របៀប Screenshot ផ្ទាំង​អេក្រង់​ទាំង​មូល​លើ Galaxy S7 និង S7 Edge

មិត្តអ្នកអាន ដែលមិនទាន់ បានដឹង ឬជិតក្លាយ ជាម្ចាស់របស់ ស្មាតហ្វូន Galaxy S7 និង S7 Edge អាចដឹងពី ការប្រើប្រាស់ នេះបាន ដើម្បីងាយស្រួល ក្នុងការ ​ថតស្រ្គីន (Screenshot) បានផ្ទាំងមូល តែម្តង មិនដូចការ Screenshot ពីមុន ដែលថតយក បានតែផ្ទាំង បង្ហាញត្រឹមប៉ុន អេក្រង់របស់ ស្មាតហ្វូន។

របៀប Screenshot ផ្ទាំង​អេក្រង់​ទាំង​មូល​លើ Galaxy S7 និង S7 Edge

អ្នកអាចអនុវត្តមានតាមវិធីខាងក្រោម ដែលអាចឲ្យ អនាគត អ្នកប្រើ Galaxy S7 និង S7 Edge អាច Screenshot ផ្ទាំងអេក្រង់ ទាំងមូល ដូចជា Screenshot គេហទំព័រ ណាមួយដែល មានប្រវែង​ វែងបានទាំង អស់អញ្ចឹង។

សូមធ្វើតាមវិធីខាងក្រោម៖

  1. ដំបូងអ្នកត្រូវចុចប៊ូតុង Power និងប៊ូតុង Home ឲ្យជាប់ព្រមគ្នា ប្រមាណ 1 ទៅ 2 វិនាទី វានឹងថត ផ្ទៃស្គ្រីនភ្លាម ហើយចាំ ព្រលែងដៃ របៀប Screenshot ផ្ទាំង​អេក្រង់​ទាំង​មូល​លើ Galaxy S7 និង S7 Edge
  2. បន្ទាប់អ្នកនឹងឃើញប៊ូតុង 3 នៅផ្នែក ខាងក្រោម នៃអេក្រង់ របៀប Screenshot ផ្ទាំង​អេក្រង់​ទាំង​មូល​លើ Galaxy S7 និង S7 Edge
  3. រួចអ្នកត្រូវជ្រើសរើសយកពាក្យ Capture more របៀប Screenshot ផ្ទាំង​អេក្រង់​ទាំង​មូល​លើ Galaxy S7 និង S7 Edge
  4. ពេលនោះ វានឹងថតម្តងទៀត ដោយអូសចុះក្រោម ដល់ទីបញ្ចប់ ដោយយើង មិនបាច់អូស របៀប Screenshot ផ្ទាំង​អេក្រង់​ទាំង​មូល​លើ Galaxy S7 និង S7 Edge
  5. នេះ រូបខាងក្រោមដែលគេបាន Screenshot ធ្វើតាមវិធី ខាងលើ របៀប Screenshot ផ្ទាំង​អេក្រង់​ទាំង​មូល​លើ Galaxy S7 និង S7 Edge

ដូចអ្វីដែលយើងរៀបរាប់ខាងលើនេះអញ្ចឹង អ្នកដែលជិត ក្លាយជាម្ចាស់ របស់ស្មាតហ្វូននេះ គួរតែយល់ ដឹងជាមួយ ពីវិធី Screenshot ដើម្បីងាយ ស្រួលប្រើ នៅពេល ចាំបាច់។ ហើយអ្នកដែល មិនមែន ជាម្ចាស់ ក៏អាចទុកជា ចំណេះដឹងបាន។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

របៀប Screenshot ផ្ទាំង​អេក្រង់​ទាំង​មូល​លើ Galaxy S7 និង S7 Edge

  • ដោយ: Hong
  • 3:43 PM, 11 March
  • ប្រភព: Phone Arena
  • Tag: ចំណេះដឹងទូទៅ