សហព័ន្ធ​ស្រូវ​អង្ករ​ត្រៀម​កញ្ចប់​ថវិកា ៣០-៤០ លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងការ​នាំចេញ

6 Videos


ភ្នំពេញ​៖ ក្រុម​សហព័ន្ធ ស្រូវ​អង្ករ​កម្ពុជា បាន​អះអាងថា នឹង​ត្រៀម​កញ្ចប់​ថវិកា​ប្រមាណ​ពី ៣០ ទៅ ៤០ លាន​ដុល្លារ ដើ​​ម្បី​ជួយ​ដល់​សមាជិក​របស់ខ្លួន សំដៅ​ធ្វើយ៉ាងណា​ឱ្យមាន​លទ្ធភាព​ក្នុង​ការនាំ​អង្ករ​ចេញ ដែល​ពួកគេ​បាន ជួបប្រទះ​ប​​ញ្ហា​ខ្វះខាត​ថវិកា​នា​ថ្ងៃ​ខាងមុខ ។​ បញ្ជាក់​ក្នុង​សន្និសីទ សារព័ត៌មាន​ស្តីពី​ផែនការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា នា​ភោជនីយ​​ដ្ឋា​ន​ទន្លេបាសាក់ ២ ក្នុង​រាជធានី​ភ្នំពេញ​ប្រធាន​សហព័ន្ធ ស្រូវ​អង្ករ លោក សុខ ពុ​ទ្ធី​វុ​ធ បានឱ្យដឹងថា “​យើង​មាន​គោល បំណង​ដោះស្រាយ​បញ្ហា​ជាបន្ទាន់​ដល់​ក្រុមការងារ​របស់​យើង​ដោយ​ផ្ដោតទៅលើ​ចំណុច​ធំៗ​ដែល​យើង​ដោះស្រាយ​​ជា​គន្លឹះ ។

យើង​ឃើញ​សមាជិក​យើង​កំពុងតែជួបប្រទះ​ការលំបាក​ការងារ​ជំរុញ​ទៅតាម​ស្រុក ហើយ​យើង​ដោះស្រាយ​​នៅពេល ខ្លី​ខាងមុខ ។ ដូចជា​អង្ករ បញ្ហា​នាំ​ស្រូវ​អង្ករ​ចេញ​អីចឹង​ជា​ចំណុច​ធំៗ​ដែល​ក្នុង​ផែនការ​យើង​លើក​ដល់រាជ​​រដ្ឋាភិបាល​ឱ្យជួយ​ក្នុង​រឿងនេះ » ។​ លោក​បន្ថែមថា ក្រុម​សហព័ន្ធ​ស្រូវ​អង្ករ នឹង​ត្រៀម​កញ្ចប់​ថវិកា ជួយ​សមាជិក និង ក្រុមការងារ ។ កន្លងមក​ខាង​ធនា​​គារ​អភិឌ្ឍន៍​អាស៊ី (ADB ) បាន​ជួយ​ប្រាក់​ពី ២០ ទៅ ៣០ លាន មក​ខាង វិស័យ​ស្រូវ​អង្ករ ប៉ុន្តែ​មិនបាន​ស៊ីជម្រៅ​នោះ​​ឡើយ ។​

M88


សហព័ន្ធ​ស្រូវ​អង្ករ​ត្រៀម​កញ្ចប់​ថវិកា ៣០-៤០ លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងការ​នាំចេញ

បញ្ជាក់​ដូចគ្នានេះ​លោក​ឧកញ៉ា ភូ​ពុ​យ សមាជិក​ក្រុមប្រឹក្សាភិបាល សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​មានប្រសាសន៍ថា ប​​ញ្ហា​កង្វះខាត​ដើមទុន​ប្រមូល​ទិញស្រូវ​ពី​កសិករ ធ្វើឱ្យ​លំហូរ​ស្រូវ ចេញពី​កម្ពុជា​ទៅកាន់​ប្រទេសជិតខាង​រួមផ្សំ​ការនាំ​​អង្ករ​ចូល ដោយ​គ្មាន​គោលការណ៍ ច្បាស់លាស់ គឺជា​បញ្ហា​ចម្បង​ដែល​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ប្រឈមមុខ​ខ្លាំង និង ការ​​ប្រកួតប្រជែង កត្តា​នេះ​តម្រូវឱ្យមាន​ការដោះស្រាយ​ជាបន្ទាន់​សម្រាប់​ប្រទេស​កម្ពុជា បើ​មិន​ដូច​ច្នេះ​ទេ វិស័យ​ស្រូវ​​អង្ករ​កម្ពុជា ត្រូវ​ដួលរលំ ។​

