Microsoftចូល​រួម​ជាមួយ​គម្រោង​របស់ Facebook ដើម្បី​បង្កើត​កម្មវិធី Open Source ធ្វើ​ឲ្យ​ Cisco កាន់​តែ​មិន​សប្បាយ​ចិត្ត

ក្រុមហ៊ុន Microsoft កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​មួយ​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា ក្រោយ​ពី​ខ្លួន​ បាន​ប្រកាស​ថា​ នឹង​ប្រគល់​កម្មវិធី​មួយ​ដោយ​មិន​គិត​ថ្លៃ ដែល​ខ្លួន​បាន​អភិវឌ្ឍ​ឡើង​សម្រាប់​ផ្ទៃ​ក្នុង​របស់​ខ្លួន​មាន​ឈ្មោះ​ថា Software for Open Networking in the Cloud (SONiC) ហើយ​ព័ត៌មាន​គឺ​ធ្វើ​ឲ្យ​ក្រុមហ៊ុន Cisco មិន​សប្បាយ​ចិត្ត​ឡើយ។

 

SONiC គឺ​ជា​កម្មវិធី​ដែល​អាច​ដំណើរ​ការ​លើ​គ្រប់​ម៉ាស៊ីន​កុំព្យូទ័រ ក្នុង​ការ​ចែក​ចាយ​បណ្ដាញ​អ៊ីនធឺណិត​ ដែល​កំពុង​កើន​ឡើង​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ ដែល​ជា​ទូទៅ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា Software-defined networking (SDN) ដែល​កំពុង​គំរាម​កំហែង​ លើ​កម្មវិធី​គ្រប់​ប្រព័ន្ធ​ចែកចាយ​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន Cisco ដែល​មាន​ប្រជាប្រិយភាព​អស់​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​នោះ​។

 

SDN មាន​លក្ខណៈ​ពិសេស​អាច​ប្រើប្រាស់​ជាមួយ​ឧបករណ៍​សម្រាប់​ចែកចាយ​អ៊ីនធឺណិត​គ្រប់​ប្រភេទ ហើយ​ងាយ​ស្រួល​ក្នុង​ការ​ Update និង ការ​ផ្លាស់ប្តូរ​កាន់​តែ​ស្រួល។ ការ​ប្រគល់​កម្មវិធី SONiC គឺ​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​ក្រុមហ៊ុន Microsoft ដែល​ធ្វើ​ការ​ជាមួយ​គម្រោង Open Computer Project (OCP) ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Facebook ដើម្បីHardware ប្រភេទ Open Source ធ្វើ​ជា​មជ្ឈមណ្ឌល​ផ្ទុក​ព័ត៌មាន​របស់​ខ្លួន ដែល​វា​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ Linux ដែល​អាច​ដំណើរ​ការ​រាល់​គ្រប់​កម្មវិធី​ទាំង​អស់​ឲ្យ​តែ​ជា​ប្រភេទ Open Source។

 

ក្រុមហ៊ុន Facebook បាន​បង្កើត​នូវ​ឧបករណ៍​ចែក​ចាយ​អ៊ីនធឺណិត​ដែល​មាន​តម្លៃ​ទាប ដែល​នេះ​ជា​ការ​កាត់​ផ្តាច​ទីផ្សារ​ឧបករណ៍​ Network ខ្លះ​របស់​ Cisco រួច​ហើយ​ ខណៈ​ពេល​ដែល​ក្រុមហ៊ុន Microsoft បាន​អភិវឌ្ឍ​កម្មវិធី SONiC ធ្វើ​ជា​មជ្ឈមណ្ឌល​ផ្ទុក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ហើយ​ពេល​នេះ​ក្រុម​ហ៊ុន​ទាំង​ពីរ បាន​រួម​កម្មវិធី​ទាំង​ពីរ​បញ្ចូល​គ្នា ធ្វើ​ឲ្យ​ក្រុមហ៊ុន Cisco កាន់​តែ​មាន​ភាព​មិន​សប្បាយ​ចិត្ត​ខ្លាំង​ថែម​ទៀត។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com