បទល្មើសប្រភេទអួន នៅតែបន្តកើតមាន យ៉ាងអាណាធិបតេយ្យ នៅផ្ទៃបឹងទន្លេសាប ក្នុងឃុំរាំងទិល ស្រុកកណ្តៀង

ពោធិ៍សាត់៖ សេចក្តីរាយការណ៍ មកពីឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់បានឱ្យដឹងថា មានក្រុមឈ្មួញចំនួន ០៨នាក់ មានឈ្មោះហេង ថាំង ឈ្មោះយ៉ យ៉ាំ ធិន, ឈ្មោះវ៉ាង យ៉ាំង តេវ, ឈ្មោះ វ៉ាង យ៉ាំងយ៉ាង, ឈ្មោះ ឡេ យ៉ាំងដាំង, ឈ្មោះ វ៉ាង យ៉ាំងដៀង, ឈ្មោះ ឌិន យ៉ាំងថេង និង ឈ្នោះ លី ករ បានយកឧបករណ៍ នេសាទខុសច្បាប់ ប្រភេទអួនជាច្រើនវង់ លបលួចចាប់ត្រីចម្រុះ គ្រប់ប្រភេទនៅក្នុង បឹងទន្លេសាបក្នុង ភូមិសាស្ត្រឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់ យ៉ាងអាណាធិបតេយ្យ។

បើតាមសេចក្តី រាយការណ៍នោះ ក៍បានឱ្យដឹងដែរថា រាល់ការលួចវាយអួនដើម្បីចាប់យកត្រីចម្រុះ គ្រប់ប្រភេទនៅតំបន់នោះ ទំនងជាមេកញ្ច្រែង កាងអួនឱ្យឈ្មួញទាំង ០៨នាក់នោះ រត់ការសុំភ្លើងខៀវ ពីសមត្ថកិច្ចនិងអាជ្ញាធរ ពាក់ព័ន្ធដែលប្រចាំការ ដូចស្រម៉ោចឈរ ជើងនៅក្នុងបឹងទន្លេសាបនោះ អស់ទៅហើយៗរាល់ ការចរចាដើម្បីសុំភ្លើង ខៀវពីសំណាក់សមត្ថកិច្ច ដូចស្រម៉ោចនៅបឹងទន្លេសាបនោះ សរុបគ្រប់់ជំនាញក្នុងមួយវង់ៗ មិនក្រោមពីចាប់ពីខ្ទង់ ១០លានរៀលឡើងទៅនោះទេ។

ជាមួយគ្នានោះផងដែរ នាយរងប៉ុស្តិ៍រដ្ឋបាលរាំងទិលម្នាក់ ឈ្មោះសុខា ហៅសុក ក៍ត្រូវបានប្រជានេសាទ នៅទីនោះរិះគន់ថា គាត់កំនត់យកលុយ ពីក្បាលទូកនេសាទ មួយគ្រឿងចាប់ពី ៤០ម៉ឺនរៀល ទៅហា ៥០ម៉ឺនរៀលផងដែរ។

ពាក់ព័ន្ធនឹងបទ ល្មើសនេសាទ នៅឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់នេះ មជ្ឈមណ្ឌលពត័មាន ដើមអម្ពិលមិនអាច សុំការបំភ្លឺពីលោកនាយផ្នែក រដ្ឋបាលជលផលរាំងទិល បានទេនៅព្រឹកថ្ងៃសៅរ៍ នេះដោយសារទូរស័ព្ទ របស់លោកស្ថិត នៅក្រៅតំបន់សេវ៉ា៕