ស្ដែង! មនុស្សពីរនាក់ត្រូវរថភ្លើងបុក ប៉ើងមួយទំហឹងតែមិនស្លាប់ (មានវីដេអូ)

សាធារណរដ្ឋឆែក៖ ហេតុការណ៍ដ៏គួរ ឲ្យតក់ស្លុតមួយត្រូវបាន ថតជាប់ក្នុងកាមេរ៉ាសុវត្ថិភាព នៅពេលបុរស ពីរនាក់ កំពុងដើរឆ្លង កាត់ផ្លូវរថភ្លើង និងត្រូវបានរថភ្លើង ដែលពោរពេញដោយល្បឿនមួយគ្រឿង បុកមួយទំហឹង រហូតធ្វើឲ្យអ្នកទាំងពីរ ហោះប៉ើងដល់កម្រាលថ្ម។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើង ក្នុងស្ថានីយ៍រថភ្លើងមួយក្នុងក្រុង Otrokovice នៃសាធារណរដ្ឋឆែក។ តាមខ្សែអាត់វីដេអូ បានឲ្យឃើញថា បុរសទាំងពីរកំពុងតែ ដើរឆ្លងផ្លូវជាមួយ ក្រុមមនុស្សដទៃទៀត ប៉ុន្តែគេមិនបាន ដឹងច្បាស់ឡើយថាអ្នក ទាំងពីរបម្រុងនឹង ឡើងទៅរថភ្លើងមួយទៀត រឺចាកចេញពីស្ថានីយ៍នោះទេ។ ខណៈពេលនោះគេ ឃើញថា ក្រុមជនរងគ្រោះបានដើរ ឆ្លងកាត់ផ្លូវរថភ្លើង ដែលកំពុងដំណើរការមួយ ដោយឥតបង្អង់ និងមិនបានដឹងថា រថភ្លើងលឿនមួយ កំពុងបោះពួយសំដៅទៅរកពួកគេ ពីចម្ងាយនោះទេ។  បន្ទាប់ពីជៀសផុត ពីការកិនសំប៉ែតដោយរថភ្លើង អ្នកទាំងពីរត្រូវបានកម្លាំងបុកទង្គិច នៃរថភ្លើងវាត់ឡើងទៅលើ និងគ្រវែងទៅដល់ កម្រាលស៊ីម៉ង់ ដែលនៅក្បែរនោះ ព្រមទាំងបានធ្វើ ឲ្យសម្លៀកបំពាក់ របស់ពួកគេរហែក ហើយប៉ើងរាយប៉ាយ ពេញកម្រាលឥដ្ឋ។ ដោយសំណាងល្អ អ្នកទាំងពីរមិនមាន គ្រោះថ្នាក់ដល់ជីវិតនោះទេ ប៉ុន្តែគេឃើញបុរស ម្នាក់ក្នុងចំណោម នោះកំពុងដេក រមួលដោយការឈឺចាប់ នៅលើកម្រាលឥដ្ឋ។

នៅទីបញ្ចប់ គេមិនបានដឹងថា មានរឿងអ្វីកើត ឡើងដល់បុរស ពីរនាក់នោះទេ ប៉ុន្តែគេច្បាស់ថា ថ្ងៃក្រោយអ្នក ទាំងពីរនឹង មិនធ្វើដំណើរតាមផ្លូវរថភ្លើង បែបនេះក្នុងពេលប្រញាប់ទៀតឡើយ៕

ស្ដែង! មនុស្សពីរនាក់ត្រូវរថភ្លើងបុក ប៉ើងមួយទំហឹងតែមិនស្លាប់ (មានវីដេអូ)
ស្ដែង! មនុស្សពីរនាក់ត្រូវរថភ្លើងបុក ប៉ើងមួយទំហឹងតែមិនស្លាប់ (មានវីដេអូ)
ស្ដែង! មនុស្សពីរនាក់ត្រូវរថភ្លើងបុក ប៉ើងមួយទំហឹងតែមិនស្លាប់ (មានវីដេអូ)
ស្ដែង! មនុស្សពីរនាក់ត្រូវរថភ្លើងបុក ប៉ើងមួយទំហឹងតែមិនស្លាប់ (មានវីដេអូ)
ស្ដែង! មនុស្សពីរនាក់ត្រូវរថភ្លើងបុក ប៉ើងមួយទំហឹងតែមិនស្លាប់ (មានវីដេអូ)

សូមទស្សនាវីដេអូ នៃហេតុការណ៍ដ៏រន្ធត់នេះខាងក្រោម៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត