គូស្នេហ៍​ស្ម័គ្រស្មោះ សម្រេចចិត្ត​សម្លាប់ខ្លួន​ដោយ​ថ្នាំ​បំពុល​កុក​

6 Videos


​សាកសព​មនុស្ស​ស្រី​ប្រុស ២ នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​ទន្ទឹមគ្នា ក្នុង​សាលាឆាន់​ព្រះវិហារ​អ៊ិ​ស្លាម​សំរោង​អណ្តែត ស្ថិតក្នុង​ភូមិ​ទួល​ទទឹង ស្រុក​កណ្តៀង ខេត្ត ពោធិសាត់ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ ។​

​ប៉ូលីស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង ២ នាក់​នេះ ខាង​ប្រុស​មានឈ្មោះ សុះ សល់​លី អាយុ ២០ ឆ្នាំ រស់នៅ​ភូមិ​កំពង់​ឡ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែក​ខាង​ស្រី​មានឈ្មោះ ស្មាន ទី​ណូ អាយុ ១៦ ឆ្នាំ ជា​ខ្មែរឥស្លាម រស់នៅ​ភូមិ​ឃុំ​កើតហេតុ តាម​ការត្រួត​ពិនិត្យឃើញ​ថា ពួកគេ​ទាំង ២ នាក់ ផឹកថ្នាំ​បំពុល​កុក​សម្លាប់ខ្លួន​ទាំង ២ នាក់ ។​

M88


​បើតាម​ប្រភពពី​អ្នកភូមិ​បាន​និយាយថា កន្លងមក​ពួកគេ​ទាំងពីរ​នាក់​បាន​ស្គាល់គ្នា តាមរយៈ​ទូរស័ព្ទ ហើយ​ក៏មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​រហូតដល់​សព្វ​ថ្ងៃនេះ ។ ប៉ុន្តែ​នៅ​ថ្ងៃកើតហេតុ ទំនង​ជាមាន​ឧបសគ្គ​អ្វីមួយ ទើប​ពួកគេ​សម្រេចចិត្ត​ផឹកថ្នាំ​ពុល​សម្លាប់ខ្លួន​ជាមួយគ្នា​បែបនេះ ៕​សុថា​ត់​

គូស្នេហ៍​ស្ម័គ្រស្មោះ សម្រេចចិត្ត​សម្លាប់ខ្លួន​ដោយ​ថ្នាំ​បំពុល​កុក​