មេបញ្ជាការរង គ3 នៅស្រុក​កោះញែក​ បីរូបបដិសេធន៍​មិនជាប់​ពាក់ព័ន្ធ ​ការសម្លាប់​សត្វខ្ទីង​

មណ្ឌលគិរីៈ មន្រ្តីយោធា ៣រូប ជាមេបញ្ជាការរង គ3 នៅស្រុកកោះញែករងការចោទថា មានជាប់ពាក់ព័ន្ធ បាញ់សម្លាប់ សត្វខ្ទីងនៅក្នុងព្រៃ ស្រុកកោះញែក នោះនៅព្រឹកថ្ងៃទី ១២ មិនា ឆ្នាំ ២០១៦ នេះបានចេញមុខ មកបកស្រាយ និងធ្វើការបដិសេធន៍ មិនទទួលស្គាល់ជុំវិញ ការចោទប្រកាន់ ដ៍ធ្ងន់ធ្ងរនេះឡើយ។

មេញ្ជាការរងកងអនុសេនាធំទី3 ស្រុកោះញែកទាំង 3រូប ដែលរងការចោទនោះ មួយលោកស័ក្ត 2 សុខ មករា  ទីពីរ លោក ស័ក្ត1អ៊ុក សារុន លោក អៃ សុខពៅ មន្រ្តីទាំងបីរូបនេះក្រោយពី មានករណីមានសត្វខ្ទីង មួយក្បាលងាប់ កណ្តាលព្រៃក្នុងស្រុកកោះញែក ដែលមន្រ្តីព្រៃការពារមណ្ឌលគិរី បានប្រទះឃើញកាលពី
ព្រឹកថ្ងៃទី០៩ មិនាឆ្នាំ ២០១៦។

ទាក់ទងទៅនិងករណីសត្វខ្ទីង ងាប់នេះមន្រ្តីទាំងបីរូប បានធ្វើការបំភ្លឺជូន មេបញ្ជាការវរៈក៍ដូចជាមេយោធាខេត្តរបស់ខ្លួន ថាពួកគេពុំមានការជាប់ពាក់ព័ន្ធ ការបាញ់សម្លាប់សត្វខ្ទីងនោះឡើយ ព្រោះស្របពេលដែលមានមន្រ្ តីព្រៃការពារមណ្ឌលគិរី បានប្រទះឃើញសត្វខ្ទីង ងាប់កណ្តាលព្រៃនេះ ក៍មានវត្តមានរបស់ពួកគេ នៅទីនោះដែរដើម្បីរួមគ្នា ពិនិត្យក្នុងហេតុការណ៍ ហ្នឹងឈានទៅរកការរួមគ្នាធ្វើ របាយការណ៍និងកំណត់ហេតុ ដើម្បីរាយការណ៍ជូនថ្នាក់ របស់ខ្លួនរៀងៗ
ខ្លួន តែរឿងនេះបែរជាមន្រ្តីព្រៃការពារឆ្លើយថា អត់មានក្រដាស់សរសេររបាយការណ៍ទេ។

បន្ទាប់មកទៀតកំលាំងមន្រ្តីព្រៃការពារនិងពួកគេទាំងបីនាក់បាននាំគ្នា ទៅពិនិត្យមើលសាច់សត្វខ្ទីងដែលជនល្មើសបានសម្លាប់និងដាក់ហាលព្រោងព្រាតពេញ
ព្រៃឬស្សី។ មន្រ្តីយោធាទាំងបីរូបបញ្ជាក់ថា ក្នុងហេតុការនេះគឺគេ បានធ្វើការរួមគ្នា ក្នុងកិច្ចការនេះរហូត តែនៅពេលក្រោយមកហេតុអ្វីបានជា ក្រុមមន្រ្តីព្រៃការពារ ទាំងនោះនាំគ្នាចោទថា មន្រ្តីយោធាបីរូបជាប់ពាក់ព័ន្ធ ក្នុងករណីសម្លាប់សត្វខ្ទីង នេះទៅវិញ រហូតដល់មានការចុះផ្សាយ តាមទំព័រសាព័ត៌មានជាច្រើន ចុះផ្សាយព្រោងព្រាតថាពួកគេ (មន្រ្តីយោធា) ជាប់ពាក់ព័ន្ធរឿងនេះ។

ធ្វើឱ្យសាធារណជនទូទាំងប្រទេសមានការយល់ច្រឡំ ហើយវាបាននិងកំពុងធ្វើឱ្យមានការប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរមនុស្សនិងវិន័យរបស់ កងទ័ពទៀតផង។ពួកគេបានស្នើរឱ្យមន្រ្តីព្រៃការពារមណ្ឌលគិរីធ្វើការបកស្រាយរឿងនេះឱ្យបានល្អប្រសើរដើម្បីស្តាកិត្តិយ និងសេចក្តីថ្លៃថ្នូរ របស់ពួកគេឡើងវិញផង និងស្នើរឱ្យមន្រ្តីទាំងនោះមុននិងធ្វើការចោទ ឬដាក់បន្ទុកទៅលើនណាម្នាក់ ឬច្រើននាក់សូមមេត្តាជួយធ្វើការ ស៊ើបអង្កេតឱ្យបានស៊ីជុំរៅផងជាសវាង ការប៉ះពាល់កិត្តិយសដល់អ្នកដទៃ។ លោក ឃិន ម៉េងស្រេង បានថ្លែងប្រាប់នៅរសៀលថ្ងៃទី11.03.2016នេះលោកថានិងត្រៀមដាក់ពាក្យប្តឹង
មន្រ្តីការពារព្រៃការពារ មណ្ឌលគិរីទៅតុលាការឱ្យ រកយុត្តិធរជូនមន្រ្តីរបស់ខ្លួន នៅពេលឆាប់ៗនេះគ្រាដែលមន្រ្តីលោកត្រូវបានមន្រ្តីព្រៃការពារចោទប្រកាន់ កូនចៅរបស់លោកហាក់បី ដូចជាអត់ភស្តុតាង៕ដារ៉ា

មេបញ្ជាការរង គ3 នៅស្រុក​កោះញែក​ បីរូបបដិសេធន៍​មិនជាប់​ពាក់ព័ន្ធ ​ការសម្លាប់​សត្វខ្ទីង​

មេបញ្ជាការរង គ3 នៅស្រុក​កោះញែក​ បីរូបបដិសេធន៍​មិនជាប់​ពាក់ព័ន្ធ ​ការសម្លាប់​សត្វខ្ទីង​

មេបញ្ជាការរង គ3 នៅស្រុក​កោះញែក​ បីរូបបដិសេធន៍​មិនជាប់​ពាក់ព័ន្ធ ​ការសម្លាប់​សត្វខ្ទីង​