ខេ ស៊ីមេន​ ប្រកាស​បន្ត​ឧបត្ថម្ភ​ទាំង​ស្រុង​ក្នុង​ កម្មវិធី​ប្រដាល់​នៅ​សង្វៀន ​ទូរទស្សន៍​អាស៊ីអាគ្នេហ៍

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១២ ខែ​កុម្ភៈ​ ឆ្នាំ ២០១៦ កន្លង​​ទៅ​នេះ​​ ខេ ស៊ីមេន ដែល​ជា​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ គុណភាព​ខ្ពស់​ ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​បានរៀប​ចំ​សន្និសីទ​កាសែត​ មួយ​នៅ​ស្ថានីយទូរទស្សន៍​​អាស៊ីអាគ្នេហ៍​ក្រោម​អធិបតីភាព​​ ឯកឧត្តម​ តែម​ ម៉ឺន ប្រធានសហព័ន្ធ​កីឡា​ប្រដាល់កម្ពុជា​ លោក​ គិត គឹមអ៊ន ប្រធានផ្នែកលក់ របស់​​ក្រុម​ហ៊ុន​ ខេ ស៊ីមេន​ លោក ម៉ិល កាដូ  អគ្គនាយករងកីឡា តំណាងឲ្យក្រសួងអប់រំ យុវជន កីឡា និង​​លោក ហេង សុធា នាយកទីផ្សារ និងទំនាក់ទំនង សាធារណៈ ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេហ៍ ​ដើម្បី​ប្រកាស​ជាផ្លូវ​ការ​នូវ​ការ​ឧត្ថម្ភ​ ទាំងស្រុង​​ក្នុងកម្មវិធី ប្រកួតប្រដាល់គុនខ្មែរ​​រដូវកាល​ថ្មី​ “កំពូលអ្នកប្រដាល់ជើងឯក ខេ ស៊ីមេន” ដែល​បាន​និង​កំពុង​មាន​ការគាំទ្រ​យ៉ាង ​ខ្លាំង​​តាំង​ពី​រដូវ​ កាល​មុនៗមក​​។

ខេ ស៊ីមេន​ ប្រកាស​បន្ត​ឧបត្ថម្ភ​ទាំង​ស្រុង​ក្នុង​ កម្មវិធី​ប្រដាល់​នៅ​សង្វៀន ​ទូរទស្សន៍​អាស៊ីអាគ្នេហ៍

ព្រឹត្តិការណ៍​ប្រដាល់នេះ​នឹង​ប្រកួត​រៀង​រាល់​ថ្ងៃ​ សៅរ៍​ ចាប់​ពី​ថ្ងៃ​ទី​ ២០ ខែ​កុម្ភៈ ឆ្នាំ ២០១៦ ពី​ម៉ោង ២ រហូតដល់​ ៤ រសៀល​តទៅ​ ដែល​បងប្អូន​អ្នក​ស្នេហា​ វិស័យ​កីឡា​ប្រដាល់​អាច​ ទស្សនា​តាមរយៈ​​​កញ្ចក់​​ទូរទស្សន៍​ អាស៊ីអាគ្នេហ៍​ ឬនៅ​សង្វៀន​ ប្រដាល់​អាស៊ីអាគ្នេហ៍​​ផ្ទាល់។​ កីឡាករទាំង៨រូប​រួម​មាន​៖​ ១. គង់ សំបូរ ២. វ៉េង សុភក្រ័​ ៣. ម៉ន ព្រំម៉ាញ ៤. សុខ វាសនា ៥. ឯម សាវិន ៦. ង៉ែត រដ្ឋា ៧. ហេង វាសនា ៨. ផាន់ សារុន​​។​

