ហេតុផល​សំខាន់ៗ ដែល​អ្នក​គួរ​ក្រោក​ពី​ព្រលឹម! ហើយ​ខាង​ក្រោម​នេះ ជាវិធី​ដ៏​មាន​ប្រសិទ្ធិភាព ក្នុង​ការ​ភ្ញាក់​ពី​ព្រលឹម

មនុស្សដែលក្រោកពីព្រលឹម តែងតែ​អាច​បង្កើន​បរិយា​កាស ក្នុង​ជីវិត​បាន​ស្រស់​ស្រាយ និង បំពេញ​ការងារ​បាន​ច្រើន ហើយ​ជោគ​ជ័យ ជាង​មនុស្ស​ដែល​គេង​ទ្រមក់។ ព្រោះបើយើងភ្ញាក់ពីព្រលឹម យើង​មាន​ពេល​វេលា​គ្រប់​គ្រាន់ ដើម្បីគិតគូ​ពីជីវិត មានសុខភាពល្អក្នុងការបំពេញការងារប្រចាំថ្ងៃ និង មានបញ្ញាឆ្លាត​វៃ​ទៀត។ ហើយថ្ងៃនេះ ខេមបូរីផត សូមបង្ហាញពី ហេតុផលសំខាន់ៗមួយចំនួន ដែលប្រិយមិត្ត ទាំងអស់គ្នា គួរក្រោកពីដំណេក នាព្រឹកព្រលឹម។

ហេតុផល​សំខាន់ៗ ដែល​អ្នក​គួរ​ក្រោក​ពី​ព្រលឹម! ហើយ​ខាង​ក្រោម​នេះ ជាវិធី​ដ៏​មាន​ប្រសិទ្ធិភាព ក្នុង​ការ​ភ្ញាក់​ពី​ព្រលឹម

  1. ការក្រោកពីព្រលឹម ជាការស្វាគមន៍នៃការមកដល់ថ្ងៃថ្មី សម្រាប់អាជីវកម្ម ឬ ដំណើរការងារ​របស់​អ្នក ហើយវាឆ្លុះបញ្ចាំង អោយឃើញ ពីភាពរហ័សរហួន និង សកម្មភាពរស់រវើក លើការងារ របស់​អ្នក ទៀតផង។
  2. ការភ្ញាក់ពីព្រលឹម អាចអោយយើងបំពេញ កាតព្វកិច្ចនានា​ បានទាន់ពេលវេលា និង មិនខកពេល​នោះ​ទេ ដូចជា ការទៅរៀនទាន់ពេល, ទៅធ្វើការទៀងពេល ឬ ធ្វើដំណើរទៅកាន់ទីឆ្ងាយ បាន​ទាន់​ពេលវេលាជាដើម។

ហេតុផល​សំខាន់ៗ ដែល​អ្នក​គួរ​ក្រោក​ពី​ព្រលឹម! ហើយ​ខាង​ក្រោម​នេះ ជាវិធី​ដ៏​មាន​ប្រសិទ្ធិភាព ក្នុង​ការ​ភ្ញាក់​ពី​ព្រលឹម

  1. ការដែលភ្ញាក់ពីព្រលឹម មានប្រយោជន៍ច្រើន ជាពិសេស ដល់អ្នកសិក្សា ក្នុងការអានសៀវភៅ ឬ គិតអ្វីមួយដែល មានប្រយោជន៍ ព្រោះពេលព្រឹក មានសភាព ស្ងៀមស្ងាត់ មិនមានសម្លេងរំខាន ពី ក្មេងយំ សម្លេងទូរទស្សន៍ សម្លេងរថយន្ត​ ជាដើម ដែលជាហេតុ ធ្វើអោយ អ្នកសិក្សា មាន​អារម្មណ៍ល្អ និង ផ្តោតអារម្មណ៍បានល្អ។

ហេតុផល​សំខាន់ៗ ដែល​អ្នក​គួរ​ក្រោក​ពី​ព្រលឹម! ហើយ​ខាង​ក្រោម​នេះ ជាវិធី​ដ៏​មាន​ប្រសិទ្ធិភាព ក្នុង​ការ​ភ្ញាក់​ពី​ព្រលឹម

