សង្ស័យ​ញៀន​ថ្នាំ បើករថយន្ត​បុករនាំង​ដែក និង​ជ្រុល​បុកម៉ូតូ​ រងរបួសធ្ងន់​ម្នាក់​

ភ្នំពេញ៖ បុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង បើករថយន្តទៅបុក រនាំងដែកពុះចែកទ្រូងផ្លូវ បាក់រលំរាយប៉ាយ ពេញផ្លូវអស់៧ផ្ទាំង មិនតែប៉ុណ្ណោះរថយន្តហោះ ទៅបុកម៉ូតូនារីម្នាក់ ដែលកំពុងធ្វើដំណើរ បញ្រ្ចាសទិសត្រូវ បណ្តាលអោយ រងរបួសធ្ងន់ផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ បើករថយន្តបុករះនេះ កើតឡើងនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស កែងនិងផ្លូវ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងទី១ ខណ្ឌចំការមន នាម៉ោង១០យប់ ថ្ងៃទី១១ ខែមីនាឆ្នាំ ២០១៦ នេះ ។

បើតាមសេចក្តីរាយការណ៍នៅកន្លែងកើតហេតុ បាននិយាយថា មុនពេលបង្កគ្រោះថ្នាក់ រថយន្តនេះដែលបើកដោយបុរសម្នាក់ សង្ស័យមានអាការៈស្រវឹង បើក តាមបណ្តោយផ្លូវមនីវង្សក្នុងទឹសដៅពីជើងទៅត្បូង លុះបើកមកដល់ចំនុចកើតហេតុ ត្រង់មុខភោជនីយដ្ឋានតាយតាយ រថយន្តបានរេចង្កូត ទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលអោយបាក់អស់៧ផ្ទាំង ។  បន្ទាប់ពីបុករនាំងរួចហើយ អ្នកបើកបររូបនោះបាន ជាន់ហ្គែបន្ថែម ឆ្លងទៅផ្លូវម្ខាងទៀត ទៅបុកម៉ូតូស្កុបពី ជិះដោយនារី២នាក់ បណ្តាលអោយនារីម្នាក់រងរបួសធ្ងន់ តែនារីម្នាក់ទៀត មិនមានរបួស ។ រថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2T.1626 ។ ចំណែកនារីរងគ្រោះ ជិះម៉ូតូស្កុបពី ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខភ្នំពេញ 1AU.6128 ។

ភ្លាមៗសមត្ថកិច្ចចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនបង្ក ហើយពេលនោះ ជនបង្កបានលូកយកថ្នាំញៀន នៅក្នុងប្រអប់រថយន្ត១កញ្ចប់ ធ្វើឲ្យធ្លាក់ដល់ដី ត្រូវសមត្ថកិច្ចបានឃើញ ហើយក៏បានឆែកឆេរបន្ថែមទៀត នៅក្នុងរថយន្តបង្កនោះ ក៏រកឃើញមានថ្នាំញៀនចំនួន២កញ្ចប់ រួមទាំងសុឺរុាំងចាក់ចំនួន៣ និងសំភារៈសំរាប់ សេពថ្នាំមួយចំនួនទៀត ។

ក្រោយពេលសមត្ថកិច្ចឆែកឆេរួច ហើយក៏បាននាំជនបង្ករួមទាំងវត្ថុតាង (ថ្នាំញៀន) និងធ្វើការវាស់វែងយក រថយន្តបង្កហេតុនិង ម៉ូតូរងគ្រោះទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់។ ដោយឡែកភាគីខាងម៉ូតូដែលរងរបួសធ្ងន់នោះ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យភ្លាមៗផងដែរ ៕

សង្ស័យ​ញៀន​ថ្នាំ បើករថយន្ត​បុករនាំង​ដែក និង​ជ្រុល​បុកម៉ូតូ​ រងរបួសធ្ងន់​ម្នាក់​

សង្ស័យ​ញៀន​ថ្នាំ បើករថយន្ត​បុករនាំង​ដែក និង​ជ្រុល​បុកម៉ូតូ​ រងរបួសធ្ងន់​ម្នាក់​

សង្ស័យ​ញៀន​ថ្នាំ បើករថយន្ត​បុករនាំង​ដែក និង​ជ្រុល​បុកម៉ូតូ​ រងរបួសធ្ងន់​ម្នាក់​