ក្តៅៗ! សម្រាប់​អ្នក​មិន​អាច​ទាញ​យក​វីដេអូ​ពី YouTube ហើយ Save ទៅ​ក្នុង Camera Roll បាន សូម​សាក​ល្បង​វិធី​នេះ! (បាន​ទាំង iOS9 ហើយ​មិន​ចាំបាច់ Jailbreak)

ការទាញយក វីដេអូពី វេបសាយ YouTube នៅលើ iPhone គឺជារឿងមួយ ដែលអ្នក ប្រើប្រាស់ ភាគច្រើន ចូលចិត្ត ធ្វើណាស់ មូលហេតុនោះ គឺដោយសារតែ ពួកគេ ចង់ទុកមើល ឬទុកស្តាប់ នៅថ្ងៃក្រោយ ពេលដែល ពួកគេ មិនមាន អ៊ីនធើណេត ភ្ជាប់ទៅកាន់។ នេះក៏ជា មូលហេតុ របស់ខ្ញុំដែរ ចុះអ្នក ទាំងអស់ គ្នាវិញ?

ក្តៅៗ! សម្រាប់​អ្នក​មិន​អាច​ទាញ​យក​វីដេអូ​ពី YouTube ហើយ Save ទៅ​ក្នុង Camera Roll បាន សូម​សាក​ល្បង​វិធី​នេះ! (បាន​ទាំង iOS9 ហើយ​មិន​ចាំបាច់ Jailbreak)

ដូចនេះ ដើម្បីមានភាពងាយស្រួល ក្នុងការទស្សនា ឬស្តាប់ចម្រៀង ដែលមាន នៅលើ YouTube នោះ នៅក្នុង ថ្ងៃនេះ យើងសូម ណែនាំ អ្នកទាំង អស់គ្នា ពីវិធីសាស្រ្តថ្មី មួយទៀត ក្នុងការ ទាញយក វីដេអូពី YouTube នៅលើ iOS9 ដោយមិន ចាំបាច់ Jailbreak ឡើយ។ កាន់តែពិសេស ថែមទៀតនោះ អ្នកក៏អាច បំលែងវីដេអូ ទៅជា MP3 ក៏បានដែរ។ ដូចនេះ ចង់ដឹងអោយ កាន់តែច្បាស់ ថាតើគេ ធ្វើយ៉ាងណាខ្លះនោះ សូមតាមដាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា!

វិធីសាស្រ្ត

  • ជាដំបូង សូមចូលទៅដោនឡូតកម្មវិធីមួយ ដោយចុចទីនេះ
  • បន្ទាប់មក ចូលទៅកាន់កម្មវិធី YouTube > ជ្រើសរើស បទចម្រៀង ឬវីដេអូ ដែលចង់ ដោនឡូត > រួចធ្វើការ Share ដើម្បី Copy តំណរភ្ជាប់ទុក
  • ក្រោយពីបាន Copy រួចហើយ សូមចេញទៅកាន់ Homescreen រួចបើកកម្មវិធី Downloads (ដែលទើបនឹង ដោនឡូត) > ចុចប៊ូតុង Browser នៅខាងក្រោម > រួចវាយពាក្យ នៅក្នុង ប្រអប់ ខាងលើថា “com”
  • ពេលចូលវេបសាយ Keepvid រួចហើយ អ្នកនឹងឃើញ ប្រអប់ថ្មី មួយទៀត ដូចនេះ គ្រាន់តែ ធ្វើការ Paste តំណរភ្ជាប់ ដែលបាន Copy ទុកពីកម្មវិធី YouTube > រួចចុចប៊ូតុង Download
  • បន្ទាប់មក វានឹងរាយ តំណរភ្ជាប់ សម្រាប់ដោនឡូត អោយអ្នក ជាក់ជា មិនខាន ដូចនេះ គ្រាន់តែ ចុចលើ ទំហំណាមួយ ដែលអ្នក ចង់បាន > រួចធ្វើការ Copy តំណរ វីដេអូនោះ > និងធ្វើការ Paste ទៅក្នុង ប៊ូតុង Download រួចវានឹង ធ្វើការទាញ យកវីដេអូនោះ ដោយស្វ័យប្រវត្តិ តែម្តង។
  • សម្រាប់ការ Save ទៅក្នុង Camera Roll នោះ គឺអ្នកគ្រាន់តែ ធ្វើការចុច លើវីដេអូ ដែលបាន ដោនឡូតរួច > Open File > ចុចសញ្ញា (!) នៅខាងចុង និងចុច Add To Photo ម្តង រួចវានឹង ធ្វើការ Save ទៅក្នុង ឃ្លាំងស្តុក រូបភាព ដោយស្វ័យប្រវត្តិ តែម្តង។

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ឥឡូវនេះ បញ្ហារឿងមិនទាញយក វីដេអូពី YouTube និង Save វីដេអូ ដែលបាន ទាញយករួច ទៅក្នុង Camera Roll ឬបំលែងវីដេអូ YouTube ទៅជា File សម្លេង (M4A) នោះ ត្រូវបាន ដោះស្រាយ បានដោយជោគ ជ័យហើយ។ ខេមបូ សង្ឃឹមថា អ្នកទាំងអស់គ្នា នឹងអាចធ្វើវា ដោយខ្លួនឯង បានដោយជោគជ័យចុះ ហើយប្រសិនបើ មានចម្ងល់ ត្រង់ចំណុច ណាមួយនោះ អាចបញ្ចេញ ជាមតិ នៅខាងក្រោម នេះបាន!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ក្តៅៗ! សម្រាប់​អ្នក​មិន​អាច​ទាញ​យក​វីដេអូ​ពី YouTube ហើយ Save ទៅ​ក្នុង Camera Roll បាន សូម​សាក​ល្បង​វិធី​នេះ! (បាន​ទាំង iOS9 ហើយ​មិន​ចាំបាច់ Jailbreak)

  • ដោយ: Mai
  • 12:09 PM, 11 March
  • ប្រភព: Check Out My Video’s YouTube
  • Tag: ចំណេះដឹងទូទៅ