លោក​បន្តថា បញ្ហា​ប្រឈម​សំខាន់​មួយទៀត​នោះ គឺ​លំហូរ​ចូល​អង្ករ​ពី​ប្រទេសជិតខាង ដែល​ធ្វើឱ្យ​វិស័យ កិនស្រូវ​​នៅ​កម្ពុជា ជួប​ការលំបាក អ្វីដែល​កសិករ​ផលិត​ស្រូវ​មកជា​ប្រភេទ មិនត្រូវ​ទីផ្សារ​ដែល​នាំចេញ ម៉ាស៊ីនកិនស្រូវ​ទាំង​អស់ គាត់​ជួយប្រមូល​ទិញ​ពី​កសិករ ។ ពេលណា​ប្រមូល​ចូល​ស្តុក​សម្រាប់​កែច្នៃ លក់​ចេញ​គាត់​ត្រូវការ​ទីផ្សារ​ក្នុងស្រុក​ ក៏ប៉ុន្ដែ​បើ​មាន​ការហូរចូល​អង្ករ​ពី​ប្រទេសជិតខាង​ចូលមក​ធ្វើឱ្យមាន​កង្វះខាត​ទីផ្សារ​ក្នុងស្រុក ជួបប្រទះ និង ការប្រកួត​ប្រជែង​។​

សហព័ន្ធ​ស្រូវ​អង្ករ​ត្រៀម​កញ្ចប់​ថវិកា ៣០-៤០ លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងការ​នាំចេញ

លោក បញ្ជាក់ថា « កង្វះខាត​បរិមាណ ស្រូវ​សម្រាប់​ម៉ាស៊ីនកិនស្រូវ ជា​បញ្ហា​ចម្បង ដែល​ត្រូវ​ដោះស្រាយ កាលណា​​ម៉ាស៊ីនកិនស្រូវ គាត់​ពង្រីក លើ​ម៉ាស៊ីន​របស់គាត់ តែបើ​ខ្វះខាត​ស្រូវ​កិន ហើយ​គាត់ និង ទន់​ដៃ​គាត់ និង ខ្សោយ​ហើយ ។​ ​នេះ​ជា​បញ្ហា អីចឹង​ដើម្បី​ទប់ស្កាត់ បញ្ហា​នេះ​គណៈកម្មាការ​ក៏ដូចជា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង រៀបចំ​ទាមទារ ស្នើសុំ​ទៅកាន់​រាជរដ្ឋាភិបាល ជាបន្ទាន់​ដើម្បី​ដោះស្រាយ កញ្ចប់​ថវិកា​ណាមួយ ដើម្បី​ទប់ស្កាត់ ស្រូវ​ហូរ​ចេញ ហើយ​បង្កើន​បរិ​មា​​ណ ស្រូវ​សម្រាប់​ម៉ាស៊ីនកិនស្រូវ​ជាដើម​»​។​

គួរ​បញ្ជាក់ថា ការនាំចេញ​អង្ករ​នៅ​ខែមករា ដើមឆ្នាំ ២០១៦ ទទួលបាន ជាង ៤ ៤.០០០ តោន កើនឡើង ២២,៦០ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល ដូចគ្នា​ឆ្នាំ ២០១៥ ដែលមាន​ចំនួន ៣៥.៩២១ តោន ។ អឺរ៉ុប​នៅតែ​ជា ទីផ្សារ​ធំ សម្រាប់​​ការនាំចេញ អង្ករ​របស់​កម្ពុជា ដែលមាន​ចំនួន​ជាង ២៩.០០០ តោន ក្នុងនោះ​នាំមុខ ដោយ​ប្រទេស​បារាំង ដែលមាន​ចំ​​នួន​ជាង ៦ ពាន់​តោន ទីផ្សារ​អាស៊ាន​មាន​ជាង ៥ ពាន់​តោន និង ទីផ្សារ​ផ្សេងទៀត មាន​ជាង ៩ ពាន់​តោន ៕ ​ដេប៉ូ​