ផ្ទះ​ពលរដ្ឋ​២០​ខ្នង​​​​ប៉ើង​ដំបូល និងដួល​រលំ នៅ​ស្រុក​ម៉ា​ឡៃ

ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖​ ភ្លៀង​​​លាយ​ខ្យល់​កន្ត្រាក់​មួយ​មេ​​​យ៉ាង​​ធំ ​កាលពី​​ថ្ងៃ​ទី​១១ មីនា ២០១៦ បាន​បង្ក​ឱ្យ​​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន​២០​ខ្នង ​ក្នុង​ឃុំ​ទួល​ពង្រ ​ស្រុក​ម៉ា​ឡៃ​ រង​ការ​ខូចខាត​រលំ​ និង​ប៉ើង​ដំបូល ។

លោក​ឌឹ​ម ​ម៉​ន ​មេឃុំ​ទួល​ពង្រ​ បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​​ល្ងាច​​ថ្ងៃ​ទី១១ មីនា ភ្លៀង​លាយ​ខ្យល់​ខ្លាំង​ បាន​​បោកបក់​លើ​​ភូមិ​សាស្ត្រ​ខាងលើ ដោយ​​ផ្ទះ​​ពលរដ្ឋ​សរុប២០​ខ្នង ​បាន​​​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​៣​ខ្នង​(​រលំ​) ​និង​១៧ខ្នង​ប៉ើង​ដំបូល​ ក្នុង​នោះ​ក៏​​មាន​​សាលារៀន​មួយ​ខ្នង ក៏​​ប៉ើង​ដំបូល​​អស់​ពាក់កណ្តាល​ ។ ​លោក​មេឃុំ​​​ប្រាប់បន្ត​ថា ​ពុំ​មាន​មនុស្ស​ ឬ​សត្វ​រង​គ្រោះថ្នាក់​នោះ​ទេ​ ។