ចាក់​សម្លាប់​គូ​ដណ្តឹង​រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​

6 Videos


​អំពើ​ឃាតកម្ម​បង្កឡើង​ដោយ​គូរ​ដណ្ដឹង ភាគី​ខាង​កូនកំលោះ​អាច​កើត​ភ្លើង​ប្រចណ្ឌ រហូត​ឈានដល់​ការប្រើ​កាំបិត​ចាក់​សម្លាប់​ទាំង​កំរោល ទៅលើ​គូ​ដណ្ដឹង​របស់ខ្លួន​ផ្ទួនៗ​ជាង ១០ កាំបិត ក្រោយ​មកចាក់​សម្លាប់ខ្លួន​ឯង​រហូតដល់​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង​កាល​ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៦ ស្ថិត នៅ​ចំណុច​ផ្ទះជួល​បន្ទប់​លេខ ៥ ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ ។សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ឈ្មោះ ង​ន គឹម​ឡៃ អាយុ ២២ ឆ្នាំ មុខ​​របរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​-​ឃុំ​ដំបូល​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត បាន​រង​នូវ​ស្នាម​កាំបិត​ចាក់​ពី​ជនដៃដល់​ជា​គូ​​ដណ្ដឹង​របស់ខ្លួន​ចំនួន ១២ កាំបិត បណ្តាល​ឲ្យ របួសធ្ងន់ ត្រូវបាន​សាច់ញាតិ និង អ្នកជិតខាង​ដឹក​​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។

M88


ចាក់​សម្លាប់​គូ​ដណ្តឹង​រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ដោយឡែក​ជនបង្ក​ឈ្មោះ រ័ត្ន វណ្ណៈ អាយុ​ ២១ ឆ្នាំ ត្រូវជា​គូ​ដណ្ដឹង មុខរ​បរជាកសិករ និង មាន​ស្រុកកំណើត​ជាមួយ​នារី​រងគ្រោះ ។ ជនបង្ក​បាន​ចាក់​ខ្លួនឯង​ចំនួន ៣ កាំបិត ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ ។​ សាក្សី​ពី​អ្នកជិតខាង​បាន​ឲ្យ​ដឹងថា អ្នក​ទាំងពីរ​ជា​គូ​ដណ្ដឹង ​និង ​គ្នាបាន​ភ្ជាប់ពាក្យ​​តាម​ប្រពៃណី​អស់​រយៈពេល ២ ឆ្នាំ​មកហើយ ។ ខាង​ស្រី​មក​ធ្វើការ​នៅ​រោងចក្រ ចំណែក​ខាង​ប្រុស​ធ្វើស្រែ ក្រោយមក​អ្នក​ទាំងពីរ​បានមក​ជួប​គ្នា និង ដេក​ជាមួយគ្នា ។

ប៉ុន្តែ​នៅ​យប់​ថ្ងៃ​​កើតហេតុ​ភាគី​ខាង​ប្រុស​បាន​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ដែលមាន​ចម្ងាយ​ជិត ៥០០ ម៉ែត្រ​ពី​បន្ទប់​ជួល​របស់​នារី​រងគ្រោះ​។ លុះដល់​យប់​អា​ធ្រា​ត្រ​ត្រឡប់មក​បន្ទប់​ជួល​វិញ មិនដឹង​​ជា​ឆេះ​កំហឹង ដោយសារ​ការ​ប្រចណ្ឌ ឬ​ប៉ះពាល់​ពាក្យសម្ដី​បែបណា​នោះទេ ស្របពេល​ជនដៃដល់​ស្រវឹង និង គិត​ខ្លី​ផង​នោះ ក៏​សម្រេចចិត្ត​យក​កាំបិត​ចាក់ទៅលើ​គូ​ដណ្ដឹង​របស់ខ្លួន ចំនួន ១២ កាំបិត ដួលសន្លប់​ស្ដូកស្ដឹង​នៅក្នុង​ថ្លុកឈាម ។​

ចាក់​សម្លាប់​គូ​ដណ្តឹង​រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​

​ជនបង្ក​យល់ឃើញថា គូ​ដណ្ដឹង​របស់ខ្លួន​បាន​ស្លាប់​ទៅហើយ ទើប​សម្រេចចិត្ត​ចាក់​សម្លាប់​ខ្លួនឯង​ចំនួន ៣ កាំបិត តាម​ក្រោយ បណ្តាល​ឲ្យ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ៕ ​សុថា​ត់​