(Update) មូលហេតុ​ គូ​ដណ្ដឹង​វ័យក្មេង​ ចាក់​សម្លាប់​គ្នា ដោយសារ​ប្រចណ្ឌ

រាជធានីភ្នំពេញ ៖​​ ​ជា​រឿង​ស្មាន​មិន​ដល់​មួយ ដែល​គូ​ដណ្ដឹង​វ​័យ​ក្មេង​១​គូ បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា អស់​រយៈពេល​ជាង​២​ឆ្នាំ​ កន្លង​មក​ហើយ ដោយ​ក្រោយ​ពេល​ភ្ជាប់ពាក្យ​រួច ខាង​ស្រី​បាន​ចាក​ចេញ ពី​ស្រុក​កំណើត មក​ធ្វើ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ នៅ​ភ្នំពេញ នៅសល់តែ៨ថ្ងៃទៀត ​ប៉ុណ្ណោះចូលរោងការ។

ប៉ុន្តែ​មិនដឹង​ថា មានរឿង​អ្វី​កើតឡើង​នោះ​ទេ ស្រាប់តែ​ខាង​ប្រុសឈ្មោះ រ័ត្ន វណ្ណៈ អាយុ២១ឆា្នំ បាន​ដាច់​ចិត្ត​ឈ្មោះ​ ងន គឹមឡៃ ​អាយុប្រមាណ២០ឆ្នាំ ដោយ​ឥត​ញញើត​ដៃ​ចំនួន​១២​កាំបិត ហើយ នៅ​ពេល​ឃើញ​នាង របួសធ្ងន់​ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម ស្មានថា​នាង​ស្លាប់ យុវជន​នោះ​ក៏​បាន​យក​កាំបិត ចាក់​ខ្លួនឯង​ចំនួន​៣​កាំ​បិទ សម្លាប់​ខ្លួន​តាម​ក្រោយ​ដែរ ប៉ុន្តែ​ភ្លាម​ៗ​នោះ​បាន​បណ្ដាល​ឲ្យ​រង​របួស ធ្ងន់​ទាំង​ពីរនាក់ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ហើយ​ពេល​ទៅ​ដល់​ពេទ្យ ខាង​ប្រុស​បាន​លាចាកលោកបាតហើយ ចំណែកឯ​នាង​របួស​ធ្ងន់ធ្ងរ ​។

ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​លេខ​៥​ផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ប្រភពពីបន្ត្រីប៉ូលិស​បាន​អោយដឹង​ថា ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ មិន​ត្រូវ​បាន​គេ​រាយ​ការ​ណ៏​ឲ្យ​ដឹង​នោះ​ឡើយ រហូតដល់​វេលា​ម៉ោង​៤​ជិត​ភ្លឺ​ទើប ប៉ូលិស​ទទួល​បាន​ព័ត៌មាន​នោះ ហើយ​បាន​ចុះ​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី សាកសួរ​ព័ត៌មាន ហើយ​មិន​មាន​ភាគី​ណា​ ប្ដឹង​ភាគី​ណា​ឡើយ ម្យ៉ាងទៀត​ ក៏​មិន​មាន​នរណា​ម្នាក់ ប្រាប់​ថា ​មានរឿង​អ្វី​ ទើប​គូ​ដណ្ដឹង​ខាងលើ ឈាន​ដល់​ការ​ចាក់​សម្លាប់​គ្នា​បែប​នេះ​ឡើយ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន សង្ស័យ​ផ្ដើម​ចេញពី​រឿង​ខាង​ប្រុសប្រចណ្ឌឌ​ខាង​ស្រី ។

