​ នៅក្នុង​ស្រុក​បន្ទាយ​អំពិល​

ភ្លៀង​មួយ​មេ​ធំ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ​បណ្ដាល​ឲ្យ​របើក​ដំបូល​១៦​ខ្នង​ នៅក្នុង​ស្រុក​បន្ទាយ​អំពិល​

ភ្លៀង​មួយ​មេ​ធំ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ​បណ្ដាល​ឲ្យ​របើក​ដំបូល​១៦​ខ្នង​ នៅក្នុង​ស្រុក​បន្ទាយ​អំពិល​

  • ភ្លៀង​មួយ​មេ​ធំ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ​បណ្ដាល​ឲ្យ​របើក​ដំបូល​១៦​ខ្នង​ នៅក្នុង​ស្រុក​បន្ទាយ​អំពិល​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/12  Category:ក្នុងស្រុក