(Video Highlights) Liverpool យកឈ្នះ Man United ខណៈ Dortmund បំ​បាក់ Tottenham

ក្រុម​ហង្ស​ក្រហម Liverpool បាន​កត់​ត្រា​ជ័យ​ជម្នះ​​ដ៏មាន​តម្លៃ​ខ្លួនក្នុងលទ្ធផល ២-០ លើ​ក្រុម Manchester United ខណៈ​ដែល​គូ​ប្រជែង​ចាស់​ទាំង​ពីរ​បាន​ជួប​គ្នាក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​ជា​លើក​ទីមួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែលក្រុម Borussia Dortmund បាន​បំ​បាក់​ក្រុម Tottenham Hotspur យ៉ាង​ចាស់​ដៃ​​ក្នុងលទ្ធ​ផល ៣-០ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Europa League វគ្គ​១៦ក្រុម​ចុង​ក្រោយ ជើង​ទីមួយ​របស់​ពួក​គេ​។

liver-poolនៅកីឡ​ដ្ឋាន Anfield ក្រុម Liverpool លេង​បាន​យ៉ាង​ល្អ​តាំង​ពី​ចាប់​ផ្តើម​ប្រកួត​រហូត​ដល់​បញ្ចប់ ខណៈ​ដែល Man United បាន​រង​បរា​ជ័យ​ក្រោម​ស្នា​ដៃ​គូ​ប្រជែង​ដ៏​សំខាន់​របស់​ពួក​គេ​ជាលើក​ទី​មួយ​ក្រោម​ការ​ដឹកនាំ​របស់​លោក Louis van Gaal ក្រោយ​ពី​មាន​គ្រាប់​បាល់​ប៉េ​ណាល់​ទី​​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Daniel Sturridge និង​ការ​រក​គ្រាប់​បាល់​យ៉ាង​ល្អ​របស់ Roberto Firmino​។ ក្រុម​របស់​លោក Jurgen Klopp នឹង​ធ្វ​ដំណើរ​ទៅកាន់​​កីឡ​ដ្ឋាន Old Trafford ដើម្បី​ធ្វើការ​ប្រកួត​ជើង​ទី​២នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​ក្រោយ ដោយ​ការ​ស្ថិតក្នុង​ទីក្រុង​តាំង​យ៉ាង​ល្អក្នុង​ការ​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ បើ​ទោះ​បីក្រុម Man United នៅ​​តែ​មាន​ក្តី​សង្ឃឹម​ដោយ​សារ​តែ​ការ​បំពេញ​តួនា​ទី​​យ៉ាង​ល្អ​របស់​អ្នក​ចាំ​ទី​៕

លទ្ធ​ផល​នៃ​ការ​ប្រកួតគូ​ផ្សេង​ទៀតក្នុង Europa League វគ្គ​១៦​ក្រុម

Basel 0-0 Sevilla
Fenerbahce 1-0 Braga
Shakhtar 3-1 Anderlecht
Ath Bilbao 1-0 Valencia
Sparta Prague 1-1 Lazio
Villarreal 2-0 Bayer Leverkusen

សូមទស្សនាវិដេអូខាងក្រោម៖