បើ​តាម​លោក​ គិត គឹមអ៊ន ក្រុមហ៊ុន ខេ ស៊ីមេន មានសេចក្តីសោមនស្សរីករាយនឹងចង់ឃើញកម្ពុជាអភិវឌ្ឍឈាន ទៅមុខដោយ ភាពរឹងមាំ ជាមួយនឹង សមិទ្ធិ​ផលថ្មីៗ​ជាទីមោទនភាព ដោយបន្តរក្សា​អត្តសញ្ញាណជាតិ គង់វង្សយូអង្វែង។ ដូច្នេះហើយក្រុមហ៊ុន ខេ ស៊ីមេន រីករាយនឹងចូលរួមឧបត្ថម្ភទាំងស្រុង ​ក្នុងកម្មវិធីនេះដើម្បីស្វែងរក កំពូលជើងឯកអ្នកប្រដាល់ ខេ ស៊ីមេន ដ៏ដូចជាដើម្បីផ្សព្វផ្សាយ មរតកសិល្បៈគុនខ្មែរឲ្យកាន់តែទូលំទូលាយ បន្ថែមទៀតផងដែរ។

នៅ​ក្នុង​សន្និសីទ​កាសែត​​នេះដែរ​ឯកឧត្តម តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធកីឡាប្រដាល់កម្ពុជា​បានមានប្រសាសន៍ ទាក់ទងនឹងការប្រកួតនេះថា “ការរៀបចំ ឲ្យមានការប្រកួតនេះឡើង គឺយើងមានគោល បំណងច្បាស់លាស់ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ របស់យើងជាមួយរដ្ឋាភិបាល ជាពិសេសគឺលើកកម្ពស់វិស័យ កីឡាករប្រដាល់ដែលជាកេរមរតករបស់ ដូនតាយើងឲ្យមានការ រីកចម្រើន និងពង្រឹងគុណភាព សមត្ថភាពរបស់កីឡា ដើម្បីត្រៀមកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ” ។ តំណាងស្ថានីយ ទូរទស្សន៍អាស៊ីអាគ្នេយ៍ ​លោកហេង សុធា ក្នុងឱកាសនោះ​បានមាន ប្រសាសន៍ឱ្យ​ដឹង​ផង​ដែរ​ថា “នេះជាបានបើករដូវកាលទី៣ នៃការប្រកួតនេះ ដែលប្រសិទ្ធនាមថា កំពូលអ្នកប្រដាល់ជើងឯក ខេ ស៊ីមេន​ ដោយមាន កីឡាករ ចំនួន ៨រូប បានជ្រើសរើសយ៉ាង សម្រិតសម្រាំងបំផុត តាមបណ្តាក្លឹប និងសមាគមប្រដាល់ខេត្ត-ក្រុង ដែលមួយក្លឹបរើស យកតែកីឡាកម្នាក់គត់ ដើម្បីឲ្យពួកគេធ្វើការប្រជែងគ្នា នៅលើសង្វៀនស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។

​សូម​កុំ​​ខក​ខាន​ទស្សនា​ការ​​ប្រដាល់​ដ៏​ធំ​​អស្ចារ្យ​នេះ​​ ដើម្បី​​ចូល​រួម​គាំ​ទ្រ​កីឡា​ករ​ដែល​អ្នក​ពេញ​ចិត្ត​ក្នុង​កម្ម​វិធី​ “​កំពូល​​អ្នក ​ប្រដាល់​ជើង​ឯក ខេ ស៊ីមេន​”​ និង​រង់​ចាំ​មើល​ថា​តើ​កីឡាករ​ណាមួយ​ដែល​នឹង ​ក្លាយ​ជា​​កំពូល​​​ជើង​ឯក​​ក្នុង​ កម្មវិធី​ប្រដាល់​​​នេះ។​ ការ​ចូល​រួម​ទស្សនា​របស់​ លោក​អ្នក​មាន​តម្លៃ​ស្មើ​នឹង​ការ​ចូលរួម​ គាំទ្រ​កីឡាប្រដាល់​ក្បាច់ ​គុន​បុរាណ​ខ្មែរ។​

ខេ ស៊ីមេន​ ប្រកាស​បន្ត​ឧបត្ថម្ភ​ទាំង​ស្រុង​ក្នុង​ កម្មវិធី​ប្រដាល់​នៅ​សង្វៀន ​ទូរទស្សន៍​អាស៊ីអាគ្នេហ៍
ខេ ស៊ីមេន​ ប្រកាស​បន្ត​ឧបត្ថម្ភ​ទាំង​ស្រុង​ក្នុង​ កម្មវិធី​ប្រដាល់​នៅ​សង្វៀន ​ទូរទស្សន៍​អាស៊ីអាគ្នេហ៍

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត