កន្លះ​ម៉ែត្រ​ដល់ច្រាំង ស្ត្រី​​ម្នាក់​លោតចុះ ផុងជើង​ជាប់នឹងខ្សាច់​ សាឡា​ងបុក​ស្លាប់​

​ខេត្ត​រតនគិរី ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ ខណៈ​សាឡាង​មក​ជិតដល់​ច្រាំង ក៏​លោត​ចុះ​ពីលើ​សាឡា​ង មិន​ប្រយ័ត្ន​​ ត្រូវ​សាឡា​ង​បុក​​កៀប​​ពីក្រោយ​​​ បណ្តាល​ឱ្យ​របួសធ្ងន់​ បញ្ជូន​ទៅ​សង្គ្រោះ ​នៅ​មន្ទីរពេទ្យ​បង្អែក​ ស្រុក​អណ្តូង​មាស​​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ​​កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១០ មីនា  ត្រង់​ចំណុច​កំពង់ដរ​ទន្លេ​សេសាន​ត្រើយ​ខាងកើត ​ស្ថិត​ក្នុងភូមិ​កា​ជូត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ​​។

មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ រ​ម៉ា​ម អញ់ អាយុ​៥៥​ឆ្នាំ ជា​ជនជាតិ​កាចក់ និង​ប្តី​ឈ្មោះ រ​ចំ ភ្រេ​ត អាយុ​៥៧​ឆ្នាំ ជា​ជនជាតិ​ទំពួន ​​និង​មានកូន​១០​នាក់ ​ជា​​កសិករ រស់នៅ​ភូមិ​តាណ​ង ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស ។

ទាក់ទិន​ទៅ​នឹង​ករណី​ខាងលើ​នេះ ​​លោកស្រី​ កែវ សុខា ម្ចាស់​សាឡា​ង​ចំឡង​ បាន​និយាយ​​ថា ​នៅ​មុន​ពេល​កើតហេតុ ​សាឡា​ង​​បាន​​រំកិល​ខ្លួន​​ខិត​ជិត​ដល់​ច្រាំង​ទៅ​ហើយ​ខ្វះ​តែ​កន្លះ​ ម៉ែត្រ​ទៀត​ ស្រាប់តែ​ស្ត្រី​រង​គ្រោះ​បាន​លោត​ចុះ​ទៅ​មុន​ក៏​​ដួល​ផុងជើង​នឹង​ដីខ្សាច់​ បណ្តាល​ឱ្យ​សាឡា​ង​បុក​ពេញទំហឹង​តែ​ម្តង ។ ​ក្រោយ​​កើតហេតុ​ត្រូវ​បាន​ម្ចាស់​សាឡា​ង​ និង​សមត្ថកិច្ច​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មណ្ឌល​សុខភាព​ស្រុក​អណ្តូង​មាស គ្រាន់តែ​ជន​រង​គ្រោះ​ទៅ​ដល់​ គ្រូពេទ្យ​​ប្រាប់​ថា គាត់​​​​​ស្លាប់​​បាត់​​ហើយ​ ​៕​

កន្លះ​ម៉ែត្រ​ដល់ច្រាំង ស្ត្រី​​ម្នាក់​លោតចុះ ផុងជើង​ជាប់នឹងខ្សាច់​ សាឡា​ងបុក​ស្លាប់​
កន្លះ​ម៉ែត្រ​ដល់ច្រាំង ស្ត្រី​​ម្នាក់​លោតចុះ ផុងជើង​ជាប់នឹងខ្សាច់​ សាឡា​ងបុក​ស្លាប់​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត