ទី​បំផុត iOS 9.1 អាច Jailbreak បាន​ហើយ! (អានពីរបៀប Jailbreak នៅទីនេះ)

នៅទីបំផុត ក្រុមហែកគុក ដ៏ល្បីគឺ Pangu បានបំបែកកំណត់ត្រា ទៀតហើយ ដោយនៅប្រហែល ប៉ុន្មានមុននេះ ក្រុម Jailbreak មួយនេះ បានបញ្ចេញនូវ Tool សម្រាប់ Jailbreak iOS 9.1 ហើយ ចំណែកឯ ជំនាន់នៃ iOS ផ្សេងៗទៀត កំពុងស្ថិតនៅក្នុងការ ស្រាវជ្រាវបន្តទៀត។

ទី​បំផុត iOS 9.1 អាច Jailbreak បាន​ហើយ! (អានពីរបៀប Jailbreak នៅទីនេះ)

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

យ៉ាងណាមិញ ដោយយោងទៅតាម វេបសាយ ផ្លូវការណ៍របស់ Pangu បានអោយដឹងថា ការ Jailbreak iOS 9.1 Untethered (Full Jailbreak) នេះដែរ គឺដំណើរការ តែនៅលើ ឧបករណ៍ប្រភេទ 64-bit ប៉ុណ្ណោះ ដែលមានដូចជា៖

  • iPhone 6s Plus
  • iPhone 6s
  • iPhone 6 Plus
  • iPhone 6
  • iPhone 5s
  • iPad Air 2
  • iPad Air
  • iPad mini 4
  • iPad mini 3
  • iPad Mini 2
  • iPad Pro

សម្រាប់ ឧបករណ៍ក្រៅពីនេះ គឺមិនទាន់អាច ធ្វើការ Jailbreak បាននៅឡើយទេ ដែលក្នុងនោះមានដូចជា៖

  • iPhone 5
  • iPhone 5c
  • iPod Touch 5G
  • iPad Mini
  • iPad 2
  • iPad 3
  • iPad 4

ចំពោះវិធីសាស្រ្ត ក្នុងការ Jailbreak iOS 9.1 នេះដែរ គឺជាដំបូង អ្នកត្រូវ៖

  • ទាញយកកម្មវិធី (Jailbreak Tool) សិន ដោយចុចទីនេះ (សម្រាប់ Windows)
  • ពេលទាញយកចប់ សូមបើកវា រួចភ្ជាប់ USB ពី iPhone របស់អ្នក ទៅកាន់កុំព្យូទ័រ
  • ចុចពាក្យ Start នឹងធ្វើតាមការណែនាំ ដែលបានបង្ហាញ រួចវានឹង ដំណើរការ Jailbreak ដោយស្វ័យប្រវត្តិតែម្តង (កុំភ្លេចបិទ Passcode និង TouchID ផង ហើយកុំព្យូទ័ររបស់អ្នក ត្រូវមានតម្លើងកម្មវិធី iTune ផងដែរ)

បញ្ជាក់៖ Tool នេះគឺសម្រាប់តែ iOS 9.1 តែប៉ុណ្ណោះ ដោយឡែក សម្រាប់ iOS 9.2, 9.2.1 និង 9.3 គឺមិនទាន់ចេញ នៅឡើយទេ!!!

សូមអបអរសាទរផង ដែលនៅពេលនេះ យើងទាំងអស់គ្នា អាចហែកគុក iOS 9.1 បានហើយ។ សម្រាប់អ្នកដែលប្រើប្រាស់ iOS 9.2 ឡើង ក៏កុំទាន់អាល អស់សង្ឃឹមអី ដោយមិនយូរ នឹងឆាប់ទេ នឹងអាច Jailbreak បានឆាប់ៗនេះដែរហើយ។ អូ! កុំភ្លេចរង់ចាំមើលណា ពេលចេញ ខេមបូ ក៏នឹងផ្សាយជូន នៅលើគេហទំព័រ របស់ខេមបូ ផងដែរ។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

ទី​បំផុត iOS 9.1 អាច Jailbreak បាន​ហើយ! (អានពីរបៀប Jailbreak នៅទីនេះ)

  • ដោយ: Mai
  • 11:19 PM, 11 March
  • ប្រភព: Pangu
  • Tag: ចំណេះដឹងទូទៅ