CNRPប្រកាស​រក​ថវិកា​ដើម្បី​រៀបចំ​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​របស់​បក្ស

គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ប្រារព្ធ​សន្និបាត​ក្រុម​ប្រឹក្សាជាតិ ដែលជា​ស្ថាប័ន​ជាន់ខ្ពស់​របស់​គណបក្ស​នៅ​ថ្ងៃទី ២៦ មីនា ខាង​មុន ដែល​គ្រោង​នឹងមាន​ថ្នាក់ដឹកនាំ​បក្ស​ប្រមាណ ១៥០០នាក់​ចូលរួម។ ដើម្បី​រៀបចំ​ពិធី​នេះ​ឲ្យ​បាន​រលូត និង​ត្រូវ​ចំណាយ​លើ​ការ​ស្នាក់នៅ​របស់​ថ្នាក់ដឹកនាំ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​នោះ គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​ស្វែងរក​ការជួយឧបត្ថម្ភ​ថវិកា​ពី​សប្បុរសជន។

«គណបក្ស​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ជា​សមាជិក-សមាជិកា និង​ថ្នាក់ដឹកនាំ​ក្រុមគាំទ្រ​គណបក្ស​នៅក្រៅ​ប្រទេស​ទាំងអស់ នឹងចូលរួម​ចំណែក​ផ្តល់​ថវិកា សម្រាប់​គាំទ្រ​សន្និបាត​ក្រុម​ប្រឹក្សាជាតិ​នេះ​ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ»។ នេះ​ជា​ខ្លឹមសារ​ក្នុង​សេចក្តីអំពាវនាវ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី១១ មីនា ដោយ​ចុះហត្ថលេខា​ដោយ​ប្រធានស្តីទី ឯកឧត្តម កឹម សុខា។

សន្និបាត​ដែល​គ្រោង​មាន​អ្នកចូលរួម​ប្រមាណ ១៥០០នាក់ គឺ​ក៏មាន​តំណាង​គណបក្ស​មកពី​ក្រៅប្រទេស​ផងដែរ។ សន្និបាត​នេះ នឹងត្រូវ​ចំណាយ​លើ​ការ​ស្នាក់នៅ មធ្យោបាយ​ធ្វើដំណើរ អាហារ វេទិកា។ល៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​