ឆក់​គេបានវាគ្រាន់ ម្ចាស់​ដេញទាន់​ស្ទើក្ស័យ

6 Videos


​ភ្នំពេញ : មុខសញ្ញា​ចោរឆក់​ទូរស័ព្ទ​ម្នាក់​ក្នុងចំណោម​គ្នា ២ នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់បាន និង ព្រួត​គ្នា​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​រហូត​ទ្រមខ្លួន ទើបប្រគល់ឱ្យ​សមត្ថកិច្ច ឯ​ម្នាក់ទៀត​រត់គេចខ្លួន​បាត់ ស្រមោល ក្នុងខណៈ​ពេលដែលជនសង្ស័យ​ទាំងនោះ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី ២ នាក់​បានសម្រេច ពេលដែល​ពួកនាង​កំពុង​ជិះ​ម៉ូតូ​ធ្វើដំណើរ​តាមផ្លូវ​កាលពី​វេលា​ម៉ោង ២ និង ៣០ នាទីរសៀល ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៦ នៅតាម​ផ្លូវ​វ៉េងស្រេង ត្រង់ចំណុច​ភ្លើងស្តុប​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ ​ដែល​ត្រូវ​ចាប់ខ្លួនបាន​នោះ​ឈ្មោះ សុខ ចំរើន អាយុ ១៩ ឆ្នាំ មុខរបរ​រើសអេតចាយ ស្នាក់នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោមចៅ និង មាន​ស្រុកកំណើត​នៅក្នុងភូមិ​ក្បាល​ឡាន ស្រុក​អាចម៍​រមាស ខេត្តកំពុងឆ្នាំង ។ ចំណែក​បក្សពួក​ដែល​រត់​បាត់ឈ្មោះ សួង រ៉​ន អាយុ ៣២ ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ជិតគ្នា ជិះ​ម៉ូតូ​សេ​-១០០ កូរ៉េ ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ ។

M88


​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ស្ត្រី​ទាំងពីរ​នាក់​នោះបាន​ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ ឌុប​គ្នា​ទៅ​សាលារៀន ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយ​ទុក​ទូរស័ព្ទ​ម៉ាក​សាំ​សុង​កាឡាក់ស៊ី​ណូ​ត​មួយគ្រឿង​នៅក្នុង​ឃ្លុប​ ម៉ូតូខាងមុខ ។ លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​ទាំង ២ នាក់​នោះ ជិះ​ម៉ូតូ​ទិស​ស្របគ្នា ធ្វើ​សកម្មភាព​លូក​យក​ទូរស័ព្ទ​របស់​នាង រួច​ព្យាយាម​ជិះ​ម៉ូតូ​រត់គេចខ្លួន ។ ខណៈនោះ​នារី​រងគ្រោះ​ក៏បាន​ជិះ​ម៉ូតូ​ដេញ និង ស្រែកថា​ចោរៗ​ជាប់​មិន​ដាច់​ពី​មាត់  រហូតមកដល់​មុខ​សាលាបឋមសិក្សា​គោក​បញ្ជាន់​ទើប​ទាន់ ។

ឆក់​គេបានវាគ្រាន់ ម្ចាស់​ដេញទាន់​ស្ទើក្ស័យ

គ្រាន់តែឮថាចោរៗ ប្រជាពលរដ្ឋ​ក៏ជួយ​ស្ទាក់​ចាប់បាន​ម្នាក់​ភ្លាមៗ និង ព្រួត​វាយ​ស្ទើ​ស្លាប់ ទើប​ប្រគល់​ឲ្យ​ប៉ូលិស​នាំទៅ​កាន់​មន្ទីរពេទ្យ ។ ចំណែក​បក្សពួក​ម្នាក់ទៀត បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល ៕

                                                            ( ប្រភះ TV5 : )