បុរស​ម្នាក់​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា រថយន្ត​បើក​បុក ហើយ​រត់​គេច​ខ្លួ​ន​បាត់​

បុរស​ម្នាក់​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា រថយន្ត​បើក​បុក ហើយ​រត់​គេច​ខ្លួ​ន​បាត់​



ឧត្តរមានជ័យ ​៖ កាលពី​វេលា​ម៉ោង​២២​និង​២០​នាទី​យប់​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ជា​តិ​លេខ​៥៦A. ​ស្ថិតនៅ​ក្នុងភូមិ​ចារ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ដែល​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច ប្រហែលជា​រថយន្ត បាន​បុក​ទៅលើ​ជនរងគ្រោះ ហើយ​បើករថយន្ត​រត់​គេច​ខ្លួន​បាត់ បន្សល់​តែ​ជនរងគ្រោះ​ដេក​នៅក្នុង​ថ្លុកឈាម​ និង​ម៉ូតូ​ខ្ទេចខ្ទី​អស់​។​

សមត្ថកិច្ច​ប៉ូលិស​ស្រុក​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ មានឈ្មោះ ​ថោ​យ វណ្ណា ភេទ​ប្រុ​ស​ អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ត្បែង​ថ្មី ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ឧត្តរមានជ័យ1A1474 ត្រូវ​រថយន្ត​បុក​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ រួច​អ្នក​បើករថយន្ត​រត់​គេច​ខ្លួន​បាត់​។​

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ដោយ​តំបន់​នោះ ដាច់​ស្រយាល​ពី​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ពេក​ និង​មាន​ភ្លៀ​ង​ធ្លាក់​ខ្លាំង​ផង យើង​ពុំ​អាច​កំណត់​អំពី​អត្តសញ្ញាណ​ជន​បង្ក​បាន​ទេ ហើយ​បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ដើម្បី​សង្គ្រោះ​បន្ទាន់​ផង​ដែរ​៕​