  1. ការភ្ញាក់ពីព្រលឹម អាចយកពេលហាត់ប្រាណ និង ការដើរ ឬ រត់ ត្រូវកម្តៅថ្ងៃតិចៗ ជាការល្អ សម្រាប់​សុខភាព។
  2. ការក្រោកពីព្រលឹម និង បានទៀងទាត់ ធ្វើអោយយើងមានពេលវេលា គ្រប់គ្រាន់ក្នុងការចំអិន ឬ​ រៀបចំអាហារពេលព្រឹក វាពិតជាល្អមែនទែន បើយើងរៀបចំអាហារដោយខ្លួនឯង វាជួយសន្សំ​សំចៃ​ថវិកា​ មិន​បាច់ញ៉ាំខាងក្រៅ។ ម្យ៉ាងទៀត វាក៏ជួយទ្រទ្រង់រាងកាយយើងបាន​ល្អដែរ។

ហេតុផល​សំខាន់ៗ ដែល​អ្នក​គួរ​ក្រោក​ពី​ព្រលឹម! ហើយ​ខាង​ក្រោម​នេះ ជាវិធី​ដ៏​មាន​ប្រសិទ្ធិភាព ក្នុង​ការ​ភ្ញាក់​ពី​ព្រលឹម

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ហើយដើម្បីអោយខ្លួនរបស់អ្នក ក្រោយពីព្រឹកព្រលឹម អ្នកត្រូវអនុវត្ត នូវវិធីសាស្រ្ត មួយចំនួនដូច​ខាង​ក្រោម៖

  • ត្រូវធ្វើការផ្លាស់ប្តូរដំណេក ដោយទម្លាប់ក្រោក មុនរាល់ដង ប្រមាណជា 15- 30 នាទី ហើយ អនុវត្តបន្តិចម្តងៗ មិនមែនចាប់ឡើង ភ្ញាក់លឿនជាងរាល់ដង ពីរទៅបីម៉ោងនោះទេ។
  • អ្នកត្រូវកំណត់ម៉ោងចូលដំណេក មិនត្រូវចូលគេងយប់ជ្រៅ ពេកនោះទេ ហើយ បើអាចកាត់​បន្ថយ ការចុចទូរស័ព្ទ, លេងហ្គេម ឬ ការមើលទូរទស្សន៍ បាន កាន់តែល្អ ដើម្បីចូលគេង​ពី​ព្រលប់។ (ហើយអ្នកត្រូវតាំងចិត្តថា ត្រូវចូលគេងអោយបានលឿន ព្រោះអ្នកត្រូវមាន​កាតព្វ កិច្ចត្រូវធ្វើពេលព្រឹក)
  • ដាក់ម៉ោងរោទិ៍ អោយនៅឆ្ងាយពីក្បាលដំណេករបស់អ្នក ចៀសវាង ដល់ម៉ោងរោទិ៍ហើយ ចុច​បិទ(Snooze) រួចគេងទៅវិញ។

ហេតុផល​សំខាន់ៗ ដែល​អ្នក​គួរ​ក្រោក​ពី​ព្រលឹម! ហើយ​ខាង​ក្រោម​នេះ ជាវិធី​ដ៏​មាន​ប្រសិទ្ធិភាព ក្នុង​ការ​ភ្ញាក់​ពី​ព្រលឹម

  • ពីក្បាលព្រលប់ ត្រូវកំណត់ កាលវិភាគ ដែលត្រូវធ្វើសម្រាប់ព្រឹកព្រលឹម។

ហេតុផល​សំខាន់ៗ ដែល​អ្នក​គួរ​ក្រោក​ពី​ព្រលឹម! ហើយ​ខាង​ក្រោម​នេះ ជាវិធី​ដ៏​មាន​ប្រសិទ្ធិភាព ក្នុង​ការ​ភ្ញាក់​ពី​ព្រលឹម

បើប្រិយមិត្តណាចង់ មានទម្លាប់ក្រោកពីព្រលឹម សូមអនុវត្តនូវ វីធីសាស្រ្តដូចខាងលើ នេះអោយបាន​ខ្ជាប់ខ្ជួន។ ហើយបើអ្នកអនុវត្តបាន មានន័យថាអ្នក​ ក៏អាចកែទម្លាប់ខ្ជិលរបស់អ្នកបានដែរ។ ខេមបូរីផត សង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចធ្វើបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ហេតុផល​សំខាន់ៗ ដែល​អ្នក​គួរ​ក្រោក​ពី​ព្រលឹម! ហើយ​ខាង​ក្រោម​នេះ ជាវិធី​ដ៏​មាន​ប្រសិទ្ធិភាព ក្នុង​ការ​ភ្ញាក់​ពី​ព្រលឹម

  • ដោយ: Samphas
  • 4:06 PM, 11 March
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