សម្ដេចតេជោ ដឹកនាំគណៈ ប្រតិភូទៅបំពេញ ទស្សនកិច្ចការងារ នៅឡាវ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៦នេះ បានដឹកនាំ គណៈប្រតិភូ ជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ច ការងារ នៅសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ចាប់ពីថ្ងៃទី ១២ ដល់១៣ មីនា ឆ្នាំ ២០១៦ តបតាមការអញ្ជើញ របស់លោក ថង ស៊ីងថាំម៉ាវង្ស នាយករដ្ឋមន្រ្តីឡាវ ។

ក្នុងទស្សនកិច្ចការងារ នេះសម្ដេចតេជោហ៊ុនសែន នឹងជួបពិភាក្សាការងារ ទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តី សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដោយផ្ដោតសំខាន់ លើការពង្រឹង ទំនាក់ទំនង ទ្វេរភាគី ដើម្បីជាប្រយោជន៍ នៃប្រទេសកម្ពុជា-ឡាវ៕

គណៈប្រតិភូអមដំណើរ រួមមានឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួង ការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ, ឧបនាយក រដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួល បន្ទុកទីស្ដីការ គណៈរដ្ឋមន្រ្តី និង ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួង ការពារជាតិ និងសមាជិក រាជរដ្ឋាភិបាល មួយចំនួនទៀត៕