តេជោ សែន បានអញ្ជើញ ធ្វើដំណើរដល់ រដ្ឋធានីវៀងច័ន្ទ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូ នៅម៉ោងប្រមាណ៩៖៤០នាទី បានអញ្ជើញធ្វើដំណើរ ដល់រដ្ឋធានីវៀងច័ន្ទ ដើម្បីបំពេញទស្សនៈកិច្ច ផ្លូវការរយៈពេល ២ថ្ងៃនៅប្រទេសឡាវ។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចបានសរេសរថា "ពេលនេះខ្ញុំ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានមកដល់ទីក្រុងវៀងច័ន្ទ រដ្ឋធានីនៃប្រទេសឡាវ ដើម្បីទស្សនៈកិច្ចការងាររយៈពេល២ថ្ងៃ"។

សម្តេចបានបញ្ជាក់ទៀតថា "ការពិភាក្សានាពេលល្ងាចនេះ ផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងក៏អាចពិភាក្សាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរយកចិត្តទុកដាក់"។ ឆ្លៀតក្នុងឱកាសនោះ សម្តេចក៏បានសូមជូនពរបងប្អូន ជនរួមជាតិជួបតែសេចក្តីសុខ និងរីករាយចុងសប្ដាហ៍៕

តេជោ សែន បានអញ្ជើញ ធ្វើដំណើរដល់ រដ្ឋធានីវៀងច័ន្ទ