គួរឲ្យភ្ញាក់ផ្អើល! បុរសដែលបានស្លាប់ទៅហើយ អង្គុយបើកភ្នែក និងជក់បារី ក្នុងពិធីបុណ្យសពរបស់ខ្លួន (មានវីដេអូ)

ព័រតូរីកូ កាលពីពេលថ្មីៗនេះ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយបុរសម្នាក់ ដែលបានស្លាប់ បាត់បង់ជីវិត ទៅហើយ បែរជាមកអង្គុយបើកភ្នែក និងជក់បារី នៅក្នុងពិធីបុណ្យសព របស់ខ្លួនទៅវិញ។

គួរឲ្យភ្ញាក់ផ្អើល! បុរសដែលបានស្លាប់ទៅហើយ អង្គុយបើកភ្នែក និងជក់បារី ក្នុងពិធីបុណ្យសពរបស់ខ្លួន (មានវីដេអូ)

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសដែលបានស្លាប់ និងបែរជាមកអង្គុយ នៅក្នុងពិធីបុណ្យសព របស់ខ្លួន រូបនោះ មានឈ្មោះថា Fernando de Jesus Diaz Beato វ័យ២៦ឆ្នាំ ត្រូវបានគេបាញ់សម្លាប់ ចំនួន១៥គ្រាប់ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ នៅក្នុងសង្កាត់ Villa Carolina រាជធានី San Juan នៃដែនដី Puerto Rico (ព័រតូរីកូ) ដែលស្ថិតនៅក្រោមការ ត្រួតត្រារបស់សហរដ្ឋអាមេរិក ខណៈប៉ូលិស មិនមានមុខសញ្ញាអ្វីឡើយ ចំពោះបទឧក្រិដ្ឋនេះ។

យ៉ាងណាមិញ ដោយសារតែ Fernando គឺជាមនុស្សដែលចូលចិត្ត ការសប្បាយ និងសកម្មខ្លាំង ក្រុមគ្រួសាររបស់គាត់ ក៏បានសម្រេចចិត្ត មិនប្រើប្រាស់ក្តារមឈូស សម្រាប់ដាក់សពរបស់គាត់ឡើយ។ ផ្ទុយទៅវិញ ពួកគេបាន យកកៅអីមួយ មកឲ្យគាត់អង្គុយ និងស្លៀកពាក់ឲ្យគាត់ នូវឈុតសម្លៀកបំពាក់ ដែលគាត់ចូលចិត្ត និងបានដាក់បារីមួយដើម នៅក្នុងដៃរបស់គាត់ ថែមទៀតផង។

ជាងនេះទៅទៀត អ្វីដែលកាន់តែ ធ្វើឲ្យភ្ញាក់ផ្អើលនោះគឺ ពួកគេបានសម្រេចចិត្ត បើកចំហភ្នែករបស់គាត់ ដែលមើលទៅ ហាក់បីដូចជាមនុស្សនៅរស់ធម្មតា កំពុងតែអង្គុយជក់បារី មិនដូចជាសាកសពឡើយ៕

គួរឲ្យភ្ញាក់ផ្អើល! បុរសដែលបានស្លាប់ទៅហើយ អង្គុយបើកភ្នែក និងជក់បារី ក្នុងពិធីបុណ្យសពរបស់ខ្លួន (មានវីដេអូ)គួរឲ្យភ្ញាក់ផ្អើល! បុរសដែលបានស្លាប់ទៅហើយ អង្គុយបើកភ្នែក និងជក់បារី ក្នុងពិធីបុណ្យសពរបស់ខ្លួន (មានវីដេអូ)
គួរឲ្យភ្ញាក់ផ្អើល! បុរសដែលបានស្លាប់ទៅហើយ អង្គុយបើកភ្នែក និងជក់បារី ក្នុងពិធីបុណ្យសពរបស់ខ្លួន (មានវីដេអូ)
គួរឲ្យភ្ញាក់ផ្អើល! បុរសដែលបានស្លាប់ទៅហើយ អង្គុយបើកភ្នែក និងជក់បារី ក្នុងពិធីបុណ្យសពរបស់ខ្លួន (មានវីដេអូ)

ទស្សនាវីដេអូ៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត