ប៉ា សុ​ជាតិ​វង្ស ៖ ត្រូវ​គ្រប់គ្រង​រថយន្ត​ធុន​ធំ​បើក​ចូល​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​​ថ្ងៃ​ទី​១១ ​មីនា ២០១៦ សាលា​រាជធានី​ភ្នំពេញ​ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​បញ្ហា​​គ្រប់គ្រង​​ការ​ធ្វើ​ចរាចរណ៍ របស់​​រថយន្ត​ធុន​ធំ ​ដែល​បើក​​លើ​ផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ប្រកបដោយ​ការ​​ទទួលខុសត្រូវ និង​សណ្តាប់ធ្នាប់​ល្អ ក្រោម​អធិប​តី​​ភាព​លោក ​ប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​​រាជធានី​ភ្នំពេញ​ ។

ក្នុង​នោះ ក៏​បាន​​​​ដាក់​​យន្តការ​៣​ចំណុច ១-​ផ្លូវ​ ៖ ត្រូវ​កំណត់​ប្រភេទ​យានយន្ត​ដែល​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់ ឬ​មិន​អនុញ្ញាត, ២-​រថ​យន្ត ​៖ ​គ្រប់គ្រង​ឱ្យ​​ខាង​តែ​បាន​នូវ​រថយន្ត​ធំ​ៗ​ចូល​ក្នុង​រាជធានី​នៅ​ពេល​ថ្ងៃ និង​រថយន្ត​លើស​ទម្ងន់​ កែ​ច្នៃ​ខុស​បច្ចេកទេស ការ​ចត​លើ​ចិញ្ចើមថ្នល់ខុស​សណ្តាប់ធ្នាប់ និង៣-​ពេលវេលា​ ៖ ត្រូវ​កំណត់​ម៉ោង​ឱ្យ​​បាន​ច្បាស់ ​ដែល​រថយន្ត​ធំ​ៗ​ធ្វើ​ដំណើរ និងរៀបចំ​បង្កើត​គណៈកម្មការ​ថ្មី​មួយ​សំរាប់​ត្រួតពិនិត្យអង្កេត តាមដាន​រាល់​សកម្មភាព​ជាក់ស្តែង ហើយ​គំរោង​នេះ ​​នឹង​ចាប់ផ្តើម​អនុវត្ត​​តែ​ម្តង ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ដើម​ខែមេសា​នេះ ។