សញ្ញាណ​ចំនួន ១៥ បញ្ជាក់​ថា ​អ្នកជា​​មនុស្ស​​មាន​លុយ​ចាយ​​គ្រប់គ្រាន់​

ជា​ធម្មតា​មនុស្ស​យើង​តែង​ប្រឹង​ប្រែង​ធ្វើ​ការ​ប្រចាំ​ថ្ងៃ​ដើម្បី​សន្សំ​ប្រាក់​ និង​តម្រូវ​ការ​លើ​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ និង​ ដើម្បី​ទៅ​ថ្ងៃ​អនាគត​ ។ បញ្ហា​ហិរញ្ញវត្ថុ​គឺ​ជា​ព្រួយ​កង្វល់​របស់​មនុស្ស​គ្រប់​រូប​ ព្រោះ​ថា​បើ​គ្មាន​ប្រាក់ ​អ្នក​មុខ​ជា​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់។

 

យ៉ាងណាមិញ​សម្រាប់​អ្នក​ដែល​មាន​ហិរញ្ញវត្ថុ​សម​ល្មម​ហើយ​ក៏​នៅ​មាន​ការ​ព្រួយ​ដែរ​ចំពោះ​ការ​ចំណាយ​ដ៏​ច្រើន​លើ​ជីវភាព​ប្រចាំ​ថ្ងៃ  ផ្ទុយ​ពី​មនុស្ស​មួយ​ចំនួន​​ទៀត​ដែល​មិន​​ខ្វាយ​ខ្វល់​ពី​​បញ្ហា​ចាយវាយ​​របស់​ខ្លួន​ឡើយ​​។ បុគ្គល​ទាំង​នោះ​មាន​សញ្ញា​ដូច​ខាងក្រោម​នេះ៖

 

១) មិនដែល​យក​ចិត្ត​ទុក​ដាក់​ ឬ គិត​ថា​ចង់​​​ដក​ប្រាក់​ពី​គណនេយ្យ​ធនាគារ​មក​ចាយ​នោះ​ឡើយ​ 

 

២) ប្រើ​ប្រាស់​កាត​ធនាគារ​ច្រើន សម្រាប់​ទូទាត់​​​ប្រចាំ​ថ្ងៃ ​

 

៣) មិនដែល​យឺតយ៉ាវ​ ឬ ចូលចិត្ត​បង់​ប្រាក់​មុន​លើ​ការ​បង់​ថ្លៃ​ចំណាយ​ផ្សេងៗ 

 

៤) ​អ្នកដទៃ​ចូលចិត្ត​សាកសួរ​ និង ទទួល​ដំបូន្មាន​ច្រើន​​ពី​បញ្ហា​ហិរញ្ញវត្ថុ​​ពី​អ្នក​​

 

៥) អ្នក​​សង្កេត​ឃើញ​ថា មាន​ភាព​ពេញ​​ចិត្ត​​ខ្លាំង​ជាមួយ​ហិរញ្ញវត្ថុ​ដែល​អ្នក​កំពុង​មាន

 

៦) អ្នក​មិន​មាន​អារម្មណ៍​ថា​ ស្តាយ​ក្រោយ​ពេល​ចំណាយ​លុយ​​ទាំង​ខ្ទាស់ៗ ​ចូល​រួម​ក្នុង​កម្ម​ពិធី​ពិសេស​ផ្សេងៗ​

 

៧) ​ ​អ្នក​អាច​មាន​លទ្ធភាព​ទិញ​របស់​អ្វី​មួយ​ដែល​អ្នក​ចង់​បាន​គ្រប់​ពេលវេលា​ ឬ ភ្លាមៗ​

 

៨) ​អ្នក​មាន​លទ្ធភាព​អាច​សន្សំ​ប្រាក់​បាន​ជា​បន្តបន្ទាប់​​

 

៩​) មាន​ចិត្ត​សប្បុរស​ក្នុង​ការ​បរិច្ចាគ​ប្រាក់​ដល់​អង្គការ​សប្បុរស​ធម៌​ ឬ ការ​ជួយ​មនុស្ស​​ជុំវិញ​ខ្លួន​ដោយ​គ្មាន​ស្ដាយស្រណោះ​

 

១០) មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​​នៅ​​ថ្ងៃ​អនាគត​​

 

១១) ប្រាក់​ចំណូល​របស់​អ្នក​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ មួយ​ឆ្នាំ

 

១២) ជីវិត​របស់​អ្នក មើល​ទៅ​បាន​រស់​នៅ​​ទៅ​តាម​មធ្យោបាយ​ផ្ទាល់​ខ្លួន​របស់​អ្នក​ដោយ​មិន​ខ្វល់​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​

 

១៣) ទោះបី​ជា​​ចំណាយ​​ប្រាក់​ច្រើន​​កម្រិត​ណា វា​នៅ​តែ​​មិន​ប៉ះ​ពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដដែល​

 

១៤) ​ចំណាយ​ប្រាក់​បង់​ថ្លៃ​​ឲ្យ​កូន​ៗ​បាន​សិក្សា​នៅ​សាលា​ថ្លៃ​​ភ្លាមៗ​ដោយ​មិន​គិត​ច្រើន ឬ ពេញ​ថ្លៃ​តែ​ម្តង​

 

១៥) អ្នក​ជា​មនុស្ស​ដែល​គ្រប់​គ្រង​លើ​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​ និង​ធ្វើ​ឲ្យ​​ខ្លួន​ឯង​មាន​ជម្រើស​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដោយ​មិន​ចាំបាច់​សុំ​យោបល់​ពី​អ្នកដទៃ៕

 

ចុះ​ប្រិយមិត្ត​វិញ រក​ឃើញ​ចំណុច​ផ្សេង​​ក្រៅ​ពី​​នេះ​ដែរ​ឬទេ?​

Author: ប្រែសម្រួល៖ ស៊ាន សំបុកSource: Businessinsider