តាម​ប្រភព​ព័ត៌មានពី​មន្ត្រី​ប៉ូលិសបាន​ឲ្យ​ដឹងបន្ត​ថា អ្នក​ទាំង​ពីរ​នាក់​នេះ បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា អស់រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​ហើយ ដោយ​មាន​ចាស់ទុំ​ចូលរួម​ដឹង​ឮ​ត្រូ​ម​ត្រូវ ហើយ​ក្រោយ​ពេល​ភ្ជាប់ពាក្យ​រួច ខាង​ស្រី​បាន​ចាក​ចេញពី​ស្រុក​កំណើត មក​ធ្វើ​ជា​កម្មការិនី​រោងចក្រ​នៅ​ភ្នំពេញ ដោយ​ទុក​ឲ្យ​ខាង​ប្រុស​នៅ ស្រុក​កំណើត​ម្នាក់ឯង​។

ម្យ៉ាងទៀត​នៅ​សល់​តែ​រយៈពេល ៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពួក​គេ​ដល់​ថ្ងៃ​ត្រូវ​រៀប​ការ​ទៀតផង ហើយ​កាលពី​៣​ថ្ងៃមុន ខាង​ប្រុស​បាន​ធ្វើ​ដំណើរ ចាក​ចេញពី​ស្រុក​កំណើត ស្កាត់​មក​ជួប​នាង​ជា​គូ​ដណ្ដឹង នៅ​ចំណុច​ផ្ទះ​ជួល ក្នុងភូមិ​កើតហេតុ​ខាងលើ និង​បាន​ស្នាក់​នៅ​ជាមួយ​គ្នា ហើយ​រហូត​ដល់​វេលា​យប់ ថ្ងៃ​កើត ហេតុ​ខាង​ប្រុស​បាន​ទៅ​ផឹកស៊ី​ជុំ​គ្មា​ជាមួយ​មិត្តភក្ដិ នៅ​បន្ទប់​ជួល​ផ្សេង​មួយទៀត ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៥០០​ម៉ែត្រ ពី​បន្ទប់​នាង​គូ​ដណ្ដឹង ។​

ខណៈនោះ​មិនដឹង​ថា មិ​ត្តិ​ភក្ដិ​និយាយ​អ្វីខ្លះ​ទេ ទើប​ក្រោយ​ពេល​ផឹក ស្រវឹង បាន​ដើរ​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ និង​បាន​ធ្វើ​សកម្មភាព ចាក់​សម្លាប់​នាង​ជា​គូ​ដណ្ដឹង ចំនួន​១២​កាំ​បិទ បណ្ដាល​ឲ្យ​នាង រង​របួស​ដួល​ដេក​នៅ​ក្នុង​ថ្លុកឈាម សន្លប់​សក​ដូ​ក​ស្ដឹង ។ ​

ភ្លាម​ៗ​នោះ​ជន​ជា​ឃាតករ ឃើញ បែប​នេះ ស្មានថា​នាង​ស្លាប់ ក៏​បាន​ចាក់​សម្លាប់​ខ្លួនឯង ចំនួន​៣​កាំបិត​តាម​ក្រោយ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ដែរ បន្ទាប់​មក​ត្រូវ​បាន​អ្នក​ជិតខាង និង​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ កាល់​ម៉ែ​ត​ដើម្បី​សង្គ្រោះ បន្ទាន់ ហើយ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ឃាតករ​បាន​ស្លាប់​បាត់បង់​ជីវិត ចំណែក​នាង​ជា​អនាគត​ប្រពន្ធ មិន​បាន​ស្លាប់​នោះ​ឡើយ កំពុង​ត្រូវ​បាន​គ្រូពេទ្យ សង្គ្រោះ​បន្ទាន់​នៅឡើយ​ ៕

(Update) មូលហេតុ​ គូ​ដណ្ដឹង​វ័យក្មេង​ ចាក់​សម្លាប់​គ្នា ដោយសារ​ប្រចណ្ឌ
(Update) មូលហេតុ​ គូ​ដណ្ដឹង​វ័យក្មេង​ ចាក់​សម្លាប់​គ្នា ដោយសារ​ប្រចណ្ឌ
(Update) មូលហេតុ​ គូ​ដណ្ដឹង​វ័យក្មេង​ ចាក់​សម្លាប់​គ្នា ដោយសារ​ប្រចណ្ឌ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត