ក្លឹប New Castle បណ្តេញគ្រូបង្វឹក McClaren

ក្លឹបសារិកាព្រៃនៅព្រឹកថ្ងៃសៅរ៏នេះបានបានចេញសេចក្តីថ្លែងការណ៏ថា បានបណ្តេញគ្រូបង្វឹកជាផ្លូវការហើយ ដោយនៅក្នុងជំនួប6 ប្រកួតចុងក្រោយនេះ គាត់ដឹកនាំក្រុមឈ្នះតែម្តងគត់ បន្ទាប់ពីចាញ់ក្លឹប Bournemouth កាលពីថ្ងៃសោរ៏សប្តាហ៏មុន។

2

ក្លឹបដែលមាន​ពហុកីឡាដ្ឋាន​ឈ្មោះ St James’ Park និងមានមូលដ្ឋាននៅភាគខាង​ជើង​ប្រទេសអង់គ្លេស​មួយនេះ បានបញ្ចប់ការងារ លោក Steve Mcclaren ​គ្រូបង្វឹកវ័យ 54ឆ្នាំជាផ្លូវការ ហើយបច្ចុប្បន្ន Newcastle មានចំណាត់ថ្នាក់លេខ 19បន្ទាប់បាតតារាងក្នុងក្របខ័ណ្ឌ Barclay Premier League ស្ថិតនៅ​ក្នុង​តំបន់​គ្រោះថ្នាក់ដែលត្រូវកាត់ចេញ។

អតីតគ្រូបង្វឹកក្រុមជម្រើស​ជាតិអង់គ្លេស​​ដែល​បានចូលមកដឹកនាំក្លឹបកាលពីខែមិថុនាឆ្នាំ 2015​ ហើយ​បាន​បំពេញ​ការងារមិនបានមួយឆ្នាំផងនោះ បានជំនះតស៊ូព្យាយាមដឹកនាំក្រុមរហូតមក ប៉ុន្តែ​មិនបាន​ទទួលលទ្ធផលជាផ្លែផ្កាទេ​។ អ្នកដែលនិងត្រូវមកជំនួសតួនាទីនេះអាចជាអតីតគ្រូបង្វឹកក្លឹបយក្ស Real Madrid ដែលជាបេក្ខភាពនាំមុខគេ​ដែល​ក្លឹប​ទទូចចង់​បានមក​​ជំនួសតំណែងលោក Mc Clarence។

ប្រធានក្លឹបលោក Lee Charnley បានបន្ថែមទៀតថា   ខ្ញុំសូមថ្លែងអំនរគុណដល់លោក Steve ផ្ទាល់លោកជាមនុស្សសុច្ចរិតទៀងត្រង់ ជាពិសេសកិច្ចខិតខំប្រឹងប្រែងតស៊ូនិងការលំបាកបម្រើក្លឹបកន្លងមក ដោយផ្តល់នូវការគោរពពីក្លឹប បុគ្គលិក និងអ្នកគាំទ្រ និងសូមអរគុណដោយស្មោះ។ យើងបានដឹងគ្រប់គ្នាថា ដើម្បីសំរេចគោលដៅនិងជ័យជំនះបាន គឺពិតណាស់ការចំនាយពេលវេលា ជាមួយនិងកីឡាករដែលមានស្រាប់ តែពេលនេះគឺយើងសូមការអធ្យាស្រ័យដល់លោក Mcclarence ​ព្រោះ​ក្នុង​ស្ថានភាព​បច្ចុប្បន្នយើងមិនមានភាពប្រាកដប្រជាថា និង មានសុវត្ថិភាពដើម្បីធានាអោយបានថាក្លឹបនិងគេចផុតពីតំបន់គ្រោះថ្នាក់ដូច្នេះសង្ឃឹមថាការសំរេចចិត្តនេះ​ ជារឿងមួយដ៏ត្រឹមត្រូវ និងអាច​ធ្វើអោយ​យើងឈានទៅសំរេចបាននៅលទ្ធផលល្អសំរាប់ក្លឹប​និងអ្នកគាំទ្រ ហើយការប្រកាសតែងតាំងគ្រូបង្វឹកថ្មីនិងធ្វើឡើងនាពេលឆាប់ៗនេះ។

អត្ថបទដោយ៖ ប៉ូលីន
ប្រភព:Goal